ភ្នំពេញ ៖ សាហាវខ្លាំងណាស់គ្រាន់តែស្ត្រីម្នាក់ស្តីឲ្យបន្តិចបន្តួចរឿងបើករថយន្តបិះបុកនាងកំពុងដើរ ស្រាប់បុរសទំនើងនោះចុះពីលើឡាន មកវាយនាងមួយដៃដួលអុកគូទនឹងថ្នល់ ហើយប្រើអំណាចជំរុញឲ្យនាងប្តឹងថែមទៀត។ ករណីហឹង្សាមួយដែលបង្កឡើងដោយបុរសវ័យចំណាស់ម្នាក់បើករថយន្តទំនើបស្លាកលេខ ភ្នំពេញ 2AR 3386 ដោយសារតែខឹងស្ត្រីរងគ្រោះស្តីអោយថា បើកឡានលឿនប្រញាប់ទៅណា វិះនឹងបុកគាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ ដោយបុរសបង្កថែមទាំងដេញ ស្ត្រីរងគ្រោះអោយរត់ទៅប្តឹងថែមទៀតផង។
បើតាមគណនីហ្វេសប៊ុក Vanny Seven បានសរសេរថា ថោកទាបណាស់អានរក សូមបងប្អូននឹង សមត្តកិច្ច ជួយរកយុទ្ធត្តិធម៌ឲ្យប្អូនស្រីខ្ញុំផង បុរស់ម្នាក់នេះបានប្រើអំហឹង្សារដាក់ប្អូនខ្ញុំហើយដេញឲ្យទៅប្ដឹងទៀត (គាត់ប្រហែលជាអ្នកមានលុយ មានអំណាចទើបគាត់ធ្វើអំពើឃោឃៅបែបនេះដាក់អ្នកទន់ខ្សោយ) លេខឡានជនដៃដល់ ភ្នំពេញ 2AR 3386 ជួយស៊ែរ! មូលហេតុគ្រាន់តែបងស្រីម្នាក់នេះសួរ ជិះឡានប្រញ៉ាប់ទៅណា ស្ទើរតែបុកគាត់ ស្រាប់តែចុះពីឡានហើយជេរថែមទាំងវ៉ៃមួយដៃ ផ្ងារក្រោយបោកក្បាល…!សុខចិត្តសុំក្រុមការងារយើងជួយផ្សាយ រឿងបុរសម្នាក់បើករថយន្ដរកបុកហើយ គ្រាន់តែជនរងគ្រោះសួរថា បើកប្រញាប់ទៅណា ក៏បុរសខាងលើខឹងចុះពីលើរថយន្ដមកវាយបណ្ដាលអោយបែកមាត់រងរបួស,….។
បើតាមម្ចាស់គណនី ហ្វេសប៊ុក Ben Vitu បានរៀបរាប់ថា៖ “សូមបងប្អូននឹង សមត្តកិច្ច ជួយរកយុត្តិធម៌ឲ្យប្អូនស្រីខ្ញុំផង បុរសម្នាក់នេះបានប្រើអំហឹង្សាដាក់ប្អូនខ្ញុំហើយដេញឲ្យទៅប្ដឹងទៀត (គាត់ប្រហែលជាអ្នកមានលុយ មានអំណាចទើបគាត់ធ្វើអំពើឃោឃៅបែបនេះដាក់អ្នកទន់ខ្សោយ) លេខឡានជនដៃដល់ ភ្នំពេញ 2AR 3386 សូមបញ្ចាក់ថ្ងៃកើតហេតុនេះគឺ ថ្ងៃអង្ការ ទី៩ ខែមេសា ឆ្នាំ២០១៩”។ ក្នុងនោះដែរមហាជន បានអំពាវនាវអោយសមត្ថកិច្ចជួយស្វែងរកជនដៃដល់ដែលបង្កហឹង្សារលើស្ត្រីទន់ខ្សោយផង ព្រោះស្គាល់ស្លាកលេខរថយន្តច្បាស់ណាស់។
ជាមួយនឹងករណីនេះផេកហ្វេសប៊ុក Sophea Sin បានលើកឡើងថា” តាមរយៈគណនេយ្យហ្វេសបុកមួយឈ្មោះថា Ben Vitu បានបង្ហោះវីដេអូមួយស្តី សកម្មភាពហិង្សារបស់បុរសវ័យចំណាស់ម្នាក់ មកលើប្អូនស្រីរបស់ខ្លួនថា” បុរសចំណាស់ម្នាក់បានបើកឡានមកគាប្អូនស្រីខ្ញុំហើយបានប្រើអំពើហឹង្សារដាក់ប្អូនខ្ញុំទៀត បើលោកបានឃើញហើយ សូមមានកាទទួលខុសត្រូវផង ជនថោកទាបអឺយកើតមកជាមនុស្សមានឡានទំនើប កិត្តិយស មុខម៉ាត់ក្នុងសង្គម នឹងគេដែរហេតុអីមិនចេះទទួលខុសត្រូវនៅទង្វើរបស់ខ្លួនអីចឹង (នេះជាលេខឡានជនបង្ក 2 AR 3386) សូមបងប្អូននឹង សមត្តកិច្ច ជួយរកយុទ្ធត្តិធម៌ឲ្យប្អូនស្រីខ្ញុំផង បុរស់ម្នាក់នេះបានប្រើអំហឹង្សារដាក់ប្អូនខ្ញុំហើយដេញឲ្យទៅប្ដឹងទៀត (គាត់ប្រហែលជាអ្នកមានលុយ មានអំណាចទើបគាត់ធ្វើអំពើឃោឃៅបែបនេះដាក់អ្នកទន់ខ្សោយ) លេខឡានជនដៃដល់ ភ្នំពេញ 2AR 3386 ក្នុងហេតុការណ៍គ្រោះថ្នាក់បន្តិចបន្តួចមួយនេះ ដោយរថយន្តបុរសវ័យចំណាស់នោះបានបើកមកគៀរ ហើយបានឈ្លោះប្រកែកប្រើហិង្សាដោយវាយមួយដៃចំមុខពេញប្អូនស្រីរបស់គាត់ និងថែមទាំងឲ្យគាត់ប្តឹងថែមទៀតផង ដោយស្លាកលេខឡានខាងលើគឺ2AR 3386 គណនេយ្យខាងលើក៏បានប្រកាសសូមឲ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌ឲ្យប្អូនស្រីផងដែរ “៕ ដោយ៖កូឡាប