Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ហ្គាសរថយន្ត​ឡិច​ស៊ី​ស 470 GX បណ្ដាល​ឲ្យ​ឆេះ ម្ចាស់​រថយន្ត​របួសធ្ងន់​ ( វីដេអូ)

spot_img

កណ្តាល​ ៖ នៅ​រសៀល​ថ្ងៃ​ទី 12 ខែ​មេសា​នេះ នៅ​ចំណុច​មុខ​ផ្សារ​តាខ្មៅ​តាមផ្លូវ​១១៣ មាត់ទន្លេ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មាន​ករណី​ផ្ទុះ​ហ្គាស់​រថយន្ត​ឡិច​សុីស 470 GX ស្លាកលេខ​ភ្នំពេញ 2M-8062 ពណ៌ស បណ្ដាល​ឲ្យឆេះ​រថយន្ត​ហើយ​ធ្វើឲ្យ​ម្ចាស់​រថយន្ត​នោះ​រងរបួស​ធ្ងន់ ដោយ​ឆេះ​ខ្លោច​ពេញ​ខ្លួន​និង​បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។​

​បើ​តាម​ការ​ប្រាប់​ពី​នគរបាល​មូលដ្ឋាន​ដែល​ចុះ​ក្នុង​ប្រតិបត្តិការ​នេះ​បាន​លើកឡើង​ថា ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ គឺ​លោក វរសេនីយ៍ទោ ង​ន គន្ធា ដែល​បម្រើការ​នៅ​កងយោធពល​ខេមរៈភូមិន្ទ ។ មន្ត្រី​យោធា​រូបនេះ នៅ​មុនពេល​កើតហេតុ​បាន​បើករថយន្ត​ទៅ​ផ្សារ​តាខ្មៅ​ចាស់ ហើយ​បាន​ចត​រថយន្ត​នៅ​ពី​មុខ​ផ្សារ​រួច​ក៏​ចុះ​ពី​រថយន្ត​មក​បើក​គូទ​រថយន្ដ ស្រាប់តែ​ធ្វើ​ឲ្យ​ផ្ទុះ​ធុង​ហ្គាស់ ដែល​បំពាក់​នៅ​ខាងក្រោយ រថយន្ត ធ្វើឲ្យ​ម្ចាស់​រថយន្ត​នេះ ឆេះ​ខ្លោច​ពេញ​ខ្លួន នឹង​ខ្ទាត​ចេញពី​រថយន្ត​រាប់សិប​ម៉ែត​។ ជាមួយ​នេះ​តែ​ក៏​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ពន្លត់អគ្គីភ័យ​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​និង​បំពង់​ពន្លត់​អគ្គីភ័យ​ជួយសង្គ្រោះ​រួមជាមួយ​នឹង​បងប្អូន​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​ផង​បាន​ធ្វើឱ្យ​រថយន្ត​នោះ​រលត់ ចំណែកឯ​ម្ចាស់​រថយន្ត ត្រូវ ឆេះ​ខ្លោច​រោល​ពេញ​ខ្លួន​ត្រូវ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត​។ ប៉ុន្តែ​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា​តាម​ការមើល​ជាក់ស្តែង​ជន​រង់​គ្រោះ​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​រស់​ព្រោះ​ឆេះ​រោល​ខ្លោច​អស់​ទៅហើយ ប៉ុន្តែ​ទោះ​យ៉ាងណា​សង្ឃឹមថា​គាត់​នឹង​រស់រាន​មានជីវិត​បន្តទៅទៀត​។​

​ចំណែក​ឯ​រថយន្ត lexus 470 នេះ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​យក​ឡានស្ទូច​មក​ស្ទូច​រថយន្ត​ដែល​ឆេះ​នេះ​ទៅ​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​កណ្ដាល​ជា​បណ្ដោះអាសន្ន​ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាច​រណ៍​ផងដែរ ព្រោះ​ថា​ទីនោះ​គឺជា​ទីផ្សារ​ដែលមាន​មនុស្ស​ច្រើន​ចេញចូល​កកកុញ ហើយ​ម្យ៉ាងទៀត​ក៏​ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ដែល​មនុស្ស​ចេញ​ចូល​ទិញ​ឥ​វ៉ាន់​ច្រើន​ផងដែរ​៕​ ដោយ ​៖​ កូឡាប​

spot_img
×