ភ្នំពេញ ៖ ខណៈប្រពន្ធទាញម៉ូតូជិះចេញពីផ្ទះប្រាប់ថា ទៅធ្វើការនោះខ្លួនក៏បានតាមដានពីក្រោយរហូត នៅពេលតាមដានឲ្យដល់ទីបញ្ចប់ទើបដឹងការពិតថា ប្រពន្ធមិនបានជិះម៉ូតូទៅធ្វើការនៅរោងចក្រនោះទេ បែរនាងជិះមករកបន្ទប់ប្រុសសហាយនោះទៅវិញ ស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ទី ២ ខណ្ឌពោធិ៍សែនជ័យ។ នៅពេលទៅដល់បន្ទប់ ពេលនោះដោយសារទ្រាំលែងបានក៏បានធាក់ទ្វារបន្ទប់ចូលទៅក៏ឃើញប្រពន្ធ និងប្រុសសហាយច្បាស់នឹងភ្នែក គឺកំពុងដោះ សម្លៀកបំពាក់ដោយស្លៀកកន្សែងបម្រុងរួមភេទជាមួយគ្នា ទើបខ្លួនបានយកទូរស័ព្ទមកថតពួកគេទាំង ២នាក់ ទុកជាភស្តុតាងតែម្ដង។ បន្ទាប់មកលោកបានប្ដឹងសមត្ថកិច្ចឲ្យទៅឃាត់ខ្លួនដើម្បីសួរនាំ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៦ មេសា ស្ថិតនៅបន្ទប់ជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងបានបង្កការភ្ញាក់ផងដែរ ដោយមានសមត្ថកិច្ចបានចុះទៅឃាត់ខ្លួនស្ត្រីជាប្រពន្ធរួមទាំងប្រុសសហាយយកទៅសួរនាំ ក្រោយបុរសជាប្តីរាយការណ៍មកប្តឹង ។
សេចក្តីរាយការណ៍បន្តថា ស្ត្រីជាប្រពន្ធខាងលើត្រូវបានស្គាល់ឈ្មោះ ខៀវ ស្រីនី អាយុ៣២ឆ្នាំ ជាកម្មការិនីរោងចក្រ ហុងវ៉ា ស្នាក់នៅភូមិសាមគ្គី២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃផ្ចឹក ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ភាគីជាប្រុសសហាយ មានឈ្មោះ ម៉ា ណារ៉ុង អាយុ៣៦ឆ្នាំ ជាកម្មកររោងចក្រហុងវ៉ាជាមួយគ្នា ស្នាក់នៅបន្ទប់ជួលក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រោក ឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ដោយឡែក បុរសជាប្តីដែលតាមទាន់ប្រពន្ធឈ្មោះទេព សាវ៉េត អាយុ៥៥ឆ្នាំ ជាមន្ត្រីរាជការ មានកូន២នាក់ (ប្រុស១ស្រី១នាក់) ក្នុងបន្ទុកគ្រួសារ ។
បើតាមបុរសជាប្តីដើមបានឱ្យដឹងថា ខ្លួនបានតាមទាន់លើកទី១ម្តងហើយ តែគ្មានភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែក៏ប្រាប់និងអប់រំប្រពន្ធឱ្យបញ្ឈប់ដែរ ។ បុរសជាប្តីបន្តថា លុះនៅព្រឹកថ្ងៃទី៦ មេសា នេះ ខ្លួនមានការសង្ស័យទៀត ហើយខណៈប្រពន្ធទាញម៉ូតូជិះចេញពីផ្ទះប្រាប់ថាទៅធ្វើការនោះ ខ្លួនក៏បានតាមដានពីក្រោយ ។
ជាការពិតមែន ប្រពន្ធមិនបានជិះទៅធ្វើការនៅរោងចក្រ បែរនាងជិះមករកបន្ទប់ជាប្រុសសហាយនោះ ស្ថិតក្នុងភូមិព្រៃល្វានេះ ។ លោកទ្រាំលែងបាន ក៏បានធាក់ទ្វារបន្ទប់ចូលទៅ ក៏ឃើញប្រពន្ធនិងប្រុសសហាយច្បាស់នឹងភ្នែក គឺកំពុងដោះសម្លៀកបំពាក់បម្រុងរួមរក្សគ្នា ពេលនោះខ្លួនក៏បានយកទូរស័ព្ទមកថតពួកគេទាំង២នាក់តែម្តង ៕ ដោយ ៖ កូឡាប