ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានស្នើដល់សមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក សមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេស ធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែងនិងមិនលម្អៀង ស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគោលការណ៍ណែនាំបទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានានៅក្នុងមូលដ្ឋានខណ្ឌរាជធានីភ្នំពេញក្រោមប្រធានបទស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវកាលពីព្រឹកថ្ងៃទី 9 ខែមេសាឆ្នាំ 2019 នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។
លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញា បានលើកឡើងថាការបង្កើតឲ្យមានច្បាប់ស្តីពីសមគមនិងអង្គការមិនមែនរដ្ឋាភិបាលគឺក្នុងគោលបំណងការពារសិទ្ធិសេរីភាពនៃការបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីការពារផលប្រយោជន៍ស្របច្បាប់និងការពារផលប្រយោជន៍សាធារណៈព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគមអង្គការមិនមែនរដ្ឋាភិបាលជាមួយអាជ្ញាធរសាធារណៈនិងមានគោលដៅកំណត់បែបបទទទួលស្គាល់តាមផ្លូវច្បាប់ដល់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលឲ្យមានបុគ្គលភាពគតិយុត្តព្រមទាំងកំណត់ទំនាក់ទំនងរវាងសមាគមអង្គការមិនមែនរដ្ឋាភិបាលជាមួយនឹងអាជ្ញាធរសាធារណៈក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យគឺមានបំណងណាមួយក្នុងការគាបសង្កត់កម្រិតសិទ្ធិសេរីភាពបុគ្គលឬអង្គការសង្គមស៊ីវិលក្នុងការបញ្ចេញមតិនិងការចូលរួមក្នុងសកម្មភាពនយោបាយសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌ដូចតែមជ្ឈដ្ឋានខ្លះបានលើកឡើងនោះឡើយ។
លោកបានលើកឡើងថា គិតត្រឹមឆ្នាំ 2018 កន្លងទៅអង្គការសមាគមមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារនិងចុះបញ្ជីនៅក្រសួងមហាផ្ទៃមានសរុប 5523អង្គភាពនិងសមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបានចុះអនុស្សារណៈនៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិមានចំនួន 419 អង្គភាពក្នុងនោះអង្គការសមាគមមិនមែនរដ្ឋាភិបាលនិងសហគមន៍ដែលមានមូលដ្ឋានក្នុងរាជធានីភ្នំពេញមានចំនួន 729 អង្គភាពបាននិងកំពុងប្រតិបត្តិការសកម្មភាពរបស់ខ្លួនដោយរលូន។ស្របតាមច្បាប់ជាធរមានដោយគ្មានការហាមឃាត់ការរារាំងណាមួយឡើយ។ ជាមួយគ្នានេះតាមរយៈតួលេខខាងលើបានបង្ហាញថាចំនួនសមាគមអង្គការមិនមែនរដ្ឋាភិបាលគ្មានការថយចុះដូចការព្រួយបារម្ភរបស់បុគ្គលមួយចំនួនដែលជាញឹកញាប់តែងតែចោទប្រកាន់មកលើរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានពីការដាក់កំហិតលើសិទ្ធិសេរីភាពក្នុងការបង្កើតសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលរួមទាំងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
សម្រាប់វេទិការពិគ្រោះយោបល់ជាមួយសមាគមអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានានៅក្នុងមូលដ្ឋានរាជធានីភ្នំពេញព្រោះតែនេះគឺជាលើកទី 1 សម្រាប់ឆ្នាំ 2019 ដឹងជាលើកទី 2 ហើយដែលរដ្ឋបាលរាជធានីភ្នំពេញបានចាត់ចែងរៀបចំព្រឹត្តិការណ៍នេះបន្ទាប់ពីជំនួបនៃវេទិកាលើកដំបូងកាលពីថ្ងៃទី 17 ខែឧសភាឆ្នាំ 2018 និងក្រោយពេលដែលក្រសួងមហាផ្ទៃត្រូវតែបានរៀបចំវេទិកានេះជាលើកទី 2 កាលពីថ្ងៃទី 17 ខែមករាឆ្នាំ 2019 កន្លងទៅថ្មីៗនេះ។
លោកឃួងស្រេង បានមានប្រសាសន៍បញ្ជាក់ថា “ចំពោះប្រធានបទនៃអង្គវេទិកា យើងបានកំណត់យកប្រធានបទស្ដីពីភាពជាដៃគូប្រកបដោយការទទួលខុសត្រូវដែលជាប្រធានបទនេះចង់សំដៅទៅលើទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់និងកំណត់អំពីទំនួលខុសត្រូវរវាងអាជ្ញាធរមូលដ្ឋាននិងអង្គការសង្គមស៊ីវិលដើម្បីធានាថារាល់សកម្មភាពដែលយើងបានធ្វើពិតជាបានគិតគូរអំពីឧត្តមប្រយោជន៍ជាតិបម្រើផលប្រយោជន៍សាធារណៈនិងមិនប្រាសចាកពីគោលការណ៍សណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះក្នុងភាពជាដៃគូប្រកបដោយក៏ការទទួលខុសត្រូវយើងចាំបាច់ត្រូវមានភាពប្រាកដនិយមមានទំនុកចិត្តគោរពសិទ្ធិគ្នាគាំទ្រគ្នានិងយោគយល់អធ្យាស្រ័យគ្នាព្រមទាំងរៀនសូត្រនិងចេះចែករំលែកបទពិសោធន៍រវាងគ្នាទៅវិញទៅមកដោយភាពស្មោះត្រង់និងឥតលាក់លៀម។
លោកសង្ឃឹមថាឯកឧត្តមលោកជំទាវលោកលោកស្រីដែលបានអញ្ជើញចូលរួមក្នុងវេទិកានេះនិងលើកឡើងនូវមតិយោបលបញ្ហាប្រឈមការរិះគន់ក្នុងន័យស្ថាបនាក៏ដូចជាអនុសាសន៍ល្អល្អជូនដល់សមាជិកសមាជិកានៃអង្គចៅក្រមមួយដើម្បីធ្វើការពិភាក្សាវែកញែកស្វែងរកដំណោះស្រាយនិងកាលានុវត្តភាពនិងភាពជាដៃគូរវាងរដ្ឋបាលរាជធានីភ្នំពេញនិងអង្គការសង្គមស៊ីវិល។ រូបភាពចូលទាំងឡាយដែលទទួលបានតាមរយៈវេទិកាពិគ្រោះយោបល់ក្នុងឱកាសនេះនឹងត្រូវបានប្រើប្រាស់ជាត្រីវិស័យសម្រាប់តម្រង់ទិសនិងការកែលម្អភាពអសកម្មបំពេញបន្ថែមចំនុចខ្វះខាតនិងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដូចអ្វីដែលយើងបានធ្វើក្នុងវេទិការពិគ្រោះយោបល់លើកដំបូងកន្លងមកហើយ”។
លោក អភិបាល ក៏បានស្នើដល់សមាគមអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃក៏ដូចជាសមាគមអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលបានចុះអនុស្សារណៈនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្នុងការធ្វើសកម្មភាពដោយសេរីគ្មានការគំរាមកំហែងនិងមិនលំអៀងស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលគោលការណ៍ណែនាំបទបញ្ជានិងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លោកអភិបាល ក៏ស្នើឲ្យតំណាងដៃគូអភិវឌ្ឍន៍តំណាងសហគមន៍និងតំណាងសមាគមអង្គការមិនមែនរដ្ឋាភិបាលត្រូវបន្តការឧបត្ថម្ភគាំទ្រនិងចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យការផ្តល់សេវាសង្គមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចឲ្យកាន់តែមានភាពរីកចម្រើនក្នុងភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងការទទួលខុសត្រូវខ្ពស់៕ ដោយ៖កូឡាប