ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃទី06 ខែមេសា ឆ្នាំ2019 វេលាម៉ោង 09 និង30 នាទី នៅចំនុចទូរ ATM ធនាគារ ABAទីតាំងផ្ទះលេខ 68 ផ្លូវលេខ 53 កែងផ្លូវលេខ 136 ភូមិ 1 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បង្រឡើងដោយជនសង្ស័យម្នាក់ឈ្មោះ HOFER PETER ភេទប្រុស អាយុ64ឆ្នាំ ជនជាតិស្វីស កាន់លិខិតឆ្លងដែនលេខ X4580844 មុខរបរ ទេសចរណ៍ ស្នាក់នៅផ្ទះសំណាក់ Velkommen ផ្ទះលេខ17 ផ្លូវលេខ144 ភូមិ5 សង្កាត់ផ្សារកណ្តាលទី1 ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡេង លីហៀង ភេទប្រុស អាយុ28ឆ្នាំស្នាក់នៅផ្ទះលេខ 50 ផ្លូវលេខ 930 ភូមិ11 សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ (តំណាងធនាគារABA)។
វត្ថុតាងចាប់យកបានលុយក្រដាស់ 100 ដុល្លារក្លែងក្លាយចំនួន 01 សន្លឹក លុយដុល្លារចំនួន116$ និងលុយថៃចំនួន 5240 បាត លុយខ្មែរចំនួន២មុឺនរៀល , លិខិតឆ្លងដែន 01ក្បាល , ទូរសព្ទ័ដៃម៉ាកXiami ពណ័ខ្មៅចំនួន 01 , វ៉ែនតាចំនួន02 , ថ្នាំពេទ្យមួយចំនួន , កាតATMចំនួន04.កាតសំគាល់ខ្លួនចំនួន03 , ប្រអប់ដាក់កាតចំនួន01 , បណ្ណ័បើកបរអន្តរជាតិចំនួន01 , កាបូបស្ពាយពណ័ខ្មៅចំនួន01 (ជារបស់ជនសង្ស័យ) ។
ដំណើររឿងហេតុ ៖ នៅថ្ងៃទី6ខែមេសាឆ្នាំ 2019 វេលាម៉ោង09និង30នាទី ជនសង្ស័យបានមកធ្វើការដកលុយពីទូរ ATM ក្នុងធនាគារ ABA ដែលមានទីតាំងផ្ទះលេខ 68 ផ្លូវលេខ 136 កែងផ្លូវ 53 ភូមិ 1 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ ដោយជនសង្ស័យបានដកលុយចំនួន 100$ (មួយរយដុល្លារ) ចេញពីទូរ ATM បានហើយ ក៍យកលុយ100 ដុល្លារ នោះមកបង្ហាញដល់បុក្គលិកធនាគារ ហើយបានប្រាប់ថាជាលុយក្លែងក្លាយ ពេលនោះ ជនរងគ្រោះ(តំណាងធនាគារ) បានពិនិត្យលុយក្លែងក្លាយនោះ និងនិយាយប្រាប់ជនសង្ស័យថា ចាំជួយឆែកមេីលរឿងនេះអោយ និងអោយជនសង្ស័យត្រឡប់ទៅវិញសិនចាំល្ងាចម៉ោង 15និង00នាទីចាំមកដោះស្រាយជូន ពេលនោះជនសង្ស័យក៍បានចេញទៅបាត់ទៅ បន្ទាប់មក ជនរងគ្រោះ បានត្រួតពិនិត្យ និងឆែកកាម៉េរ៉ាសុវត្ថិភាពមើលទើបដឹងថា ជនសង្ស័យលួចបន្លំយកលុយក្រដាស់ 100 ដុល្លារក្លែងក្លាយចេញពីកាបូបស្ពាយព៌ណខ្មៅមកកាន់បន្លំបង្ហាញបុគ្គលិកធនាគារ ABA ថា ជាលុយដុល្លារដែលដកបានពី ATM នោះជាលុយដុល្លារក្លែងក្លាយរហូតដល់ម៉ោង 15និង00នាទី ក៍ជនសង្ស័យត្រលប់មកវិញ ក៍ជនរងគ្រោះបានធ្វើការសួរនាំ និងបើកអោយមើលកាម៉េរ៉ាសុវត្ថិភាពទើបជនសង្ស័យបានសារភាពថាខ្លួនពិតជាមកធ្វើការបន្លំពិតប្រាកដមែន បន្ទាប់មកជនរងគ្រោះបានធ្វើការនាំខ្លួនជនសង្ស័យ និងវត្ថុតាងលុយ 100 ដុល្លារ ក្លែងក្លាយយកមកប្រគល់ជូនកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី3 ដើម្បីធ្វើការសាកសួរ។
ចំពោះមុខ កំលាំងជំនាញបានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធីនៃច្បាប់៕ ដោយ ៖ កូឡាប