Friday, September 30, 2022

កម្មករ​ទូក​នេសាទ​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​យើង​ឃាត់ខ្លួន ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេងស្រី​អ​និតិ​ជន​

spot_img

​កោះកុង ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា​ ​កាលពី​យប់​ថ្ងៃ​ទី ១១ ខែ មេសា ឆ្នាំ ២០១៩ នៅវេលា​ម៉ោង ២០និង៥០ នាទី​យប់ មាន​ករណី​រំលោភ​សេពសន្ថវៈ នៅ​ចំណុច​លើផ្ទះ ស្ថិតក្នុង​ភូមិ​កោះ​ស្តេច ឃុំ​កោះ​ស្តេច ស្រុក​គី​រី​សាគរ ខេត្ត​កោះកុង ។

​ក្រោយ​ទទួលបាន​បណ្តឹង ពី​ឪពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​សាគរ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ផេង ផល ភេទ​ប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទូក​នេសាទ មាន​ស្រុកកំណើត នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង មក​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ភូមិ – ឃុំ កើតហេតុ​ខាងលើ ដោយ​បាន​ធ្វើ​សកម្មភាព រំលោភ​ក្មេង​ឈ្មោះ ខ ព អាយុ ៧ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ក្នុងភូមិ​-​ឃុំ កើតហេតុ ពេល​ឪពុក​ម្តាយ​មិន​នៅផ្ទះ ។​

​ករណី​ខាងលើ​នេះ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីសាគរ កំពុង​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕​ ដោយ ​៖​ កូឡាប​