Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​នៃ​ក្រុង​សិរីសោភ័ណ តើ​ស្រង់​បទពិសោធន៍​អ្វីខ្លះ ?

​បន្ទាយមានជ័យ ៖ គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​នៃ​ក្រុង​សិរីសោភ័ណ តើ​ស្រង់​បទពិសោធ​ន៍អ្វីខ្លះ​បន្ទាប់ពី​បញ្ចប់​ការអនុវត្ត​១៦ ខែ​កន្លងមកនេះ​?

​ខាងក្រោម​ជាការ​ចូលរួម​កំណត់​ទស្សនាទាន​ដែល​ស្រង់​ជា​បទពិសោធន៍​ការអនុវត្តន៍​នេះ របស់​មន្ត្រី​កាកបាទក្រហមកម្ពុជា​ម​ក​ពី​សាខា​ខេត្ត អនុសាខា​ស្រុក​ក្រុង និង​សមាសភាព​មកពី​អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​ពលរដ្ឋ​តំណាង​នៅ​ខេត្តបន្ទាយមានជ័យ​ព្រមទាំង​មន្ត្រី​កាកបាទក្រហម​ហ្វាំ​ង​ឡង់ ។​

​លោក អឹង ឡៃហេង មន្ត្រី​បច្ចេកទេស​គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​នៃ​កាកបាទក្រហមកម្ពុជា​និយាយថា ៖ គោ​លំ​ណង​នៃ​សិក្ខាសាលា​នេះ រួមមាន​:​ទី​១- ដើម្បីអោយ​មានការ​យល់​ដឹង​រួមគ្នា​លើ​ការអនុវត្ត​ល្អ​និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​គម្រោង​ដែល​គាំទ្រ​ដោយ​អេកូ​(ECHO) /IFRC នៅ​ក្រុង​សិរីសោភ័ណ​នា​ឆ្នាំ​២០១៦-១៧​កន្លងមក​។ ទី​២- ពិគ្រោះ​យោបល់​និង​យល់ព្រម​លើ​គំនិត​ផ្តួចផ្តើម​អភិរក្ស​តាមរយ​:​ផែន​ការដែល​អាចអនុវត្ត​បាន​។ ទី​-​ស្វែងរក​ការគាំទ្រ​អោយមាន​ការចូលរួមចំណែក និង​ការគាំទ្រ​ភាពជា​អ្នកដឹកនាំ​របស់​កាកបាទ​ក្រហម​កម្ពុជា​។​

​លោក ហ្វា​ន់ ដា​នី​ញ៉ែ​ល រ៉ី​យ៍​( Mr Juan Daniel Reyes) តំណាង​ប្រតិភូ​កាកបាទក្រហម​ហ្វាំ​ង​ឡង់​ថ្លែងថា ៖ គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំជន​ដែល​អនុវត្ត​នៅ​ក្រុង​មួយចំនួន រួមទាំង​នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែល​អនុវត្ត​ជិត​២​ឆ្នាំ​មកនេះ បានទទួល​ផលប្រយោជន៍​និង​ជោគជ័យ ដល់​គោលដៅ​ពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​។​

​លោក​ហ្វា​ន់ ថ្លែងបន្តថា ៖ កិច្ច​អន្តរាគមន៍​នេះ​ផ្តោតលើ​ការពង្រឹង​ភាព​ធន់​មាំ និង​សកម្មភាព​បង្កា​របស់​សហគមន៍​ងាយ​រងគ្រោះ​នៅ​ទីប្រជុំជន​ដែល​ងាយ​នឹង​ទទួលរង​ការ​ជន់​លិច​ឡើងវិញ​។ ឯ​វិធីសាស្ត្រ​នេះ​ផ្តោតលើ​សាលារៀន និង​តួនាទី ក្នុង​សហគមន៍​រស់នៅ​ដូចជា​បរិស្ថាន សុវត្ថិភាព​សម្រាប់​កុមារ យុវជន​។​

​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​និយាយថា ៖ គម្រោង​កសាង​ភាព​ធន់​នៅ​ទីប្រជុំ​ជននេះ ជា​គម្រោង​ដំបូង​នៅ​ខេត្តបន្ទាយមានជ័យ តែ​យោង​ការអនុវត្ត​ជាង​១៦​ខែ​កន្លងមក គេ​ស្រង់​បទពិសោធន៍​ជាច្រើន​ដូចជា ទី​១- កុមារ​និង​យុវជន​មាន​ភាព​ធន់​នឹង​មាំ​នឹង​គ្រោះមហន្តរាយ និង​មាន​បរិយាកាស​រៀនសូត្រ​ដោយ​សុវត្ថិភាព​ក្នុង​សាលា​រដ្ឋ​ចំនួន​៣​នាទី ប្រជុំជន​ក្រុង​សិរីសោភ័ណ និង​ការត្រៀម​បង្ការ​កាន់តែ​ប្រសើរឡើង និង​ការផ្លាស់ប្តូរ​ឥរិយាបថ​សង្គម​នៅ​សហគមន៍​ជនបទ​៦​នៃ​ក្រុង​។ បង្កើន​សមត្ថភាព​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន និង​កាកបាទក្រហម​សម្រាប់​ការត្រៀម​បង្ការ​គ្រោះមហន្តរាយ និង​ឆ្លើយតប​នៅ​ទីប្រជុំជន​កុំអោយ​ប្រឈម​នឹង​គ្រោះថ្នាក់​។

​លោក លី សារី និ​យ​យា​បន្តថា​៖ ទីតាំង​អនុវត្ត​គម្រោង​នោះ​រួមមាន សាលារៀន ៣​កន្លែង រួមមាន :​វិទ្យាល័យ​សម្តេច​ឱ​,​វិទ្យាល័យ​សម្តេចក្រុមព្រះ អូរ​អំបិល​,​វិទ្យាល័យ​សិរីសោភ័ណ​។​និង​សហគមន៍​ចំនួន​៦​រួមមាន នៅ​ភូមិ​ព្រែ​ឬ​ស្សី ព្រះ​ពន្លា​និង​ក្បាលស្ពាន​សង្កាត់​ព្រះ​ពន្លា​, ភូមិ​សែ​សិន គោ​រដ្ឋា​ន និង​អូរ​អំបិល សង្កាត់​អូរ​អំបិល​៕ ដោយ ៖ បន្ទាយ​

×