ឆ្នាំជូត ៖ អ្នកត្រូវប្រយ័ត្នមនុស្សនៅជុំវិញខ្លួនឲ្យបានច្រើនជាង ព្រោះមានជនឆ្លៀតទាញយកប្រយោជន៍ពីចន្លោះប្រហោងរបស់អ្នកដើម្បីលើកខ្លួនឡើង ។ រឿងដែលអ្នកត្រូវធ្វើពេលប្រឈមជាមួយគូប្រជែងគឺរក្សាទស្សនៈគោលជំហរបស់ខ្លួនរឹងមាំ ។ ទំនាក់ទំនងមានរបស់អ្នករឹងមាំ និងស្ថិរភាព ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ១,៤ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ខ្មៅ , ស ។ ឆ្នាំអ្នកយកអាសា រោង , វក , រកា ៕
ឆ្នាំឆ្លូវ ៖ ថ្ងៃនេះអ្នកអាចទទួលបានការដំណើងតួនាទីក្នុងការងារ ។ អ្នករួមការងារគាំទ្រ អាចឲ្យអ្នកជឿជាក់ទទួលផ្នែករង្វាន់ដ៏សក្តិសមរបស់ខ្លួន ។ អ្នកក៏ត្រូវយកចិត្តទុកដាក់កសាង និងពង្រីកទំនាក់ទំនងរបស់ខ្លួនឲ្យបានច្រើនជាង ។ រឿងមនោសញ្ចេតនាល្អប្រសើរពុំមានបញ្ហាអ្វីគួរឲ្យខ្វាយខ្វល់ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង កាហ្វេ , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , ម្សាញ់ , រកា ៕
ឆ្នាំខាល ៖ ថ្ងៃនេះយីអ៊ុនរកស៊ីឡើង ពិសេសចំពោះអ្នកជំនួញ ជួញដូរ ។ ប៉ុន្តែអ្នកត្រូវចេះរក្សាខ្លួនមិនត្រូវរត់តាមប្រាក់ចំណេញដោយធ្វើនូវរឿងផ្ទុយពីសម្បជញ្ញៈ ។ អ្នកឆ្នាំខាលអាចប្រែជាល្បីឈ្មោះដោយសារចរិតរួសរាយ រាក់ទាក់របស់ខ្លួន តែក៏មិនចៀសផុតពីមនុស្សច្រណែនឈ្នានីស ត្រូវចេះប្រយ័ត្នប្រយែងខ្លួន ។ បរិយាកាសគ្រួសារពោរពេញដោយភាពកក់ក្តៅ កូនចៅប្រកបដោយដំបូន្មាន ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៥ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង បៃតង , ក្រហម ។ ឆ្នាំអ្នកយកអាសា ថោះ , មមី , កុរ ៕
ឆ្នាំថោះ ៖ ការងារអំណោយផលល្អ ។ អ្នកមានសំណាងបានជួបមនុស្សចិត្តល្អជួយយកអាសារជ្រោមជ្រែង ។ ពេលឃើញឱកាសនៅចំពោះមុខ កុំស្ទាក់ស្ទើរ គួរក្តាប់ឲ្យជាប់១រំពេច ព្រោះនេះនឹងជាជំហានមួយជួយឲ្យអ្នកសម្រេចបានជោគជ័យច្រើនជាងទៀតក្នុងអនាគត ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,២ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ស្លាបកំភេម , បៃតង ។ ឆ្នាំអ្នកយកអាសា រោង , មមែ , កុរ ៕
ឆ្នាំរោង ៖ អ្នកត្រូវយកចិត្តទុកដាក់ដល់ចំណងមនោសញ្ចេតនា ក្នុងថ្ងៃនេះ ។ ត្រូវទប់ភាពឆេវឆាវរបស់ខ្លួនកុំឲ្យនាំដល់ការឈ្លោះប្រកែកតឹងសំឡេង ធ្ងន់ធ្ងរជាងនេះអាចធ្វើឲ្យស្នេហាបែកបាក់ ។ ការងារប្រព្រឹត្តទៅជាប្រក្រតី ពុំមានបញ្ហាអ្វីរំខានចិត្ត តែត្រូវបញ្ចៀសធ្វើកិច្ចការធំក្នុងថ្ងៃនេះ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៧ ពិន្ទុ ។ ម៉ោងល្អ ២៣ ដល់ ១ ។ ពណ៌សំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត , ចរ , រកា៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះត្រូវប្រយ័ត្នពាក្យសំដី ព្រោះអាចបង្កការមិនពេញចិត្ត មើលស្រាលពីអ្នកដទៃ ។ ការងារជួបបញ្ហាស្មុគស្មាញលំបាកច្រើន ត្រូវតាំងស្មារតីនឹងនរដើម្បីប្រឈមដោះស្រាយ ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាល្អប្រសើរ ពោរពេញដោយភាពរីករាយសុភមង្គល ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៩ ពិន្ទុ ។ ម៉ោងល្អ ១ ដល់ ៣ ។ ពណ៌សំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , វក , រកា ៕
ឆ្នាំមមី ៖ ការងាររលូនល្អ មិនជួបការលំបាក ឬឧបសគ្គអ្វីរារាំង ។ រឿងមនោសញ្ចេតនារីកចម្រើន អ្នកនៅលីវអាចជួបមនុស្សដែលចុះសម្រុងគ្នា ទោះបីពុំទាន់ឈានដល់ស្នេហា តែអាចស្វែងយល់ពីគ្នា ហើយសន្សឹមៗនឹងឈានទៅបង្កើតចំណងស្នេហ៍ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៦,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង ទឹកក្រូច , ក្រហម ។ ឆ្នាំអ្នកយកអាសា ខាល , ម្សាញ់ , ចរ ៕
ឆ្នាំមមែ ៖ ការងារល្អប្រសើរនិងអំណោយផលល្អបំផុត ។ អ្នករួមការងារស្រឡាញ់រាប់អាន និងជួយជ្រោមជ្រែងដោះស្រាយគ្រប់បញ្ហា ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាមិនល្អ ។ ប្រសិនជាអ្នកមានគ្រួសារនោះងាយមានទំនាស់ក្នុងបញ្ហាអប់រំកូនចៅ ។ ចំណែកអ្នកនៅលីវនោះកើតមានការមន្ទិលសង្ស័យគ្នា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា ថោះ , រោង , មមី ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកត្រូវធ្វើការងារច្រើន នឿយហត់ដោយគ្មាននរណាជួយ ។ អ្នកមានអារម្មណ៍ហាក់ដូចខ្លួនធ្វើការដោយគ្មានប្រយោជន៍ព្រោះគ្មាននរណាគេចាប់អារម្មណ៍ដល់ ។ បរិយាកាសគ្រួសារមិនស្រុះស្រួលធ្វើឲ្យមនុស្សឆ្នាំវកចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ដល់មនុស្សក្បែរខ្លួននៅកន្លែងធ្វើការ។ ចូររក្សាភាពនឹងនរ ប្រសិនមិនចង់ឲ្យសុភមង្គលគ្រួសារបែកបាក ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៩ ពិន្ទុ ។ ម៉ោងល្អ ២៣ ដល់ ១ ។ ពណ៌សំណាង ប្រផេះ , ស ។ ឆ្នាំអ្នកយកអាសា ជូត , ម្សាញ់ , រកា ៕
ឆ្នាំរកា ៖ ការងារ បុព្វហេតុរីកចម្រើន មួយផ្នែកគឺដោយសារមានអ្នកជួយជ្រោមជ្រែង ។ ចូរប្រឹងប្រែងធ្វើការដើម្បីអនាគតដ៏ត្រចះត្រចង់នាពេលខាងមុខ ។ មនោសញ្ចេតនាពោរពេញដោយភាពសោមនស្សរីករាយសុខដុមរមនា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,៣ ពិន្ទុ ។ ម៉ោងល្អ ១ ដល់ ៣ ។ ពណ៌សំណាង ប្រាក់ , ស ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ម្សាញ់ , វក ៕
ឆ្នាំចរ ៖ ការងារមិនល្អ , អ្នកជួបរឿងអស់សង្ឃឹមច្រើន ។ អ្នកក៏គួរពិនិត្យមើលខ្លួនឯងឡើងវិញ ។ អាចមូលហេតុធ្វើឲ្យអ្នកមិនអាចចុះសម្រុងបានជាមួយសមូហភាពគឺដោយសារអ្នកពុំព្រមបើកចិត្តឲ្យទូលាយ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៨,៩ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌សំណាង ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា ខាល , មមី , ចរ ៕
ឆ្នាំកុរ ៖ ការងារល្អបំផុត អ្នកអាចសម្រេចបានសមិទ្ធផលច្រើនក្នុងថ្ងៃនេះ និងទទួលបានទំនុកចិត្តពីអ្នករួមការងារ ។ ចូលព្យាយាមកសាងទំនាក់ទំនងជុំវិញខ្លួនឲ្យបានច្រើនថែមទៀត ដើម្បីជាប្រយោជន៍ក្នុងបុព្វហេតុនាថ្ងៃមុន ។ រឿងមនោសញ្ចេតនា ក៏ប្រកបដោយភាពកក់ក្តៅផ្អែមល្ហែម ពុំមានផលរមាស់អ្វីឡើយ ៕
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ១,២ ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ទឹកសមុទ្រ , ខ្មៅ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ ខាល ថោះ ៕