Friday, September 30, 2022

ចាប់ជនជាតិចិនម្នាក់ ដែលបង្ហោះដ្រូននៅមុខព្រះបរមរាជវាំង

spot_img

ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៧ កេីត ខែ ចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព ស២៥៦២​ ត្រូវនឹងថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៩​ វេលាម៉ោង១៨ និង ៣០នាទី​ ប៉ុស្តិនគរបាលជ័យជំនះធ្វើឃាត់ខ្លួនជនសង្ស័យ ១នាក់ ជាជនជាតិចិនដែលបង្ហោះ ដ្រូន មានបំពាក់កាមេរ៉ា ក្នុងបំណងថតយករូបភាពម្ដុំព្រះបរមរាជវាំង។

នគរបាលខណ្ឌដូនពេញបានបញ្ជាក់ថា ជនសង្ស័យរូបនោះ ឈ្មោះ Lin YANHEភេទប្រុស អាយុ33ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៏​ លិខិតឆ្លងដែនលេខ E04955964 ស្នាក់នៅសណ្ឋាគារCity came food ស្ថិតនៅ ផ្ទះលេខ២៨ ផ្លូវ ១១៥សង្កាត់ បឹងប្រលិត ខណ្ឌ៧មករា រាជធា-នីភ្នំពេញ ត្រូវបានឃាត់ខ្លួនពីរបទ បង្ហោះឧបករណ៍ដ្រូន បំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម៉្មង់(DRONE) នៅត្រង់ចំណុច លើសួនច្បារ ព្រះបុររាជវាំងផ្លូវ សុីសុវត្តិ ភូមិ ០១សង្កាត់ជ័យជំនះ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។ វត្តុតាងចាប់យក៖ ដ្រូន ចំនួន០១ ម៉ាក dJIពណ៌ សរ ចំនួន០១គ្រឿង ផលិតនៅប្រទេសចិន ទូរសព្ទ័ដៃចំនួន ០១គ្រឿង iPhone7ពណ៍ក្រហម មួយគ្រឿង ថ្ម ចំនួន ០១ ដុំ តេឡេសំរាប់បញ្ជារ ចំនួន១គ្រឿង ម៉ាក dji ពណ៌សរ ១គ្រឿង​ នៅវេលាម៉ោង២០ :៣០នាទី​នាទីកម្លាំងខណ្ឌនឹងប៉ុស្តិ៍បានប្រគល់ជូនកម្លាំង នៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម និតិវិធីច្បាប់បន្ត ៕ ដោយ៖កូឡាប