ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដឹកនាំដោយលោកឃួង ស្រេង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទ នៅរសៀល ថ្ងៃទី០៩ មេសានេះបានរៀបចំ ពិធីសូត្រមន្ត សុំសិរីសួស្តីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព . ស .២៥៦៣ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃនៅ ឆ្នាំ ចាស់ និង លើករាសី សម្រាប់ ឆ្នាំ ថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះនៅទីស្នាក់ការកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីនេះបានរៀបចំឡើងទៅតាម ប្រពៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រ មន្ត សមាទានសីល ចំរើន ព្រះ ប រិត្ត ប្រគេន ទេយ្យវត្ថុ ដើម្បី ឧទ្ទិស កុសលផល បុណ្យ ជូន ដល់ ជីដូន ជីតា ញាតិកា ទាំង ៧ សន្តាន បុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខ។
ពិធីនោះក៏បានបួងសួង ដល់ ទេវតា ឆ្នាំ ថ្មី ឆ្នាំកុរ ឯកស័ក ព . ស .២៥៦៣ ព្រះ នាង ព្រះនាម ទុ ង្សា ទេវី ដែល និង យាង ចូលមក ថែរក្សា គ្រប់ គ្រង់ ព្រះរាជាណាចក្រ កម្ពុជា ជំនជំនួសទេវតាឆ្នាំចាស់ ជួយ ប្រោះព្រំ ពរជ័យ សព្ទ សា ធិ ការ ដល់ ថ្នាក់ដឹកនាំ មន្ត្រី កាកបាតក្រហមទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀត ពិសេសក្នុងសម្មភាពជួយប្រជាពលរដ្ឋដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្រោមការដឹកនាំ របស់សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា។
គួរបញ្ជាក់ថា ពិធីបុណ្យ ចូល ឆ្នាំថ្មី ប្រពៃណី ខ្មែរ ជា ពិធី បុណ្យជាតិ ដ៏ ធំ មួយ ដែល តែង ធ្វើឡើង រៀងរាល់ ឆ្នាំ ដោយ មានរយៈពេល ៣ ថ្ងៃនៅក្នុង អំឡុង ខែចេត្រ ហើយឆ្នាំនេះសម្រាប់ ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ នឹង ប្រារព្ធ នៅ ថ្ងៃទី ១៤,១៥ និង ១៦ ខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ៕ ដោយ៖កូឡាប