Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់ ០២​នាក់ ទាំង​ព្រឹក និង​រងរបួស​ធ្ងន់ ០៣​នាក់ ដោយសារ​រថយន្តបុក​គ្នា​

​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១៣ មេសា ២០១៩ វេលា​ម៉ោង ៦:៣០​នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់​ចរាចរ ដ៏​រន្ធត់ រថយន្ត ០២​គ្រឿង បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​នារី ០២​នាក់ ស្លាប់បាត់​បង់ជីវិត និង​០៣​នាក់ ផ្សេងទៀត រងរបួស​ធ្ងន់ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣៧៨-៣៧៩ ស្ថិតក្នុង​ភូមិ​កូប​លិច ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។​

​យោងតាម​របាយការណ៍ សមត្ថកិច្ច បានឱ្យដឹងថា អ្នក​បើ​បររថ​យន្ត សាំ​យ៉ុង មានឈ្មោះ សារ ភេទ​ប្រុស រស់នៅ​ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង រថយន្ត​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល ២A-០៣៩២ បើកបរ មាន​គោលដៅ​ពី​ទិស​ខាងលិច ទៅ​ទិសខាងកើត អ្នករួមដំណើរ​១​នាក់ មានឈ្មោះ ចិត្រ សម្ព័ន្ធ អាយុ​៤៨​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ក្តុល ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្ត កំពង់ឆ្នាំង របួសធ្ងន់ បាន​បញ្ចូនទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​មង្គល​បូរី ។​

​ចំណែកឯ​រថយន្ត វី​ស​ស្តូ ពណ៌​ស ពាក់​ស្លាក់​លេខ ២T. ៦៧៣២ ភ្នំពេញ ដែលមាន​ឈ្មោះ កែវ សុ​ភ័​ត្រា អាយុ​២៣​ឆ្នាំ ភេទ​ស្រី នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្លាប់ ជា​អ្នកបើកបរ មាន​គោលដៅ ពី​ទិស​ខាង កើត ទៅ​ទិស​ខាង លិច អ្នករួមដំណើរ​០២​នាក់ ស្រី​១​នាក់ ដែលមាន​ឈ្មោះ ១. ឈ្មោះ យ៉ុ​ត ម៉ៃ អាយុ​១៩​ឆ្នាំ ភេទ​ស្រី​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ស្លាប់​។ ២ ឈ្មោះ កែវ​សុខ បញ្ញា អាយុ​២៥​ឆ្នាំ ភេទ​ប្រុស នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត រងរបួស​ធ្ងន់ បាន​បញ្ចូនទៅ​មន្ទីរពេទ្យ ស្រុក​មង្គល​បូរី ដើម្បី​ធ្វើការ​សង្គ្រោះ​។​

​បច្ចុប្បន្ន រថយន្ត​ទាំងពីរ​គ្រឿង និង សំភា​រះ​យកមក​រក្សាទុក នៅ​កន្លែង​អធិការនគរបាល​ស្រុក​អូរជ្រៅ ជា​បណ្តោះអាសន្ន​៕​ ដោយ ៖ បញ្ញាស័ក្តិ

×