Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លើង​ឆេះ​ផ្ទះ​ជាងកាត់ដេរ នៅ​ស្រុក​សង្គម​ថ្មី​ខ្ទេច និង​ឆេះ​ម្ចាស់ផ្ទះ​បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​បញ្ជូនទៅ​ស​ង្គ្រោះនៅ​មន្ទីរពេទ្យ​

ស្នងការ​នគរបាល​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ក្រោម​បញ្ជា​ដឹកនាំ​លោក​ឧត្ដមសេនីយ៍ទោ សុខ ដា​រ៉ា ស្នងការ​នគរបាល​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ 2019 នៅវេលា​ម៉ោង​ប្រហែល 2 និង 00 នាទី មាន​ករណី​ភ្លើង​ឆេះ​ផ្ទះមួយ​ចំណុច​ភូមិ ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ កម្លាំង​នគរបាល​បានចេញ​ប្រតិបត្តិការ ជួយសង្គ្រោះ និង​បាញ់​ពន្លត់ ប៉ុន្តែ​ទោះយ៉ាងណា​ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​បុរស​ម្នាក់ ជា​ម្ចាស់ផ្ទះ​បាន​រលាកភ្លើង​រោល​ខ្លោច​ពេញ​ទាំង​ខ្លួន ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​នគរបាល​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា ​ម្ចាស់ផ្ទះ​ឈ្មោះ​សេក ទ្រី ភេទ​ប្រុស​អាយុ 48​ឆ្នាំ​នៅ​ភូមិ​ត្បែង​ឃុំ​ចំរើន​ស្រុក​សង្គម​ថ្មី មុខរបរ​ជាងកាត់ដេ​រ បណ្ដាលឱ្យ​ឆេះ​អស់ទាំង​ស្រុង​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន អធិការនគរបាល​ស្រុក​សង្គម​ថ្មី បាន​ដឹកនាំ​ឡានទឹក​បាញ់​ពន្លត់ ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ប្រើ ប្រាស់​ទឹក​អស់​ចំនួន​មួយ​ឡាន​។ ករណី​ខាងលើនេះ​បណ្ដាល​ឲ្យ​ភ្លើង​ឆេះ រោល​ម្ចាស់ផ្ទះ​បណ្ដាលឱ្យ​របួសធ្ងន់ ក​ម្លាំងយើង​ជួយសង្គ្រោះដល់​មន្ទីរពេទ្យបង្អែក​ខេត្តព្រះវិហារ​ផ្ទាល់​។ មូលហេតុ បណ្តាល មកពី​ឆ្លង​ចរន្តអគ្គិសនី​៕​ ដោយ ៖ បញ្ញាស័ក្តិ

×