Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អធិការរង​នគរបាល​ខណ្ឌ​ដង្កោ នាក់ ណារ៉ូ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ ៤​រូប​ផ្សេងទៀត វាយ​បុរស​ម្នាក់​យ៉ាង​ចាស់ដៃ​, ​មន្ត្រី​កិច្ចសន្យា ACU ម្នាក់ ដាក់ពាក្យ​ប្តឹង​នគរបាល​ទាំង​ ៥ ​នាក់​នោះ (វីដេអូ)

spot_img

​ភ្នំពេញ​ ៖ ខ្សែ​វីដេអូ​មួយ បានបង្ហាញ​ពី​សកម្មភាព​ដ៏​ឃោរឃៅ​របស់ មន្ត្រីនគរបាល​ខណ្ឌ​ដង្កោ​មួយក្រុម ដឹកនាំ​ដោយ​អធិការរង​ម្នាក់ បាន​តាម​ប្រើ​ហិង្សា​ព្រួត​វាយ​យ៉ាង​ខ្លាំង​លើ​បុរស​ម្នាក់​ដែល​បើក​រថយន្ត​តូយ៉ូតា​ព្រូស ដោយសារ​តែ​ការច្រឡំ​ករណី​គ្រោះថ្នាក់​ចរាចរ​។​

​ក្នុងករណីនេះ មន្ត្រី​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) រូប​នោះ​ដែល​ជា​ជនរងគ្រោះ ដោយ​អំពើ​វាយប្រហារ ដោយ​ដៃ និង​ទាក់​នឹង​ជើង របស់​នគរបាល​ទាំងនោះ បាន​ដាក់ពាក្យ​ប្តឹង​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត ដោយ​ចោទប្រកាន់​ទៅលើ មន្ត្រីនគរបាល​ខណ្ឌ​ដង្កោ​មួយក្រុម ដឹកនាំ​ដោយ​អធិការរង​ម្នាក់ ថា បាន​តាម​ប្រើ​ហិង្សា​ព្រួត​វាយ​យ៉ាង​ខ្លាំង​លើ​រូបគាត់ ដោយសារ​តែ​ការច្រឡំ​ករណី​គ្រោះថ្នាក់​ចរាចរ​។​

​សកម្មភាព​របស់​មន្ត្រី​នគរបាល​មួយ​ក្រុម​នេះ ត្រូវបាន​គេ​ថត​បាន និង​យក​ទៅ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Facebook នាំឲ្យ​មាន​ការរិះគន់​យ៉ាង​កក្រើក​ពី​មហាជន និង​ស្នើ​ទទូច​ឲ្យ​ចាត់វិធានការ តាមច្បាប់​ក្រុម​មន្ត្រី​នគរបាល​ទាំងនេះ​។

​យោងតាម​ពាក្យបណ្តឹង​របស់​លោក ឃឹម ខុម អាយុ​៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជា​មន្ត្រី​កិច្ចសន្យា​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បានឲ្យឹដឹងថា ករណី​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨ យប់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៩ ស្ថិត​នៅ​វត្ត​ព្រែក​ថ្លឹង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ​។ នៅក្នុង​ពាក្យបណ្តឹង នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ ជនរងគ្រោះ​បាន​ចោទ​ទៅ​លើ​មន្ត្រីនគរបាល​ចំនួន​៥​នាក់ ក្នុងនោះ​អធិការរង​ម្នាក់​មាន​ឈ្មោះ នាក់ ណារ៉ូ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ដង្កោ ៤​រូប​ផ្សេងទៀត​។​

​ជនរងគ្រោះ​បានឲ្យដឹងថា នៅ​យប់​ថ្ងៃកើតហេតុ ខណៈ​លោក​កំពុង​បើក​រថយន្ត​ម៉ាក Prius តាមផ្លូវ​៥០​ម៉ែត្រ ក៏​ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក Prius បើក​មក​កៀរ រថយន្ត​លោក នាំឲ្យ​មាន​ការខូចខាត ប៉ុន្តែ​លោក​មិន​បាន​តាម​រថយន្ត​នោះទេ ដោយ​បើក​លឿន​ពេក​។ ភ្លាមៗ​នោះ​ស្រាប់តែ​មាន​នគរបាល​មួយ​ក្រុម​ខាងលើ មាន​ទាំង​រថយន្ត និង​ម៉ូតូ​ផង​ប្រហែល​៦​គ្រឿង បាន​បើក​ដេញ​ពីក្រោយ​រហូត​តាម​រថយន្ត​លោក​ទាន់ នៅក្នុង​វត្ត​ព្រែក​ថ្លឹង រហូត​ប្រើ​ហិង្សា​យ៉ាង​ដំណំ មិន​សួរ​រក​ហេតុផល បើ​ទោះ​គាត់​បាន​សុំ​អង្វរ និង​សុំ​ឲ្យ​សួរនាំ​រក​ខុស​ត្រូវ​សិន​ក៏ដោយ​។​

​សម្រាប់​សកម្មភាព​ប្រើ​ហិង្សា​នេះ ជនរងគ្រោះ​សុំឲ្យ​ផ្តន្ទាទោស​យ៉ាងធ្ងន់ធ្ងរ​តាមច្បាប់ និង​ទាមទារ​សំណង​ចំនួន ៥​ម៉ឺន​ដុល្លារ​៕

​ខាងក្រោម​នេះ​ជា​ខ្លឹមសារ​លម្អិត​នៅក្នុង​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​៖​

spot_img
×