ប្រធានាធិបតីភីលីពីន លោក រ៉ូទ្រីហ្គូ ដូធឺតេ (Rodrigo Duterte) បានធ្វើការព្រមានថា គាត់នឹងបញ្ជូនទ័ពឲ្យបំពេញបេសកម្មអត្តឃាត (Suicide mission) ប្រសិនជាទីក្រុងប៉េកាំងមិនឈប់ចូលកោះភីលីពីន នៅក្នុងសមុទ្រចិនខាងត្បូងទេ។
ការថ្លែងព្រមានដូច្នេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលរដ្ឋាភិបាលភីលីពីនបានអះអាងថា មានទូក និងកប៉ាល់របស់ចិនចំនួន ២៧២គ្រឿងត្រូវបានគេប្រទះឃើញក្នុងប៉ុន្មានខែនេះ ធ្វើដំណើរជុំវិញកោះ Thitu របស់ភីលីពីន។ កោះនោះស្ថិតក្នុងប្រជុំកោះ Spratly។
លោកថ្លែងដូច្នេះថា “យើងគួរធ្វើមិត្តនឹងគ្នា ប៉ុន្តែមិនត្រូវប៉ះពាល់ Pagasa និងកោះផ្សេងៗទៀតឡើយ”។ គាត់សំដៅទៅលើកោះ Thitu។
លោកបញ្ជាក់ប្រាប់ CNN ថា “ប្រសិនជាអ្នកធ្វើបំលាស់នៅទីនោះ វាគឺជារឿងផ្សេង។ ខ្ញុំនឹងប្រាប់កងទ័ពរបស់ខ្ញុំឲ្យរៀបចំខ្លួនបំពេញបេសកម្មអត្តឃាត”។
លោកបញ្ជាក់ថា ពាក្យសំដីរបស់គាត់មិនមែនជាការព្រមាននោះទេ ប៉ុន្តែជាយោបល់សម្រាប់មិត្តភក្តិរបស់ខ្ញុំ ដែលគាត់ចង់សំដៅទៅដល់ចិន។
សូមបញ្ជាក់ថា កោះ Thitu ( Pagasa ជាភាសាភីលីពីន) ត្រូវបានប្រទេសភីលីពីនកាប់កាប់យូរមក ហើយភីលីពីនក៏មានកងទ័ពនៅទីនោះផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN