Saturday, October 1, 2022

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ពី​បទ​បង្ក​ជម្លោះ និង​បណ្តេញ​ជនជាតិ​វៀតណាម​ម្នាក់ ចេញពី​ប្រទេស​កម្ពុជា​

spot_img

​ក្រចេះ កណ្តាល ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ នា​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​ជនជាតិ​វៀតណាម​ម្នាក់ បង្ក​ជម្លោះ​ជាមួយ​មន្ត្រី​គយ ដែល​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ស្រែ​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនជាតិ​វៀតណាម​នេះ មានឈ្មោះ ចិន មិញ​ខាញ់ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ទីលំនៅ ឃុំ​ស៊ុន​ថាញ់ ស្រុក​ស៊ុនឡុក ខេត្ត​ដុង​ណា​យ ប្រទេស​វៀតណាម មុខរប​រត់​ម៉ូតូឌុប​ក្នុង​តំបន់​ព្រំដែន និង​បាន​ដឹកទំនិញ តាម​កូន​រ៉ឺម៉ក​តូច​មួយ ក្នុងទិសដៅ​ចេញពី​ប្រទេស​កម្ពុជា លុះ​មកដល់​បា​រ៉ាស់​ត្រួតពិនិត្យ សា​ម៉ី​ខ្លួន​បាន​បង​ជម្លោះ ជាមួយ​មន្ត្រី​គយ ដែល​ប្រចាំការ ឈាន​ដល់​ទាញ​យក​ពូថៅ​គំរាម ឃើញ​ករណី​ជាក់ស្តែង កម្លាំង​ប៉ុស្តិ៍​បាន​ធ្វើ​ការឃាត់ខ្លួន​បណ្តោះ​អាសន្ន រង់ចាំ​ការដោះស្រាយ​បន្ត​។

​នៅវេលា​ម៉ោង ១៣​និង​០០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល មន្ត្រី​វរៈ​យោធា​ការពារ​ព្រំដែន​វៀតណាម​៨០១ បាន​ស្នើសុំ​ធ្វើការ​សម្របសម្រួល​។ យោង​តាម​ការស្នើសុំ​ពី​ភាគី​មិត្ត ដោយ​មាន​ការ​ធ្វើលិខិត​ធានា និង​ឲ្យ​សាម៉ីខ្លួន​ធ្វើ​កិច្ចសន្យា​ទទួលកំហុស និង​សុំ​ការសុំ​អភ័យទោស កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​បាន​អនុញ្ញាត​ឲ្យ​សាម៉ីខ្លួន ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​។​

​ចំណែក​កម្លាំង​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តជាតិ​ក្អម​សំណ នា​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១២​និង​០០​នាទី បាន​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី​បណ្តេញ​ជនជាតិ​វៀតណាម​ចំនួន ០១​នាក់ ចេញពី​ប្រទេស​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនជាតិ​វៀតណាម​នេះ មានឈ្មោះ TRAN THI DIEU NHUNG ភេទ​ស្រី អាយុ​៤១​ឆ្នាំ និង​បាន​ធ្វើ​ការប្រគល់​ជូន​ភាគី​វៀតណាម​រួចរាល់​ជា​ស្ថា​ពរ​ ៕​ ​ដោយ​ ៖​ កូឡាប​