Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ករណី​លួច​កាន់កាប់​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នកដទៃ ដោយ​គ្មាន​ការអនុញ្ញាត និង​បាន​បង្ហោះ​រូបភាព​អាក្រាត បរិហាកេរ្តិ៍​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក

spot_img

​ភ្នំពេញ ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) បាន​ឲ្យ​ដឹង​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កថា នៅ​រសៀល​ថ្ងៃទី ៤ ខែ​ឆ្នាំ​ដែល នាយកដ្ឋាន បាន​បញ្ជូន​សំណុំរឿង និង ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​កាន់កាប់​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នកដទៃ ដោយ​គ្មាន​ការអនុញ្ញាត និង​បាន​បង្ហោះ​រូបភាព​អាក្រាត បរិហាកេរ្តិ៍​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ទៅ​សាលាដំបូង​រាជធានី ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៩ ដោយមាន​ការឯកភាព​ពី​លោក​រៀល សុ​ភិន ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចង្អុលបង្ហាញ ពី​ដើមបណ្តឹង នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សហការ​ជាមួយ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លី សុខ​ផេង ពាក់ព័ន្ធ​នឹង​ករណី លួច​កាន់កាប់​គណនី​ហ្វេ​ស​ប៊ុ​ក​អ្នកដទៃ ដោយ​គ្មាន​ការអនុញ្ញាត និង​បាន​បង្ហោះ​រូបភាព​អាក្រាត បរិហាកេរ្តិ៍​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក មក​បំភ្លឺ​នៅ​នាយកដ្ឋាន​។ នៅ​រសៀល​ថ្ងៃទី ៤ ខែ​ឆ្នាំ​ដែល នាយកដ្ឋាន បាន​បញ្ជូន​សំណុំរឿង និង ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី ចាត់ការ​តាម​នីតិវិធី​ច្បាប់ ​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×