Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាស​ទី​១ ឆ្នាំ​២០១៩​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត នៅ​ខេត្តសៀមរាប​ជាង 1 លាន​នាក់​

spot_img

​សៀមរាប ​៖ ​ភ្ញៀវទេសចរ ជាតិ​និង​អន្តរជាតិ ចូលមក​កម្សាន្ត​ទស្សនា​នា​ខេត្តសៀមរាប​អង្គរ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ មាន​ចំនួន ១១៦៨០៦៦​នាក់ ថយចុះ​៦,២៥% ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៧៨៧៩០០​នាក់ ថយចុះ ៨,២៣% ភ្ញៀវទេសចរ​ជាតិ ចំនួន ៣៨០១៦៦​នាក់ ថយចុះ ១,៨៨% ។​

​ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០១៩​នេះ នៅ​រដ្ឋបាល​ខេត្តសៀមរាប​មាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍ ប្រចាំត្រីមាស​ទី​១ និង លើក​ទិសដៅ​អនុវត្ត​បន្ត​ត្រីមាស​ទី​២ ឆ្នាំ​២០១៩ របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ត ក្រោម​កិច្ចដឹកនាំ​ប្រជុំ​របស់លោក បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន និង ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង បណ្តា​បងប្អូន​ជា​ម្ចាស់ បុគ្គលិក អាជីវករ​បម្រើ​សេវាក​ម្ម​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រមាណ​ជាង​២០០​នាក់​ចូលរួម ។​

​កិច្ចប្រជុំ​នេះ ក្នុង​គោលបំណង​ពិនិត្យ​ពី​វឌ្ឍនភាព​ការងារ និង បញ្ហា​ប្រឈម និង ដើម្បី​ចូលរួម​ចលនា​ប្រឡងប្រណាំង ទីក្រុង​ស្អាត​របស់​បេក្ខភាព​ក្រុង​សៀមរាប និង ការគ្រប់គ្រង​សំណល់​រឹង និង រាវ ព្រមទាំង​ផែនការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់​ក្នុង​ក្រុង និង ការរៀបចំ​វិថី​លក់​ម្ហូបអាហារ​ផងដែរ ។

​ក្នុង​កិច្ច​ស្វាគមន៍​របស់លោក ទៀ សីហា បាន​លើក​ផងដែរ​ថា វិស័យ​ទេសចរណ៍ គឺជា​វិស័យ​មួយ​មាន​លក្ខណៈ​ជា ប្រព័ន្ធ ស្ថិតក្នុង​លំដាប់​វិស័យសេដ្ឋកិច្ច ជា​អាទិភាព ហើយ​ត្រូវ​បានកំណត់​យុទ្ធសាស្ត្ររ​បស់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​ន័​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប គឺជា​ត្រីវិស័យ​មួយ​ចង្អុលបង្ហាញ​លើ​ការអនុវត្ត​ការងារ ប្រកបទៅដោយ​ប្រសិទ្ធភាព និរន្ត​ភាព ដើម្បី​ប្រែក្លាយ​ខេត្តសៀមរាប ទៅជា​មជ្ឈមណ្ឌល​ទេសចរណ៍​របស់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ក្នុងការ​ជ្រើសរើស​គោលដៅ​ទេសចរណ៍​តំបន់​សៀមរាប អង្គរ ដែលជា​គោលដៅ​ដ៏​ពេញនិយម​ជាងគេ និង មាន​លក្ខណៈ​សម ស្របទៅនឹង​ទីកន្លែង​សម្បត្តិ​បេតិកភណ្ឌ និង ធម្មជាតិ ។ ម្យ៉ាងទៀត​ខេត្តសៀមរាប ក៏​ពឹងផ្អែក​សំខាន់​លើ​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​ស្នូល​មួយ ក្នុង​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និង កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

​លោក ទៀ សីហា ក៏បាន លើក​នូវ​សំណូមពរ​មួយចំនួន សូម​ឲ្យ​គ្រប់​បណ្តា​អង្គរ​ភាព ស្ថាប័ន ទាំង​រដ្ឋ និង វិស័យ​ឯកជន ចូលរួម​ថែរក្សា​នូវ​ធនធានធម្មជាតិ នៅ​ខេត្តសៀមរាប និង ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ សំខាន់​ទៅលើ​បញ្ហា​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បច្ចុប្បន្ន បញ្ហា​ការកកស្ទះ​ក្នុង​ក្រុង​សៀមរាប អាជ្ញាធរខេត្ត​បាន​កំពុងធ្វើការ​ដោះស្រាយ សំរួល​បណ្តា​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង និង ត្រូវ​ចូល រួម​ថែរក្សា​នូវ​បរិស្ថាន​ក្នុង​ក្រុង ក៏​ដូច​ទូទាំង​ខេត្ត ។ ក្នុងនោះដែរ​ឯកឧត្តម​ក៏បាន​លើក​ផងដែរ អំពី​ការរៀបចំ​ព្រឹត្តិការណ៍​សៀមរាប សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី​ខាងមុខនេះ ដោយមាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដោយបាន​បង្កើត​នូវ​កម្មវិធី​ថ្មីៗ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ សំខាន់​យុវជន​ខ្មែរ​យើង ចូលរួម​សប្បាយរីករាយ​ផងដែរ ។

​លោក បណ្ឌិត ថោង ខុន បានធ្វើការ​កោតសរសើ​រ​ផងដែរ ទាំង​អង្គភាព​រដ្ឋ និង​វិស័យ​ឯកជន ដែល​បាន​យកចិត្តទុកដាក់​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ចំពោះ​ការអភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍ និង​គោលដៅ​ទេសចរ​ជា​ចំបង របស់​ប្រទេសជាតិ​នៅ​ខេត្តសៀមរាប ដែលជា​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប បាន​ស្រូបយក​ភ្ញៀវ​ទេសចរណ៍​បាន​យ៉ាងច្រើន​ក្នុង​ឆ្នាំ ប្រមាណ​៤០% នៃ​ភ្ញៀវ​ទេសចរណ៍​សរុប​ទូទាំងប្រទេស ។

​លោក បាន​បន្តទៀតថា កិច្ចប្រជុំ​នេះ គឺ​ធ្វើការ​ពិនិត្យ​នូវ​វឌ្ឍនភាព​ប្រចាំត្រីមាស ដោយ​លើកឡើង​ពី​ភាព​រីកចម្រើន និង បញ្ហា​ប្រឈម ព្រមទាំង​ដំណោះស្រាយ​មួយចំនួន​ក្នុង​គោលដៅ នៃ​គោលបំណង​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ខេត្តសៀមរាប ឲ្យ​នៅ​ជា​គោលដៅ​នៃ​ភ្ញៀវទេសចរ ប្រមូលផ្តុំ​ដោយ​ចិ​រ​ភាព ។ លោក​បណ្ឌិត ក៏បាន​គូសបញ្ជាក់ថា គោលដៅ​សំខាន់​ដ៏​ធំ​នោះ គឺ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​ស្ថាប័ន​គ្រប់គ្រង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង ការទាក់ទង​ទៅនឹង​ក្រុង​សៀមរាប តំបន់​ចុង​ឃ្នៀ​ស និង តំបន់​ច្រក ទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ព្រមទាំង​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ និង​បញ្ហា​ផ្សេងៗ​ទៀត​។

​ក្នុងនោះដែរ​លោក ក៏បាន​លើកឡើង ចំពោះ​ចំណុច​បញ្ហា​មួយចំនួន សម្រាប់​យើងទាំងអស់គ្នា ដើម្បី​ធ្វើយ៉ាងណា យកមក​ធ្វើការ​ដោះស្រាយ​ជា មួយ​គ្នា ដោយ​ភាពស្មោះត្រង់​នឹង​គ្នា ។ ឯកឧត្តម​លើកឡើងថា ដើម្បី​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ ថែរក្សា​ទំនៀម​ទំលាប់ ប្រពៃណី ស្នាដៃ ស្ថាបត្យកម្ម អក្សរសាស្ត្រ ក្បាច់​ច​ន្លា​ក់ សិ​ល្បះ​វប្បធម៌ ដ៏​ល្អ​ផូរផង់ ជា​អត្តសញ្ញាណ​ជាតិ និង ជា​មរតក​ដ៏​មាន តម្លៃ​របស់​ជាតិ​នោះ លោក ក៏បាន​ណែនាំ ផ្តល់នូវ​អនុសាសន៍​មួយចំនួន ដើម្បី​ជា​មូលដ្ឋានគ្រឹះ ក្នុង​កិច្ចពិភាក្សា និង ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​មួយចំនួន ដែល​បាន​ជួប​នាពេល​កន្លង អំពី​ចំណុចខ្លាំង និង ខ្សោយ ដែលជា​យន្តការ​មួយ​សម្រាប់​យើង រួមគ្នា ធ្វើការ​អនុវត្ត​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​វិស័យ​ទេស​ចរនៃ​ខេត្តសៀមរាប ។​

​តាម​របាយការណ៍​បញ្ជា​ក់រប​ស់លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​អំពី​ស្ថានភាព​ភ្ញៀវទេសចរ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ មាន​ចំនួន ១១៦៨០៦៦​នាក់ ថយចុះ​៦,២៥% ។ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៧៨៧៩០០​នាក់ ថយចុះ ៨,២៣% ក្នុង​រយៈពេល​ដូច គ្នា​ឆ្នាំ​២០១៨ (៨៥៨៥៨០​នាក់​) , ភ្ញៀវទេសចរ​ជាតិ ចំនួន ៣៨០១៦៦​នាក់ ថយចុះ ១,៨៨% ក្នុង​រយៈពេល​ដូច គ្នា​ឆ្នាំ​២០១៨ (៣៨៧៤៥៤​នាក់​) ៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×