នៅវេលាម៉ោងប្រមាណជា 10 និង 30 នាទីយប់ថ្ងៃទី 6 ខែមេសាឆ្នាំ 2000 16 នេះមានករណីឃាតកម្មប្ដីជាទាហានបានកាប់សម្លាប់ប្រពន្ធនៅក្នុងបន្ទប់ជួលដោយស្ថិតនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវ។
តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ៖ ប្ដីប្រពន្ធទាំងពីរនាក់នេះបានមករស់នៅទីនេះប្រមាណជាមួយឆ្នាំហើយហើយពួកគេមានអត្តចរិតស្លូតបូតសុភាពរាបសារមិនមានទំនាស់ឬក៏មិនមានអ្វីជាមួយអ្នកជិតខាងនោះទេហើយខែការដែលឈានដល់ការសម្លាប់ប្រពន្ធហើយរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយក៏មិនដឹងមូលហេតុច្បាស់លាស់ឡើយដែរ។ ស្ត្រីដែលបានស្លាប់មានកូនស្រីម្នាក់ជាមួយប្តីដើម ដែលមានអាយុប្រមាណជា 5 ឆ្នាំ ហើយស្ត្រីរូបនោះបានមករួមរស់ជាមួយនឹងបុរសជាឃាតករដែលជាប្ដីក្រោយនឹងមានផ្ទៃពោះប្រមាណជា ៣ ខែ។ ពួកគេទាំងពីរនាក់បានមករួមរស់ក្នុងផ្ទះជួលនេះជាប្តីប្រពន្ធដោយមិនបានរៀបការនោះទេ។ តាមសមត្ថកិច្ចបានធ្វើកោសល្យវិច័យបានបញ្ជាក់ថាបុរសជាប្តីបានប្រើអំពើហិង្សាទៅលើប្រពន្ធដោយយកខ្សែភ្លើងឆក់ ហើយនិងកាត់មេដៃ ហើយបានយកខ្សែរិតកនិងយកកាំបិតអារកសម្លាប់តាមក្រោយ។ ក្រោយពេលសម្លាប់ប្រពន្ធរួចហើយ ឃាតករដៃដល់ជាប្តីរូបនោះបានរត់ទៅបន្ទប់ទឹកហើយចងកនៅក្នុងបន្ទប់ទឹកស្លាប់តែម្ដង។ កូនស្រីអាយុប្រមាណជា 5 ឆ្នាំ បានឃើញហេតុការណ៍នេះក៏បានរត់ចេញក្រៅបន្ទប់ស្រែកឆោឡោឲ្យគេជួយប៉ុន្តែទោះយ៉ាងណាឪពុកម្ដាយក្មេងស្រីនេះបានស្លាប់ទាំង 2 នាក់ ហើយដោយពុំដឹងមូលហេតុកើតឡើងដោយសារទំនាស់អ្វីនោះទេ។ តាមការពិនិត្យជាក់ស្ដែងបុរសជាប្តីមានរថយន្តស៊េរីទំនើបមួយគ្រឿងគឺម៉ាកឡិចស៊ីស rx330 ពណ៌ស្ករ ហើយនៅក្នុងរថយន្តនោះគឺមានឯកសណ្ឋាននាយទាហាន នឹងមានស្លាកសញ្ញា logo វីអាយភីរបស់អគ្គមេបញ្ជាការផងដែរ ។
តាមរយៈអត្តសញ្ញាណប័ណ្ណដែលបង្ហាញដោយសមត្ថកិច្ចគឺបុរសជាប្តីដែលជាឃាតករនោះឈ្មោះ ទុយ រ៉ាន កើតឆ្នាំ១៩៨០ មានស្រុកកំណើតភូមិធ្លាយ ស្រុកបន្ទាយមាស ខេត្តកំពត ទីលំនៅបច្ចុប្បន្នភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ណាង មិ កើតឆ្នាំ ១៩៩៦ ដែលមានទីកន្លែងកំណើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម និងមានអាសយដ្ឋានបច្ចុប្បន្នភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម ៕ ដោយ ៖ កូឡាប