ឆ្នាំជូត ៖ ថ្ងៃនេះអ្នកជួបការលំបាកច្រើន ។ ការងារកំពុងស្ថិរភាពស្រាប់តែត្រូវច្របូកច្របល់ រឿងស្មុគស្មាញជាច្រើនកើតឡើងស្មានមិនដល់ ។ អ្នកធ្វេសប្រហែសតែបន្តិច ធ្វើឲ្យខ្លួនត្រូវរងគ្រោះពីសំណាក់គូប្រជែង ។ អ្នកត្រូវពិនិត្យមើលឡើងវិញទំនាក់ទំនងរបស់ខ្លួន ក៏ដូចត្រូវធ្វើការប្រយ័ត្នប្រយែងជាង ។ បញ្ហាក្នុងការងារកាន់តែធ្វើឲ្យអ្នកមិនអាចសម្រាកបានស្រួល ងាយបណ្តាលឲ្យអស់កម្លាំង ហូបចុកមិនឆ្ងាញ់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៥ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ។
ឆ្នាំខាល ៖ ការងារ បុព្វហេតុកំពុងមានសន្ទុះឈានឡើងខ្ពស់ ។ លុយកាក់ស្ថិរភាព និងមានប្រភពចំណូលថែមពីខាងក្រៅមកទៀត ។ តែរឿងមនោសញ្ចេតនាបែរជាមិនល្អ ។ អ្នកមានចរិតរឹងរូសពេក ហេតុនេះអាចធ្វើឲ្យខកឱកាសរកឃើញគូស្នេហ៍ ។ ប្តី ប្រពន្ធងាយមានទំនាស់ឈ្លោះប្រកែកគ្នា មិនយល់គ្នា នាំដល់មនោសញ្ចេតនាប្រេះស្រាំ និងកាន់តែមានគម្លាតពីគ្នា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ។
ឆ្នាំឆ្លូវ ៖ ការងារល្អប្រសើរ រីកចម្រើនលឿនប្រាក់កាក់ក៏ហូរចូលច្រើនបានមិនអស់ ។ ប៉ុន្តែអ្នកត្រូវថ្លឹងថ្លែងឲ្យល្អិតល្អន់មុនពេលបោះទុនវិនិយោគ កុំឃើញលុយកាក់ហូរហៀរគឺងាយត្រូវចាញ់បោកមនុស្សអាក្រក់ ។ រឿងមនោសញ្ចេតនា ពោរពេញដោយភាពកក់ក្តៅ ផ្អែមល្ហែម ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៨ ។ ពណ៌សំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ។
ឆ្នាំថោះ ៖ ការងារអំណោយផលល្អ រាល់ការលំបាក នឹងឆាប់ត្រូវបានដោះស្រាយរួចរាល់ ។ រឿងមនោសញ្ចេតនា ស្រពេចស្រពិល ហាក់ពុំតុល្យភាពប្រាកដប្រជា ជាហេតុធ្វើឲ្យអ្នកពុំទាន់រកឃើញមនុស្សដែលសក្តិសមនឹងខ្លួន ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ១៥ ។ ពណ៌សំណាង ខ្មៅ , បៃតង ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ។
ឆ្នាំរោង ៖ មនោសញ្ចេតនាល្អបំផុត អ្នកនៅលីវមានឱកាសបានជួបគូព្រេង ។ គូស្នេហ៍ទាំងឡាយកាន់តែមានចំណងមនោសញ្ចេតនាជ្រាលជ្រៅ មិនយូរប៉ុន្មាននឹងគិតដល់រឿងរៀបការ ។ ប៉ុន្តែការងារមិនល្អ ប្រហែលរវល់តែរីករាយនឹងរឿងស្នេហាពេក ធ្វើឲ្យអ្នកធ្វេសប្រហែសការងារ អាចជួបកំហុសឆ្គងច្រើន ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង លឿង , ត្នោត។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ។
ឆ្នាំម្សាញ់ ៖ ការងារពិបាកអាចសម្រេចបានដូចបំណង ។ អ្នកប្រឈមការខាតបង់ប្រាក់កាស និងងាយត្រូវមនុស្សអាក្រក់បោកប្រាស់ ។ ប៉ុន្តែអ្នកអាចស្ងប់ចិត្តក្នុងរឿងមនោសញ្ចេតនា ។ គូស្នេហ៍ទាំងឡាយឈប់មានទំនាស់ខ្វែងគំនិតគ្នាដោយសាររឿងតូចតាចទៀត ។ អ្នកទាំង២ បានយល់ច្បាស់ និងអធ្យាស្រ័យគ្នា បំភ្លេចពេលកំហុសពីមុនៗ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៩ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៨ ។ ពណ៌សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ។
ឆ្នាំមមី ៖ ការងាររលូនល្អ ជួបឱកាសមានប្រយោជន៍ច្រើនសម្រាប់បុព្វហេតុថ្ងៃមុខ ។ ឱកាសរកប្រាក់ក៏ល្អជាងមុន លុយកាក់មិនខ្វះចាយ តែអ្នកបែរជាជួបបញ្ហាមនោសញ្ចេតនា ពេលដែលអ្នកទាំង២ខ្វះភាពចែករំលែក និងយល់ពីគ្នា មិនអធ្យាស្រ័យឲ្យគ្នា ។ អ្នកត្រូវលៃពេលវេលាថែមសម្រាប់គ្រួសារ កុំរវល់តែការងារ ចងការរកប្រាក់ខ្លាំងពេក ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ។
ឆ្នាំមមែ ៖ អ្នកជួបសំណាងល្អច្រើនអំពីលុយកាក់ ត្រូវក្តាប់ឱកាសឲ្យទាន់ក្នុងថ្ងៃនេះ ។ ថ្ងៃនេះជាថ្ងៃល្អអាចមើលថ្ងៃម៉ោងល្អ ដើម្បីសម្ភោធបើកហាង ពង្រីកជំនួញ ។ ដោយរវល់នឹងការរកប្រាក់ពេកអ្នកបានភ្លេចស្វែងរកគូអនាគតធ្វើឲ្យខ្លួននៅតែឯកោ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ។
ឆ្នាំវក ៖ អ្នកមិននៅឈឺក្បាលអំពីបញ្ហាមនោសញ្ចេតនាទៀត ។ ប្តីប្រពន្ធចុះសម្រុងគ្នា មនោសញ្ចេតនាជ្រាលជ្រៅ គ្មាននរណាអាចបំបែកអ្នក និងគូស្នេហ៍ចំពោះអ្នកនៅលីវថ្ងៃនេះចូរទទួលយកការឧទ្ទេសនាមស្គាល់គ្នាជាមួយមនុស្សដែលគ្រួសារមិត្តភក្តិនាំមកឲ្យ ។ លុយកាក់ស្ថិរភាព អ្នកអាចធ្វើរឿងដែលខ្លួនចូលចិត្ត ដោយមិនបារម្ភពីលុយកាក់ទៀត ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ។
ឆ្នាំរកា ៖ ថ្ងៃនេះជួបបញ្ហាច្រើនអំពីមនោសញ្ចេតនា ។ អ្នកមិនរក្សាបានភាពនឹងនរ ដោយមានពាក្យសម្តីខ្វះការគោរពចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។ លុយកាក់ចម្រុងចម្រើន អ្នកមិនជួបការលំបាកអ្វីឡើយ នៅចំពោះមុខ ឱកាសរកស៊ីត្រូវបានពង្រីក និងមានដៃគូសហការល្អៗ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៦ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ។
ឆ្នាំចរ ៖ មនោសញ្ចេតនាប្រេះឆា អ្នកទាំងពីរមិនចង់បែកបាក់ តែនៅក្បែរគ្នាបែរជាមានការឈឺចាប់ច្រើន ។ អ្នកនៅលីវពុំទាន់បំភ្លេចបានអតីតកាលហេតុនេះក៏មិនទាន់ចង់ចាប់ផ្តើមទំនាក់ទំនងថ្មី ។ ការងារមិនល្អកើតមានកំហុសច្រើន ដោយការធ្វេសប្រហែសរបស់អ្នក ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ។
ឆ្នាំកុរ ៖ ការងារល្អបំផុត អ្នកមានឱកាសបង្ហាញសមត្ថភាពរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរអ្នកនៅលីវអាចជួបស្នេហ៍ផ្លេកបន្ទោរ ដែលមុននោះអ្នកពុំដែលជឿលើវា ។ ប្តីប្រពន្ធស្រុះស្រួលគ្នា គ្រួសារសុភមង្គល អ្នកមិនត្រូវឲ្យរឿងតូចតាចឥទ្ធិពលដល់មនោសញ្ចេតនាអ្នកទាំង ២ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៥,៩ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌សំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ។