Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងកម្លាំងទាំងអស់ ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្របច្បាប់​

​ខេត្តស្វាយរៀង​ ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១៥ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩​នេះ​ ​បាន​មានប្រសាសន៍ថាៈ​ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ​ក្រៅពី​បំពេញ​កាតព្វកិច្ច​ការពា​រ​ជាតិ​មាតុភូមិ និង​សន្តិសុខ​សង្គម សូម​បងប្អូន​កងកម្លាំង​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ការពារ​រដ្ឋធម្មនុញ្ញ និង​រដ្ឋាភិបាល​ស្រប ច្បាប់​។​

​លោក ម៉ែន វិបុល បាន​បន្តថា ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង​ល្អ​រវាង​អ្នក​នៅ​ជួរមុខ និង​អ្នក​នៅ​ជួរ​ក្រោយ ក្នុង​ស្មារតី​សាមគ្គីភាព និង​ការលើកទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រែង​របស់​កងកម្លាំង​ដែល​ឈរជើង​នៅ​ជួរមុខ និង​សូម​សម្តែង​នៅ​ការ កោតសរសើរ​ចំពោះ​កងកម្លាំង​វរៈ​សេនា​តូច​ទាំង​៤ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ​គ្រប់​ឧបសគ្គ ក្នុង​កិច្ច​ការរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​បណ្តា​សមត្ថកិច្ច​នៃ​ប្រទេសជិតខាង ធ្វើអោយ​សណ្តាប់ធ្នាប់​នៅតាម​ព្រំដែន មាន​ភាពល្អប្រសើរ ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង វរៈ​សេនា​តូច​នគរបាល នឹង​យោធា​ការពារ​ព្រំដែន​លេខ​៦១១ ស្ថិតនៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន អស់លោក​ជា អភិបាលរង​ខេត្ត លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​កងកម្លាំង ប្រដាប់អាវុធ​ទាំងបី លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកនាយ​ករង​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព លោក​អភិបាលក្រុង​-​ស្រុក លោក លោកស្រី​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការ​វរៈ​ព្រំដែន​ទាំង​៤ និង​កងកម្លាំង​វរៈ​ព្រំដែន និង​អតីតយុទ្ធជន​សរុប​ចំនួន​៥២៤​នាក់​។​

មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ពិធី​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ពាំនាំ​នូវ​ការ​ផ្តាំ ផ្ញើ​សួ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ជូន​ចំពោះ​កងកម្លាំង​ការពារ​ព្រំដែន​ដោយ​ក្តី​នឹករលឹក​បំផុត​។​

​លោក​អភិបាលខេត្ត​បាន​មានមតិ​ផ្តាំផ្ញើ​ដល់​កងកម្លាំង​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា ៖

​ទី​១- ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សន្តិសុខ​ល្អ​នៅតាម​ព្រំដែន​

​ទី​២- ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃ​រវាង​កងកម្លាំង​ទាំងអស់​ទាំង នគរបាល និង​យោធារ​។​

​ទី​៣- គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​ឱ្យបាន​ម៉ឺងម៉ាត់​។​

​ទី៤- ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ប្រទេសជិតខាង​។​

​និង​ទី​៥ ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើស​ឆ្លងដែន​ផ្សេងៗ​ដូចជា​បទល្មើស​គ្រឿងញៀន និង​ការ​លួច​នាំចូល​ជ្រូក​ពី​ប្រទេសជិតខាង​ចូលមក​កម្ពុជា ជាដើម​។​

​ជា​ចំណងដៃ​ក្នុង​ឪ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​នឹង​ចូលមក​ដល់​នាពេលខាងមុខ​ឯកឧត្តម​អភិបាល​ខេត្ត​បាន​នាំមក​នូវ​អំណោយ​សម្រាប់​វរៈ​ការពា​រ​ព្រំដែន​នីមួយៗ​ទទួលបាន អង្ក ទឹកក្រូច ស្រា​បៀ ទឹក​សុទ្ធ ទឹក​សុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី ស្កសរ និង​នំអន្សម ក្នុងនោះ កងកម្លាំង​នគរបាល និង​យោធា​វរៈ ទាំង​៤ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០,០០០​រៀល​។​

​សម្រាប់​បងប្អូន​អតីត​យុត្ត​ជន​៣០​នាក់ ម្នាក់ៗ​ទទួលបាន​ឃី​ត​១​កញ្ចប់ និង​ថវិកា​៥០,០០០​រៀល ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

×