ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រីលីធុជបានថ្លែងថាគិតត្រឹមខែមករាឆ្នាំ 2019 កម្ពុជាមានផ្ទៃដីសង្ស័យថាមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ 1729 គីឡូម៉ែត្រការ៉េដែលត្រូវបន្តធ្វើការបោសសម្អាតដោយត្រូវការថវិកាប្រមាណ ៣៥៤ លានដុល្លារអាមេរិក។
ថ្ងៃទី៤មេសានេះជាថ្ងៃទិវាអន្តរជាតិយល់ដឹងពីមីន ០៤ មេសា (4 APRIL, International Day of Mine Awareness) ដែលត្រូវបានប្រកាសក្នុងមហាសន្និបាតរបស់អង្គការសហ ប្រជាជាតិកាលពីខែធ្នូ២០០៥។ ទិវានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងរាយការណ៍ពីវឌ្ឍនៈភាព និងសភាព ការណ៍ជុំវិញសកម្មភាពមីននៅទូទាំងពិភពលោក។
នៅក្នុងឳកាសទិវាអន្តរជាតិយល់ដឹងពីមីន ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាគណៈធិបតីថ្លែងសុន្ទរកថា និងចែករំលែកបទពិសោធន៍ ពីវិស័យសកម្មភាពមីន និងការងារអប់រំយល់ដឹងពីមីននៅកម្ពុជា ជូនដល់បណ្តាស្ថានទូតនានា និងសិស្សានុសិស្សមកពីតំបន់អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ឡាវ សឹង្ហបូរី ប្រ៊ុយណេ ហ្វីលីពីន។
បើតាមប្រសាសន៍លោកទេសរដ្ឋមន្ត្រីលីធុជបានឲ្យដឹងថាទិវានេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងដើម្បីរាយការណ៍ពីវឌ្ឍនភាពនិងសភាពការណ៍ជុំវិញសកម្មភាពមាននៅទូទាំងពិភពលោក។ បន្ថែមពីលើនេះវាអន្តរជាតិនេះជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 1999 កម្ពុជាបានជ្រើសយកថ្ងៃទី 24 ខែកុម្ភៈប្រារព្ធទិវាជាតិយល់ដឹងពីមីនដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ដឹងពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមចូលរួមទបស្កាត់នូវគ្រោះមហន្តរាយដែលបណ្តាលមកពីឃាតករលាក់មុខដ៏កាចសាហាវនេះជាការបញ្ជាក់ពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាបានចាត់ទុកសកម្មភាពនេះជាគោលដៅទី 18 នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឲ្យបានបញ្ចូលសីនេះជាធាតុមួយដ៏សំខាន់ក្នុងយុទ្ធសាស្ត្រចតុកោណចាប់តាំងពីដំណាក់កាលទី 1 មកដល់ដំណាក់កាលទី 4 ក្នុងអាណត្តិទី 6 នេះ។
បើតាមលោកទេសរដ្ឋមន្ត្រីគិតមកដល់ឆ្នាំ 2019 សកម្មភាព បោសសំអាតគ្រប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជាមានប្រញាប់ពេល 27 ឆ្នាំមកហើយ។ ពីឆ្នាំ 1992 ដល់ខែធ្នូឆ្នាំ 2018 ដីប្រមាណ 1816 គីឡូម៉ែត្រក្រឡាត្រូវបានរំដោះចេញពីការគំរាមកំហែងដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមនិងបានប្រគល់ជូនប្រជាពលរដ្ឋសម្រាប់កសាងភូមិដ្ឋាន ស្រែចំការកូនសាងហេដ្ឋារចនាសម្ព័ន្ធ សាធារណៈនានាដោយបានរកឃើញនិងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន 1063918គ្រាប់មីនប្រឆាំងរថក្រោះចំនួន 24835គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន2771342 គ្រាប់ ព្រមទាំងបានធ្វើឲ្យចំនួនជនរងគ្រោះធ្លាក់ចុះ ពី4320 នាក់ ក្នុងឆ្នាំ 1996 មកត្រឹម 58 នាក់ក្នុងឆ្នាំ 2018។
លោកទេសរដ្ឋមន្ត្រីលីធុជបានថ្លែងថាគិតត្រឹមខែមករាឆ្នាំ 2019 កម្ពុជាមានផ្ទៃដីសង្ស័យថាមានមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ1729 គីឡូម៉ែត្រការ៉េដែលត្រូវបន្តធ្វើការបោសសម្អាតដោយត្រូវការថវិកាប្រមាណ ៣៥៤ លានដុល្លារអាមេរិក។
សូមបញ្ជាក់ថាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានអាជ្ញាធរមីនសូមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាដៃគូអភិវឌ្ឍអង្គការអន្តរជាតិអង្គការជាតិនិងប្រតិបត្តិករសកម្មភាពមីនទាំងអស់ដែលចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មបោសសម្អាតមីននិងរងប្រតិបត្តិការសឹកកម្មភាពកញ្ចក់មាននៅព្រះរាជាណាចក្រកម្ពុជាដើម្បីសង្គ្រោះជីវិតកាត់បន្ថយគ្រោះថ្នាក់និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឲ្យបានប្រសើរឡើងជាលំដាប់រួមចំណែកស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យបានកាន់តែរុងរឿងឆាប់រហ័សថែមទៀត៕ ដោយ៖កូឡាប