តាកែវ ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានរៀបចំនៅសង្គ្រានឆ្នាំថ្មីរយៈពេល៣ថ្ងៃ សម្រាប់អបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក៏ដូចជាចង់អោយក្មេងៗជំនាន់ក្រោយៗ នូវតែចងចាំជានិច្ច ចំពោះប្រពៃណី និងវប្បធម៌ល្បែងប្រជាប្រិយជាច្រើនដែលខ្មែរមានតាំងពីដូនតាមក ។ ការរៀបចំបង្កើតអោយមានសង្គ្រាននេះដែរគឺដឹកនាំដោយឯកឧត្តម ប៉ាន់ នូរ៉ា នាយកវិទ្យាស្ថាន និងលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើន បានចូលរួមរៀបចំនិងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានផ្ទាល់តែម្តង ហើយកម្មវិធីនេះបានចាប់ផ្តើមនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩ ដែលមានទីតាំងឋិតនៅកណ្តាលទីក្រុងដូនកែវ ខេត្តាកែវ ដោយរីករាយបើកអោយមានការចូលរួមទស្សនាការតាំងពិរព័ណTVET និងលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកំសាន្ត ដោយសេរី។
ឯកឧត្តម ប៉ាន់ ណូរ៉ា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានមានប្រសាសន៏ថា ឆ្នាំថ្មីនេះគឺជាឆ្នាំដែលល្អ សម្រាប់ក្រុមគ្រួសាររបស់យើង ក៏ដូចជាសិស្សនិសិត្សទាំងអស់ផងដែរ ដូច្នេះការរៀបចំមហាសង្គ្រាននេះដែរគឺយើងមានគោលបំណង គឺបណ្តុះស្មារតីដល់ក្រុមនិសិត្ស ជាពិសេសគឺក្រុមយុវជន យវុនារី និងក្មេងជំនាន់ក្រោយ អោយចូលរួមលើកស្ទួយផ្សព្វផ្សាយ នៅទំនាមទំលាប់ប្រពៃណីខ្មែររបស់យើង តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ និងចូលរួមថែរក្សាការពារទំនាមទំលាប់ប្រពៃណីខ្មែរទាំងអស់នេះអោយបានគង់វង់យូរអង្វែងផងដែរ ។
លោកនាយកបាបន្តថា ការរៀបចំសង្គ្រាននេះគឺ យើងរីករាយជាមួយនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ដូចជាក្មួយៗជាយុវជន យុវនារីទាំងអស់អាចចូលមកលេងកំសាន្ត បានដោយសេរី ៕ ដោយ ៖ តាកែវ