ខេត្តកំពង់ឆ្នាំង ៖ ស្តេចក្រាញ់ឈ្មោះណុងណាក់ ប្រចាំតំបន់ក្តុលសែនជ័យ ស្រុកទឹកផុស ត្រូវកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងចាប់ខ្លួនបានហើយ កាលពីព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយពីជនសង្ស័យរូបនេះ រត់គេចខ្លួនមួយរយះ បន្ទាប់ពីបានប្រើអំពើហឹង្សា ទៅលើជនរងគ្រោះ។
ប្រភពពីសមត្ថកិច្វបានអោយដឹងថា ក្រៅពីរឿងបង្កររបួសស្នាមឈ្មោះណុង ណាក់ មានពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនទៀត ដូចជារឿងគ្រឿងញៀននិងរឿងដីធ្លី ជាដើម។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។
លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការបញ្ជាផ្ទាល់របស់ខ្ញុំ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានសហការជាមួយនិង កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទឹកផុស រួមទាំងនគរបាលប៉ុស្តិ៍ក្តុលសែនជ័យ បានអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំងចុះចាប់ខ្លួជនសង្ស័យឈ្មោះ ណុង ណាក់ ភេទប្រុស អាយុ37ឆ្នាំ នៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទហឹង្សាដោយ ចេតនា និងកាន់កាប់ឬ ដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត កាលពីថៃ្ងទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២០.៣០នាទី នៅចំណុចភ្នំបារ៉ត ភូមិដំណាក់អំពិល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕ ដោយ ៖ បញ្ញាស័ក្តិ