បន្ទាយមានជ័យ ៖ យោងតាមមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចកងកម្លាំង អាជ្ញាធរមីន និងក្រុមផែនការចម្ការមីន(ម៉ាពូ) ព្រមទាំងប្រតិបត្តិករ(អ្នកបោសសម្អាតមីន) និយាយក្រោយពីសិក្ខាសាលាកាលពីថ្ងៃទី២១ធ្នូឆ្នាំ២០១៧ កន្លងមក ស្តីពីអនុម័តផែនការបោសសម្អាតមីនថ្នាក់ខេត្តបន្ទាយមានជ័យប្រចាំឆ្នាំ២០១៨ខាងមុខថា៖ ផ្ទៃដីដាក់ក្នុងផែនការ ហើយអនុម័តដែលត្រូវប្រគល់អោយបោសម្អាតដោយប្រតិបត្តិករ មានអង្គការហាឡូត្រាស្ត (Halo Trust ) កងឯកភាពកម្ចាត់មីនកម្ពុជា(CMAC,) ស៊ីម៉ាក/ចេម៉ាស់ជប៉ុន CMAC/JMAS និងអង្ការបោសសម្អាតមីនកម្ពុជាដែលជាស្ត្រីត្រូវធ្វើគឺនៅកៀកនឹងខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រនៅស្រុក ក្រុង៥មានស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ ស្វាយចេកនិងថ្មពួកមាន៧៨ចម្ការមីន ស្មើផ្ទៃដីកសិកម្ម ជាង១០.២០៩.៧៣៨ម៉ែត្រក្រឡា កាត់បន្ថយគ្រោះថ្នាក់ ជាង២.១៦៨.៥៨៦ម៉ែត្រក្រឡា ហើយគ្រួសារទទួលផលសម្រាប់លំនៅឋាននិងដីកសិកម្មមាន៤០៣គ្រួសារ។
មន្ត្រីប្រតិបត្តិករបោសសម្អាតមីនអោយដឹងថា: លទ្ធផលបោសសម្អាតមីនឆ្នាំ២០១៧ ខេត្តបន្ទាយមានជ័យកន្លងមកផែនការអនុម័តមានចំនួន១៧៨ចម្ការមីន លើផ្ទៃដី១០.៥៧៣.៤៤៣មេត្រក្រឡា តែអនុវត្តបានចំនួន៩៧ចម្ការមីន បានផ្ទៃដី៥.៥៩៥.១៤៩ម៉ែត្រក្រឡា រកឃញគ្រាប់មីន AP ចំនួន១.០៦០គ្រាប់ AT ចំនួន ១៨គ្រាប់ ERW ចំនួន៦៣០គ្រាប់ឬស្មើជិត៥៣ភាគរយនៃផែនការ។ ការបោសសម្អាតនោះ ខាងសីម៉ាក់បានជំនួយពីអង្គការJMAS ជប៉ុន និងអង្គការសហប្រជាជាតិទទួលបន្ទុកអភិវឌ្ឍន៍UNDP និងខាងអង្គការHALO Trust ទទួលជំនួយពីប្រទេសលោកខាងលិច ។
ឯការអនុវត្តមិនបានសម្រេចទាំងស្រុងនោះមកពីកត្តាជាច្រើនដូចជាចម្ការមីននៅព្រំដែនដែលភាគីកម្ពុជាមិនឯកភាព ,កងកម្លាំងក្នុងភូមិសាស្ត្រមិនឯកភាព,ថវិកាជំនួយធ្លាក់ចុះ , បុគ្គលិកអង្គការហាឡូត្រាស្តគ្រោះថ្នាក់ផ្ទុះមីន២នាក់, កត្តាអាកាសធាតុជាដើម។
ចំណែកមន្ត្រីកងកម្លាំងនគរបាល កងទ័ពនិងប្រធានផែនការផ្ទៃដីបោសសម្អាតមីនថ្នាក់សហរុកក្រុងនិយាយថា ៖ មុននេះចម្ការមីនច្រើននៅក្នុងភូមិសាស្ត្រជ្រៅៗមកក្នុងកម្ពុជា។ តែឥឡូវចម្ការមីនច្រៀនស្ថិតនៅកៀកនឹងខ្សែបន្ទាត់ព្រំដែន ហើយសម្បូរការបង្កប់ដាក់មីនក្រាស់ៗដែលដាក់ដោយកងទ័ពវៀតណាម ដោយកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា កងទ័ពអ្នកតស៊ូរដ្ឋាភិបាលចម្រុះត្រីភាគីកាលសម័យសង្គ្រាមស៊ីវិលទសវត្សរ៍ទី៨០និង៩០,ដោយ កងទ័ពក្រុមជ្រុលនិយមក្នុងព្រឹត្តិការណ៍៥-៦កក្កដាឆ្នៃ១៩៩៧ និងដោយកងកម្លាំងភាគីថៃ។
ក្នុងនោះដូចជាជួរភ្នំដងរែក ភាគខាងជើងភូមិសាស្ត្រខេត្ត គឺមានមីនក្រាសជាងគេ ក្នុងនោះមួយចំនួនធំជា”មីនដាក់សម្លាប់ភូមិសាស្ត្រ” កុំអោយគូសត្រូវជម្លោះប្រដាប់អាវុធច្បាមយកបាន។
លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា៖ បណ្តាឆ្នាំកន្លងមកចុថក្រោយនេះ នៅក្នុងខេត្តនេះមានអត្រាគ្រោះថ្នាក់ដោយសារមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឬកាកសំណល់សង្គ្រាមជាង១០ករណី/ ១០នាក់ ដែលស្លាប់និងរបួសនិងខូចខាតត្រាក់ទ័រ គោយន្ត រថយន្តរបស់ពលរដ្ឋ។
លោកនិយាយបន្តថាហេតុនេះបញ្ហាគ្រាប់និងយុទ្ធភ័ណ្ឌនៅតែជាខ្មាំងលាក់មុខដ៏គ្រោះថ្នាក់បំផុត ដែលគ្រប់គ្នាពិសេសដៃគូផ្តល់ជំនួយ អាជ្ញាធរស៊ីម៉ាក ប្រតិបត្តិករ មន្ត្រីអាជ្ញាធរដែនដី កងកម្លាំង សហគមន៍ពលរដ្ឋត្រូវតែខិតខំដើម្បីបានបោសសម្អាតនិងកំទេចចោល ក៏ដូចជាបង្កើនអប់រំផ្សព្វផ្សាយបង្កាទប់ស្កាត់គ្រោះថ្នាក់។
លោកឈើយ ចាន់ណា បញ្ជាក់ថា៖ បន្ថែមលើនេះ យើងត្រូវបន្តគាំទ្រនិងជឿជាក់លើរាជរដ្ឋាភិបាលដែលសម្តេចតេជោហ៊ុនសែនជាប្រមុខក្នុងការថែរក្សាការពារសន្តិភាព ពង្រឹងបង្កើនការអភិវឌ្ឍន៍និងចែករំលែកផលប្រយោជន៍ជីវភាពជូនពលរដ្ឋ។ ព្រោះថា បើមានសង្គ្រាមហើយ ការបោសសម្អាតមីនមិនអាចធ្វើបាមទេ គឺមានតែដាក់ថែម ហើយកាន់តែគ្រោះថ្នាក់ថែម។
បន្ទាប់ពីប្រជុំសិក្ខាសាលា នៅរសៀលថ្ងៃដដែលលោកឈើយ ចាន់ណា និងសហការីព្រមទាំងលោកវរសេនីយ៍ រឹទ្ធ រ៉ម មេបញ្ជការរងតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ និងមន្ត្រីអាជ្ញាធរដែនដី កងកម្លាំងបានចុះពិនិត្យទីតាំងភូមិឋានពលរដ្ឋ និងចម្ការមីននៅបណ្តាយព្រំដែនកម្ពុជា ថៃ បណ្តោយជួរភ្នំដងរែកក្នុងភូមិសាស្ត្រស្រុកថ្មពួក។
លោកបានណែនាំមន្ត្រីពាក់ព័ន្ធអោយសហការល្អដើម្បីអនុវត្តផែនការបោសសម្អាតមីន ក៏ដូចជាអប់រំផ្សព្វផ្សាយពលរដ្ឋអោយបង្ការ ទប់ស្កាត់គ្រោះថ្នាក់ពីគ្រាប់មីននិងកាកសំណល់សង្គ្រាម៕ ដោយ ៖ បន្ទាយ