ភ្នំពេញ ៖ រយៈពេល៥ថ្ងៃ គឺចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅទូទាំងប្រទេស ចំនួន១៣៤លើក ក្នុងនោះសម្លាប់មនុស្ស ចំនួន៥៩ នាក់(ស្រី៩នាក់) និងរបួសធ្ងន់ ១៦៧នាក់ និងរបួសស្រាលចំនួន៧១នាក់។ នេះបើតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំនួននេះមានការកើនឡើងប្រៀបធៀបនឹងរយះពេលដូចគ្នាក្នុងឆ្នាំ២០១៨ ដែលអ្នកស្លាប់មានចំនួនត្រឹម ៤៧នាក់។ ចំនួននេះមានការកើនឡើង ២៦% ។ កើតឡើងដោយសារការបើកបរហួសល្បឿនមាន៤០% មិនគោរពសិទ្ធិអាទិភាព១៤% ៕ ដោយ ៖ បញ្ញាស័ក្តិ