Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ​នៅ​ឃុំ​រំចេក បង្ក​រឲ្យស្លាប់​មនុស្ស ០២​នាក់ និង​ម្នាក់​ទៀត​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ

spot_img

​ត្បូងឃ្មុំ​ ៖ ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៤និង៤០ នាទី នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២១ ស្ថិតនៅ​ភូមិ​សែន​ជ័យ ឃុំ​រំចេក ស្រុក​មេមត់ មាន​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​រវាង​រថ​យន្ត និង​ម៉ូតូ បង្ក​ឲ្យស្លាប់ ០២ នាក់​កន្លែងកើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់ ។​

​ក្នុង​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នោះ​បណ្តាល​ឲ្យ​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ អា​ត សុខ​យ៉​ន ភេទ​ស្រី អាយុ ១៩ ឆ្នាំ ជាតិខ្មែរ (​ស្លាប់​នៅ​កន្លែងកេីតហេតុ​) បាន​ឌុប​ប្អូន​ចំនួន​០២​នាក់ ៖

១-​ឈ្មោះ​អាត អេ ភេទ​ប្រុស អាយុ​១២​ឆ្នាំ​ជាតិខ្មែរ​(​របួសធ្ងន់​)​។​

២-​ឈ្មោះ​អាត អូ​ត ភេទ​ប្រុស អាយុ​០៩​ឆ្នាំ ជាតិខ្មែរ​(​ស្លាប់​នៅ​កន្លែងកេីតហេតុ​) អ្នក​ទាំង ០៣ នាក់​រស់នៅ​ភូមិ​ស្រែប្រាំង ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ។​

​អ្នកបើកបរ​រថយន្ត​ម៉ាក​ហុីយ៉ាន់ដាយ (HYUNDAI) ពណ៌​ខៀវ ពាក់​ស្លាក​លេខ​តាកែវ 3A-2702 (​ប្រភេទ​រថយន្ត​បូម​លូ​) មានឈ្មោះ សែប ចាន់​សង់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ជី​ប៉េះ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ (​គ្មាន​របួស​)​។​

​ទិសដៅ​បើកបរ ៖ រថយន្ត​បង្ក​ម៉ាក​ហុីយ៉ាន់ដាយ (HYUNDAI) ពណ៌​ខៀវ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បើកបរ​ពី​ទិស​ខាងលិច​ទៅ​ទិស​ខាងកេី​ត ស្របពេល​នោះ​មាន​ម៉ូតូ​ម៉ាក​សេ​១០០​កូរ៉េ ពណ៌​ក្រហម បើកបរ​ពី​ទិស​ខាងកេី​ត​ទៅ​ទិស​ខាងលិច ហើយ​បាន​បត់​ឆ្លងផ្លូវ​គោលបំណង​បត់​ទៅ​ទិស​ខាងត្បូង​(​បត់​ឆ្វេង​) បត់​បាន​ពាក់កណ្ដាល​គំនូស​ទ្រូងផ្លូវ ក៏​ស្រាប់តែ​រថយន្ត​បាន​មក​មុខ​ចំ​ពី​មុខ​ពេញ​ទំ​ហ៊ឹង​តែម្ដង ។​

​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ជំនាញ​នគរបាល​ចរាច​រណ៍​ប្រគល់ជូន​ក្រុមគ្រួសា​រដេី​ម្បី​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ។ អ្នករបួស​ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ។ ចំពោះ​រថយន្ត​ចំនួន ០១ គ្រឿង និង​ម៉ូតូ​ចំនួន ០១ គ្រឿង ត្រូវបាន​កម្លាំង ជំនាញ​នគរបាល​ចរាច​រណ៍​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ។

​បញ្ចាក់ ៖ អ្នក​បើ​កបរ​រថយន្ត​ឈ្មោះ សែ​ប ចាន់​សង់ ភេទ​ប្រុស អាយុ ២៤ ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ដេម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ៕​ ដោយ​ ៖​ កូឡាប​

spot_img
×