Wednesday, October 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ទះកំផ្លៀង​លើ​ស្ត្រី​ម្នាក់ ប្រឈមនឹង​ឈាន​ដល់​ការឃាត់ខ្លួន​

​ភ្នំពេញ​ ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា បុរស​ដែល​បាន​ប្រើ​ហិង្សា​ទះកំផ្លៀង​ស្ត្រី​ម្នាក់​នៅ​ផ្សារកណ្តាល កំណត់​អត្តសញ្ញាណ​បាន​ហើយ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​។​

​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​អះអាង​ថា ក្រោយពេល​បាន​ទទួល​ព័ត៌មាន​ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​នេះ កម្លាំង​កងរាជអាវុធហត្ថ​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​រហូត​កំណត់​អត្តសញ្ញាណ​របស់​ជន​បង្ក​ហិង្សា និង​ឈាន​ទៅ​ឃាត់​ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​នៅ​ថ្ងៃ​នេះ​តែម្តង​។​

​រូបភាព​នៃ​ការប្រើ​អំពើហិង្សា​នេះ នាំឱ្យ​មាន​ការរិះគន់​យ៉ាងខ្លាំង​ពី​មហាជន ព្រោះ​រូបភាព​ប្រើ​អំពើហិង្សា​នេះ​ជា​រូបភាព​ដ៏​អាក្រក់​មួយ​នៅក្នុង​សង្គម​ខ្មែរ​។​

​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​ខន្តិ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​ប្រាប់ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃ​ដុតជើង ដើម្បី​ស្វែងរក​ជនបង្ក​ដែល​ប្រើ​អំពើហិង្សា ដោយ​ទះកំផ្លៀង​ស្ត្រី​ម្នាក់ នៅ​សង្កាត់​ផ្សារកណ្តាល ខណ្ឌដូនពេញ​។​

​លោក​អធិការ​បាន​បញ្ជាក់ថា កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ បាន​បើក​ការស្រាវជ្រាវ​តាំងពី​យប់​មកម្ល៉េះ ក្រោយពី​ទទួលបាន​ព័ត៌មាន និង​ឃើញ​វីដេអូ​បុរស​ដែល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​នោះ ដោយ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ហើយ​បើ​ទោះបី​មិនទាន់​ព័ត៌មាន​ច្រើន ក៏ប៉ុន្តែ​កម្លាំង​នគរបាល​នឹង​បន្ត​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ដើម្បី​ស្វែងរក​ឲ្យឃើញ​ជន​បង្កនោះ​។​

​កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​អត្តសញ្ញាណ​រថយន្ត​របស់​បុរស​ដែល​បាន​ប្រើ​ហិង្សា​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុកគូទ​នៅ​ផ្សារកណ្តាល​ទី​១ ខណ្ឌ​ដូនពេញ​ហើយ​។​

​សមត្ថកិច្ច​បាន​អះអាង​ថា រថយន្ត​ដែល​បុរស​ប្រើ​ហិង្សា​នេះ​ជិះ គឺ​បាន​ចុះបញ្ជី​ថា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន មិនមែន​មែន​ជា​កម្មសិទ្ធិ​បុគ្គល​នោះឡើយ ព្រោះតែ​ហេតុនេះហើយ​ទើប​នាំឱ្យ​សមត្ថកិច្ច​ពិបាក​កំណត់​មុខសញ្ញា​របស់​ជន​ប្រើ​ហិង្សា តែ​ទោះជា​យ៉ាងណា​តាមរយៈ​តម្រុយ​នេះ គឺ​នឹង​ឈាន​ទៅ​កំណត់​មុខ សញ្ញា​របស់​បុរស​ប្រើ​ហិង្សា​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ បុរស​ម្នាក់​បាន​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុកគូទ​ទៅនឹង​ថ្នល់ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​។ ហេតុការណ៍​ហិង្សា​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

​យោង​តាម​ស្ត្រី​ដែលជា​អ្នក​រង​នូវ​អំពើហិង្សា​បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​បង្ក​អំពើហិង្សា​បាន​បើករថយន្ត​យ៉ាង​លឿន​ចូល​ទៅ​ទិញ​ថ្នាំពេទ្យ​។ ដោយ​ឃើញ​រថយន្ត​បើក​លឿន​ស្ទើរតែ​បុក​ខ្លួន​ដែល​កំពុង​ដើរ​នោះ នារី​រងគ្រោះ ក៏​បាន​លាន់មាត់​ថា​ប្រញាប់​ទៅណា​ហេតុអ្វី​ក៏​បើក​លឿន​ម្ល៉េះ​។​

​បើ​តាម​ការរៀបរាប់រ​បស់​នារី​រងគ្រោះ បានឱ្យដឹងថា ក្រោយ​ខ្លួន​លើកឡើង​បែប​នោះ បុរស​បង្ក​អំពើហិង្សា​ក៏​បាន​ជេរ​ម្តាយ​ខ្លួន ខ្លួន​ក៏​បាន​ជេរ​តប​ទៅ​លើ​ជនបង្ក​ហិង្សា​វិញ​ផង​ដែរ​។​

​បន្ទាប់​ពី​នារី​រងគ្រោះ​ជេរ​តប​បុរស​ដែល​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ បាន​ស្ទុះ​មក​ទះ​នារី​រងគ្រោះ​មួយ​កំផ្លៀង​ឱ្យ​ដួល​អុកគូទ​ទៅនឹង​ថ្នល់​តែម្តង​។ ក្រោយ​ពី​ទះកំផ្លៀង​ហើយ បុរស​បង្កហេតុ​ក៏បាន​បើករថយន្ត​ចេញ​ពី​កន្លែងកើតហេតុ​បាត់ទៅ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×