Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក Scott Neeson ថ្លែងថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​មើលថែ​ខ្លួនឯងបាន បន្ទាប់ពី​មាន​ករណី​ភ្លើង​ឆេះ​ផ្ទះ ពលរដ្ឋ​ក្រីក្រ​ក្បែរ​ចាក់សំរាម​ស្ទឹងមានជ័យ​

​ភ្នំពេញ ​៖ ​ករណី​ឆេះ​ផ្ទះ​នៅ​ស្ទឹងមានជ័យ ម្ដុំ​ចាក់សំរាម កាលពី​ចុង​ខែ​មីនា​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ 50​គ្រួសារ រង់​ការលំបាក នោះ ត្រូវបាន​​លោក Scott Neeson ប្រធាន​អង្គការ​មូលនិធិ​កុមារ បាន​​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល អ្នកចូលរួម​បរិ​ចា្ចគ​ផ្ទាល់ ឬ​រៃអង្គាស​ថរិកា​ពី​មិត្តភក្តិ ក្រុមហ៊ុន ស្ថាប័ន​នានា ក៏ដូចជា​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​ចូលរួម​ផ្ដល់​ជា​សំលៀក​បំពាក់ ទឹក អាហារ និង​តង់​ជាដើម​។

សាមគ្គីភាព​ក្នុង​ការជួយ​សហគមន៍​ក្រីក្រ​នេះ សបញ្ជាក់​អោយឃើញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​មើលថែ​ខ្លួនឯងបាន​។​

​លោក Scott Neeson ប្រធាន​អង្គការ​មូលនិធិ​កុមារ (CCF) តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ​កាលពី​ថ្ងៃ​ទី 5 ខែ​មេសា បាន​លើកឡើង​ថា ផ្តើម​ចេញ​ពី​សោកនាដកម្ម​ដោយ​ភ្លើង​ឆេះ CCF និង ប្រទេស​កម្ពុជា​យើង​បាន​ដើរមក​ដល់​ចំនុច​ដ៏​គួរ​អោយ​រំភើប​ក្រៃ​លែង​មួយ បើ​តាម​ការយល់ឃើញរ​បស់​ខ្ញុំ​។ “​អព្ភូត​ហេតុ​” តូចៗ​ជាច្រើន​នាំអោយ​យើង​មកដល់​ចំណុច នេះ​។ ខ្ញុំ​សូម​សំដែង​ចំណាប់អារម្មណ៍​ខ្លីៗ ប៉ុន្តែ​យ៉ាងណាមិញ មាន​សកម្មភាព និង​ការចូលរួម​របស់​បុគ្គ​ល​ជាច្រើន​នាក់​ដើម្បី​មកដល់​ចំនុច​នេះ​។

ជា​កិច្ច​ចាប់ផ្ដើម ៖

​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា កន្លងទៅនេះ អគ្គីភ័យ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តំបង់​ស្ទឹងមានជ័យ ដែល​អាច​ចាត់ជា​តំបន់​ក្រីក្រ និង​លំបាក​បំផុត​នៅក្នុង​ប្រទេស​។ ត្រឹម​រយៈពេល​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ គ្រួសារ​ទាំងនោះ​គ្មាន​នៅ​សេសសល់​អ្វី​ឡើយ ក្រៅពី​សំលៀកបំពាក់​ជាប់​ខ្លួន​។ នេះ​ជា​ទិដ្ឋភាព​ដ៏​អាណោច​អាធ​ម​ចំពោះ​គ្រួសារ​រងគ្រោះ​។

​លោក​បាន​បន្ថែមទៀតថា ​ក្នុង​គ្រា​នោះ​ដែរ ខ្ញុំ​ស្ថិត​ក្នុង​រដ្ឋ​កាលីហ្វ​ញ៉ា ហើយ​ត្រូវ​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​បន្ទាប់​។ នៅ​មុនពេល​មក​ដល់​កម្ពុជា ក្រុមការងារ​សេវា​សហគមន៍ (Community Outreach) ដឹកនាំ​ដោយ លោក ហូ​យ លាង​ហ័ន បាន​ជួយ​ផ្លាស់​ទីលំនៅ​គ្រួសារ​ទាំងអស់​នោះ (​ខ្លះ​ទៅ​នៅ​សាលារៀន​ដែល​នៅក្បែរ​) ផ្ដល់​អាហារ​ដល់​ពួកគាត់​ជា​ប្រចាំ និង​ព្យាបាល​អ្នក​ដែល​មាន​ជំងឺ​។ ការងារ​នេះ​ត្រូវ​ចំណាយ​ពេល​ទាំង​ថ្ងៃ ទាំងយប់ ប៉ុន្តែ​ក្រុម​ការងារ​សេវា​សហគមន៍​របស់​យើង​នៅតែ​អាច​ធានាបាន​ថា គ្រួសារ​ទាំងអស់ និង​បុគ្គល​គ្រប់​រូប​សុទ្ធ​តែ​ទទួលបាន​ការយកចិត្ត​ទុកដាក់​។​

​ក្រោយមកទៀត យើង​ទទួលបាន​ជំនួយ​ពី​បងប្អូន​ខ្មែរ​យើង​ក្នុង​ប្រទេស​កម្ពុជា​។ ប្រជាពលរដ្ឋ សាលារៀន ក្រុមហ៊ុន និង​ស្ថានទូត​នានា​បាន​ចូលរួម​ចំណែក​បរិច្ចាគ​សំលៀក​បំពាក់ អាហារ ទឹក អង្ករ តង់ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ផ្សេងៗ​ទៀត​។ ខ្លះ​ទៀត​ជួយ​រៃអង្គាស​ថវិកា​ពី​មិត្តភក្តិ សិស្ស និង​មិត្ត​រួម​ការងារ​ផង​ដែរ​។

​បន្ទាប់មកទៀត យើង​ទទួលបាន​ជំនួយ​ពី​លោកជំទាវ ពេជ្រ ច័ន្ទ មុន្នី ដែល​ជា​ភរិយា​ដ៏​អស្ចារ្យ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត​។ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេជ្រ ច័ន្ទ មុន្នី ជា​ញឹកញយ​តែងតែ​ជា​បុគ្គល​ដំបូង​គេ​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ផ្សេងៗ ឬ​អំឡុងពេល​មាន​តម្រូវការ​ជំនួយ​ចាំបាច់​។ លើក​នេះ លោក​ទាំង​ពីរ​បាន​រៃអង្គាស​ជំនួយ​ពី​មិត្តភក្តិ និង​ឯកឧត្តម លោកជំទាវ​ជា​សហការី​ជាច្រើន​។ យើង​បាន​ទទួល​បាន​កម្លាំងចិត្ត និង​ការចូលរួម ហើយ​បញ្ហា​ហាក់​ប្រសើរ​ជាង​មុន​បន្ដិច​។ លុះ​ក្រោយមក​ទៀត សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូលរួម​បរិច្ចាគ​យ៉ាង​ធំធេង ហើយ​សម្ដេច​ក៏​អំពាវនាវ​ដល់​មិត្តភក្តិ និង​ឯកឧត្តម និង​លោកជំទាវ​ដែល​ជា​សហការ​រី​ផងដែរ​។ សាមគ្គីភាព​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​សង់ផ្ទះ​ថ្មី​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​ដោយឡែក ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​ជួយ​លើ​ការ​ត​បណ្ដាញ​ទឹក​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ​។ បន្ថែម​ពី​នេះ ឯកឧត្តម​សន្យាថា នឹង​រៀបចំ​ការិយាល័យ​រណប នៅ​សាលា Neeson Cripps Academy ដើម្បី​ធ្វើ​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ​ថ្មី​ជូន​ប្រជាពលរដ្ឋ​។

​ជា​ការពិត ខ្ញុំ​ទើប​ត្រឡប់មកវិញ មិនទាន់បាន ២៤ ម៉ោង​ផង ហើយក៏​មិន​ទាន់​បាន​សុំ​ជំនួយ​ពី​ខាង​ណា​នៅឡើយ​ដែរ ប៉ុន្តែ​យើង​ទទួលបាន​ជំនួយ​គ្រប់ទិសទី ក្រោម​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​របស់​យើង​។​

​តាមរយៈ​ជំនួយ​បរិច្ចាគ​ពី​ប្រភព​ផ្សេងៗ (​ជាពិសេស​ឯកឧត្តម និង​លោកជំទាវ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​) ទស្សនវិស័យ​របស់​យើង​ក្នុង​ការបង្កើត​សហគម​ន៍​មួយ​ថ្មីស្រឡាង និង​ដែល​រួម​មាន​ផ្ទះសំបែង​សមរម្យ ប្រព័ន្ធ​លូរ បន្ទប់ទឹក និង​សុវត្ថិភាព គឺ​អាច​សម្រេច​ទៅ​បាន​។
​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល អ្នកចូលរួម​បរិ​ចា្ចគ​ផ្ទាល់ ឬ​រៃអង្គាស​ថរិកា​ពី​មិត្តភក្តិ ក្រុមហ៊ុន ស្ថាប័ន​នានា ក៏ដូចជា​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ដែល​ចូលរួម​ផ្ដល់​ជា​សំលៀក​បំពាក់ ទឹក អាហារ និង​តង់​ជាដើម​។

សាមគ្គីភាព​ក្នុង​ការជួយ​សហគមន៍​ក្រីក្រ​នេះ សបញ្ជាក់​អោយឃើញ​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អាច​មើលថែ​ខ្លួនឯងបាន ។​

​ចំណែក​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក បាន​លើកឡើង​ថា​ ​ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ សូម​ថ្លែងអំណរគុណ​ជា​ច្រេី​ន​អនេក​ដល់​លោក Scott Neeson ដែល​ខំ​ចំណាយ​ពេលវេលា​និង​ថវិកា​ដែល​សុទ្ធតែ​ជា​មាស​ប្រាក់​ដ៏​មាន​តម្លៃ ហេ​ី​យបាន​អោយ​ជា​ជំរក​និង​ផ្តល់​អោយ​កូនក្មេង​មានលទ្ធភាព​ក្នុង​ការសិក្សា​ក្តីហូបចុក​ក្តី​​។​

​សូមបញ្ជាក់​ថា​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ 52 គ្រួសារ នៅ​ម្ដុំ​ក្បែរ​ចាក់សំរាម​ស្ទឹងមានជ័យ កាលពី​ថ្ងៃ​ទី 17 ខែ​មិនា​ឆ្នាំ 2019 រង​ការឆេះ​ដោយសារ​ទុស្សេ ចរន្ត​អគ្គិសនី ។ ប្រជាពលរដ្ឋ​ទាំងនោះ​រស់នៅក្នុង​សហគមន៍​ក្រីក្រ​ហើយ​ភាគច្រើន​ពួកគេ​ជា​អ្នក​រើស​សំរាម​នៅ​ទីលាន​ចាក់​សំ​រា​​ម​ស្ទឹង​មានជ័​យ្ទឹ ចំណែក កូនៗ​តូចៗ​បាន​រៀន សូត្រ​នៅក្នុង​សហគមន៍​ផង​និង​ធ្វើការ​រើស​អេតចាយ​នៅក្នុង​ទីលាន​ចាក់​សំរាម ដើម្បី​ចិញ្ចឹមជីវិត​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ប៉ុន្តែ​ពេល​នេះ​ទ្រព្យសម្បត្តិ​បន្តិចបន្តួច ផ្ទះ​ខ្ទម​ជញ្ជាំង​ស័ង្កសី​ដំបូល​ស័ង្កសី រួមទាំង​ម៉ូតូ​កញ្ចាស់​កង់​ទៅ​ចាស់​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេច​គ្មាន​សល់ ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ជាមួយ​នឹង​ករណី​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​សប្បុរសជន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​រួម​ជាមួយ​អង្គការ​មួយចំនួន​បាន​ខ្នះខ្នែង​បរិច្ចាគ​ជួយ​សង្គ្រោះ​ជា​ទ្រព្យសម្បត្តិ​របស់​របរ​ប្រើ​ប្រាស់​ដល់​ពួកគេ​ហើយ​ម្យ៉ាងទៀត​បាន​សន្យា​ជួយ​សាងសង់​ផ្ទះ​ជូន​ពួក រួម​ទាំង​ត​បណ្តាញ​ទឹក​ភ្លើង​ហើយ​នឹង​ធ្វើ​ឯកសារ សៀវភៅ​គ្រួសារ​អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​ផ្សេងៗ​ទៀត ជូន​ពួកគេ​ផងដែរ​៕​ ​ដោយ ​៖ ​កូឡាប​

     

×