ភ្នំពេញ ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជននិងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់នៅថ្ងៃទី 4 ខែមេសាឆ្នាំ 2019 បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា ខ្ញុំសូមបដិសេធចំពោះលោក នុត សវនាជាអ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានពន្ធនាគារដែលបានចោទមកលើរូបខ្ញុំថាចង់បានប្រជាប្រិយភាពអំពីការចុះតាមដានមើលការអនុវត្តច្បាប់នៅពន្ធនាគារ ( PJ ) កាលពីម្សិលមិញចំពោះករណីជនត្រូវចោទឈ្មោះ យិន ម៉ាណា ហើយខ្ញុំសូមជម្រាបទៅលោក នុត សវនា វិញ ។ សូមលោកចំណាយពេលទៅអានព្រះរាជក្រឹត្យស្តីអំពីការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រង់មាត្រា ១០ ១៤ និង១៥ ដើម្បីឲ្យលោកយល់ពីសកម្មភាពការងាររបស់យើងខ្ញុំ ហើយម្យ៉ាងវិញទៀតខ្ញុំចុះទៅមិនបានមួលបង្កាច់ ឬចោទប្រកាន់ណាមួយដល់ស្ថាប័នពន្ធនាគារនោះឡើយ គឺខ្ញុំបាននិយាយនូវអ្វីដែលខ្ញុំបានជួបជាក់ស្តែង និងឆ្លុះបញ្ចាំងនូវអ្វីដែលជាការពិតតែប៉ុណ្ណោះ។
លោកបន្ថែមថា ក្នុងន័យនេះសូមលោក នុត សវនា រៀនធ្វើការងារឲ្យមានភាពចាស់ទុំបន្តិច ដើម្បីជៀសវាងការប្រើអារម្មណ៍ផ្ទាល់ខ្លួនចោទគេទាំងមិនមែនជាការពិត ហើយខ្ញុំក៏សូមបញ្ជាក់ទៅលោក នុត វសនា វិញថា ចំពោះប្រជាប្រិយភាពរបស់ខ្ញុំ ពេជ្រ ស្រស់ គឺមានហូហៀរហើយមិនចាំបាច់ទៅឆ្លៀតឱកាសរឿងដែលគេកំពុងមានទុក្ខនោះទេ។ ដូច្នេះ សូមបងប្អូនជនរួមជាតិកុំយល់ច្រឡំជុំវិញការលើកឡើងរបស់លោក នុត វសនា ថាខ្ញុំចុះទៅពិនិត្យការអនុវត្តច្បាប់គឺជាការចង់បានប្រជាប្រិយភាពនោះអី ផ្ទុយទៅវិញគឺខ្ញុំមានភារកិច្ចចុះតាមដាននូវការអនុវត្តច្បាប់ស្របតាមព្រះរាជក្រឹត្យ និងតាមតម្រុយ។
សូមបញ្ជាក់ថាលោកពេជ្រស្រស់កាលពីថ្ងៃទី 3 ខែមេសាឆ្នាំ 2018 រួមជាមួយនឹងសហការីបានទៅពិនិត្យមើលក្មេងស្រី យិន
មាណា ដែលជាអ្នកបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់ខណៈដែលយិនាណាដែលមានអាយុ 16 ឆ្នាំកំពុងជាប់ឃុំនៅក្នុងពន្ធនាគាររាជធានីភ្នំពេញតាមអំណាចដីកាតុលាការរាជធានីភ្នំពេញ។ បើតាមលោកពេជ្រស្រស់ដើរទៅពិនិត្យនោះដើម្បីអាចដឹងជាក់ស្តែងនិងបំភ្លឺជូនសាធារណជនដែលបានទម្លាយរឿងថាក្មេងស្រីយិនមាណា មិនបាននៅក្នុងពន្ធនាគាររាជធានីភ្នំពេញប៉ុន្តែ ក្រោយពេលលោកទៅពន្ធនាគាររាជធានីភ្នំពេញបានជួបក្មេងស្រីយិនមាណា នោះពិតជានៅក្នុងពន្ធនាគាររាជធានីភ្នំពេញពិតមែន។
លោកពេជ្រស្រស់បានចេញសារឆ្លើយតបបែបនេះបន្ទាប់ពីលោកនុតសវនា ដែលជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារដែលថ្លែងការសោកស្ដាយប្រាប់កាសែតបោះពុម្ពមួយនៅក្នុងស្រុកថាការគិតមិនល្អចំពោះអង្គភាពអគ្គនាយកពន្ធនាគារព្រោះតែព័ត៌មានមិនពិតប្រភពមិនច្បាស់លាស់បែបនេះគឺជាការមិនត្រឹមត្រូវនិងបន្ដផ្ដល់សេចក្តីទុកចិត្តដល់អង្គភាពរបស់លោក។ លោកថាជារឿងអកុសលតែដែលគាត់គិតមិនល្អពីអង្គភាពយើងខ្ញុំពាក្យចចាមអារ៉ាមចេះតែលើកឡើងអីចេះអីចុះតាមអារម្មណ៍របស់ខ្លួនហើយនាំគ្នាទៅឈូឆរអត់ទុកចិត្តសមត្ថកិច្ចតើវាយ៉ាងម៉េច។អ្នកណាគេថាទៅលែងឆៅៗយ៉ាងម៉េចតុលាការបញ្ជាឱ្យឃុំខ្លួនអាហ្នឹងគេកុំហើយគេអនុវត្តតាមសាលដីកាតាមបញ្ជាពីតុលាការមកហើយ។ដល់តែអញ្ចឹងខ្ញុំមិនដឹងនិយាយយ៉ាងម៉េចដែរប្រហែលជាគាត់ចង់យកប្រជាប្រិយភាពខ្លួនឯងទេអីព្រោះតែឃើញព្រឹត្តិការណ៍នេះមានចំណាប់អារម្មណ៍ខ្លាំងពីសាធារណជនយើងខ្ញុំខំបំភ្លឺហើយថាមិនមានអីកើតឡើងដូចពាក្យចចាមអារាមមួយចំនួននោះទេ។ ទាក់ទងនឹងការចុះពិនិត្យស្ថានភាពនៅពន្ធនាគាររាជធានីភ្នំពេញ លោកពេជ្រស្រស់នេះ ទើបលោកនុតសវនាថ្លែងថា ក្នុងនាមជាមន្ត្រីសាធារណមិនគួរទៅទុកចិត្តជឿលើពាក្យចចាមអារ៉ាមដែលប្រភពមិនច្បាស់លាស់ហើយបែរជាមិនទុកចិត្តសមត្ថកិច្ចបែបនេះទេ។សាធារណជនកុំចេះតែចាញ់បោកពាក្យចចាមអារ៉ាមប្រភពមិនច្បាស់លាស់។ អ្នកចេះតែជឿយើងបកស្រាយមានហេតុផលគាត់មិនស្ដប់ខ្ញុំអស់តម្រិះដែរដល់ពេលអញ្ចឹងយើងអនុញ្ញាតទៅឲ្យថតរូបជនត្រូវចោទនៅក្នុងពន្ធនាគារយកទៅបង្ហាញសាធារណជនយ៉ាងម៉េចយកមុខយកមាត់គ្នាអនាគតទៅជាយ៉ាងម៉េចដែរបើគ្នាមិនទាន់កាត់ទោសផងម្នាក់ៗ អត់គិតច្បាប់តេីខ្ញុំអត់យល់ទេដល់ពេលអញ្ចឹងពេកទៅ៕ ដោយ ៖ កូឡាប