Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចូន​ជនសង្ស័យ ចំនួន​០៦​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន ទៅ​សាលាដំបូង​ខេត្តសៀមរាប​

​សៀមរាប ​៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន ជនសង្ស័យ បាន​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន ហើយ​ជនសង្ស័យ និង​វត្ថុ ត្រូវបាន នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ កាលពី​ថ្ងៃ​ទី​៩​ខែ​មេសា​នេះ ។​

​អនុវត្ត​តាម​ការណែនាំ របស់​គណៈ​បញ្ជាការ​ឯកភាព​ខេត្តសៀមរាប ដែលមាន លោក ទៀ សីហា ជា​ប្រធាន ស្តី​អំពី​ការប្រយុទ្ធប្រឆាំ​ង​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន នឹង ដោយមាន ការ​ក្រើនរំលឹក ពី លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី ០៧ ខែ មេសា​ឆ្នាំ ២០១៩ វេលា​ម៉ោង​២០​និង​៤០ នាទី រហូត​ដល់​ថ្ងៃ​ទី ០៨ ខែ មេសា​ឆ្នាំ ២០១៩ វេលា​ម៉ោង​១១​និង​៥០ នាទី កំ​ម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរ​សរ​នីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប សហការណ៍​ជាមួយ កំលាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​បង្ក្រាប​ករណី រក្សាទុក ជួញដូរ ចាត់ចែង និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំនុច​សួន​លក់​ផ្កា ស្ថិត​នៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប​និង​នៅ លំនៅដ្ឋាន​ភូមិ​វត្ត​ស្វាយ សង្កាត់​សៀមរាប ក្រុង ខេត្តសៀមរាប ។​

​យោង​តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ត្រី​ចែម ចំណាន អធិការរង​ទទួល​ផ្នែក​ប្រឆាំង​គ្រឿងញៀន បានអោយដឹងថា នៅក្នុង​កិច្ចកា​របង​ហ​ក្រាប​នេះ កម្លាំង​យើង​បាន​សហការណ៍​ឃាត់ខ្លួន ជនសង្ស័យ បាន​ចំនួន​០៦​នាក់ ៖ ជនសង្ស័យ​ទី​១/​ឈ្មោះ ម៉ែន រស្មី ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៩ មុខរបរ​គ្មាន​ទីលំនៅ ភូមិ​វត្ត​ស្វាយ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀម រាប​( រក្សាទុក ជួញដូរ និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ជនសង្ស័យ​ទី​២/​ឈ្មោះ ហេង ហូ​ហៅ​ហឿន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩២ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀម រាប​( រក្សាទុក ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ជនសង្ស័យ​ទី​៣/​ឈ្មោះ ហេង ចិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៧ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀម រាប​( ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ជនសង្ស័យ​ទី​៤/​ឈ្មោះ សឿង ទូច​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀម រាប​( ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ។ ជនសង្ស័យ​ទី​៥/​ឈ្មោះ យន់ សី​ម៉ា​ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៣ មុខរបរ​បុគ្គលិក​ថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀម រាប​( ចាត់ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង​ជនសង្ស័យ​ទី​៦/​ឈ្មោះ ជឿន ណូ​ច ភេទ​ប្រុស ឆ្នាំ​កំណើត ២០០៤ មុខរប​របុគ្គ លិ​កថែរ​សួនផ្កា​ទីលំនៅ ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង ខេត្ត​សៀម រាប ( ចាត់ ចែង និង​ប្រើប្រាស់​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ វត្ថុតាង​ដកហូត ម្សៅ​មេតំ​ហ្វេ​តា មីន​ប្រភេទ​ទឹកកក​ចំនួន​០៤​កញ្ចប់​ស្មើនឹង​ទំងន់​១៤,១​ក្រាម (​ទំងន់​សុទ្ធ​) ថ្នាំ​គ្រាប់ យ៉ាម៉ា​ចំនួន​០១​គ្រាប់​ស្មើនឹង​ទម្ងន់​០,១​ក្រាម (​ទម្ងន់​សុទ្ធ​) កញ្ឆា​ក្រៀម​ចំនួន​០១​កញ្ចប់​ស្មើ នឹង​ទម្ងន់​០,៣​ក្រាម (​ទម្ងន់​សុទ្ធ​) ឧបករណ៍ ប្រើប្រាស់​និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន ដាវ​ដែក​ចំនួន​០២​ដើម ទូរស័ព្ទដៃ​ចំនួន ០៧​គ្រឿង ។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ ត្រូវបាន នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កសាង​សំណុំរឿង បញ្ចូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ ​ដោយ ​៖ ​កូឡាប​

     

×