Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភាក្សាពី​វឌ្ឍនភាព នៃ​ការលក់​លេខចុះបញ្ជី​យានយន្ត​របស់​គណៈកម្មកា​រ​អន្តរក្រសួង​

​ថ្ងៃ​ចន្ទ ៤​រោច ខែ​ចេត្រ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មេសា ឆ្នាំ​២០១៩ លោកស្រី កុយ សុ​ដា​នី អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​គ្រប់គ្រង​ការលក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​វឌ្ឍនភាព​នៃ​ការលក់​លេខ​ចុះបញ្ជី​យានយន្ត​របស់​គណៈកម្មកា​រ​អន្តរក្រសួង​។​

​កិច្ចប្រជុំ​នេះ បាន​ផ្ដោត​សំខាន់​លើ​របៀបវារៈ ចំនួន​បួន រួមមាន ​៖

១. បទពិសោធន៍​នៃ​បែបបទ​និង​នីតិវិធី​នៃ​ការលក់ ដេញថ្លៃ​លេខ​ពិសេស នៅ​ប្រទេស​ថៃ​ ។

២. គម្រោង​ទស្សនៈកិច្ច​សិក្សា​ពី​បទ​ពិសោធន៍​នៃ​ការចុះបញ្ជី​លេខ​ពិសេស​ផ្ទាល់ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី និង​ទីក្រុង​ហុងកុង ក្នុង​គោលបំណង​ដើម្បី​ទទួលបាន​បទពិសោធន៍​លើ​ការកំណត់​តម្លៃ​មូលដ្ឋាន និង​វិធីសាស្ដ្រ​ដេញថ្លៃ​លេខ​ពិសេស​ផ្ទាល់​ខ្លួន​ ។

៣. ពិនិត្យ​សេចក្តីព្រាង​ប្រកាស​អន្តរក្រសួង​ស្តីពី​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ និង​រថយន្ត​ធុន​ស្រាល​ ។

៤. ពិភាក្សា​អំពី​ការរៀបចំ​ប្រព័ន្ធ​ទិញ​លេខ​ចុះបញ្ជី​ផ្ទាល់ខ្លួន​៕​ ដោយ​៖​កូឡាប​

 

×