ខេត្តកំពង់ស្ពឺ ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថាកាលពីព្រឹកម៉ោង៥និង១៨នាទីនាថ្ងៃពុធ ទី១០ ខែមេសា ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៣-៦៤ ត្រង់ចំណុចក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត១ គ្រឿង ម៉ាក ហាយឡែនឌ័រ ពណ៌ ទឹកមាស ពាក់ផ្លាកលេខព្រះសីហនុ 2C-7377 អ្នកបើកបរមានឈ្មោះ នី ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ខេត្តព្រះសីហនុ រថយន្តឈ្នួល មានអ្នកដំណើរ ចំនួន ០៦ នាក់ ។
នគរបាលមូលដ្ឋានស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ៖
1-ឈ្មោះ ស្រីអូន ភេទស្រី ៣០ឆ្នាំ ទីលំនៅភូមិត្នោតថ្មី ឃុំបារាយ ស្រុកបារាយ ខេត្តកំពង់ធំ របួសធ្ងន់
2-ឈ្មោះ ម៉ៃ អនភេទប្រុស អាយុ36ឆ្នាំរស់នៅ ភូមិត្នោតថ្មី ឃុំបារាយខេត្តកំពងធំ(ស្លាប់)
3-មិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់
4/មិនស្គាល់ឈ្មោះ ភេទស្រី “ស្លាប់នៅកន្លែងកើតហេតុ”
5/មិនស្គាល់ឈ្មោះ ភេទស្រី “ស្លាប់នៅកន្លែងកើតហេតុ”
6/មិនស្គាល់ឈ្មោះ ភេទប្រុស របួសធ្ងន់ ។
តាមការអោយដឹងពីមន្ដ្រីនគរបាលចរាចរណ៍ បានបញ្ជាក់ថា មុនកេីតហេតុរថយន្ដ Highlender បានបើកបរពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានបុកជាមួយរថយន្ត១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ផ្លាកលេខសេរីចាស់ក.ព8658អ្នកបើកបររថយន្ដឈ្មោះ ភាពភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅនៅក្នុង ខេត្តកំពង់ស្ពឺ បើកបររបញ្ច្រាសទិសដៅគ្នា។
បច្ចុប្បន្នជនរងគ្រោះរងរបួសកំលាំងនគរបាល បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ដនិង បន្ដទៅរាជធានីភ្នំពេញ ចំណែកអ្នកស្លាប់ ត្រូវបានប្រគល់ជូនសាច់ញាតិ ក្រុមគ្រួសារ មធ្យោបាយបង្កត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច កសាងសំណុំរឿងបញ្ជូន មកការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖កូឡាប