Tuesday, March 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវរដ្ឋមន្ត្រីស្តីទី បានគូសបញ្ជាក់អំពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ក្នុងវិស័យសំខាន់ៗ ក្នុងការកសាងសន្តិភាព សកម្មភាពដោះមីន

ភ្នំពេញ ៖ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានទទួលជួបជាមួយ លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ដោយក្នុងឱកាសនោះបានពិភាក្សាអំពីអាទិភាពរបស់ អ.ស.ប. សម្រាប់ការអភិវឌ្ឍនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកជំទាវ រដ្ឋមន្ត្រីស្តីទី បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា ដែលបានទទួលការតែងតាំងជាអ្នកសម្របសម្រួលប្រព័ន្ធ អ.ស.ប. ថ្មី នៅកម្ពុជា។ លោកជំទាវ បានគូសបញ្ជាក់អំពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ក្នុងវិស័យសំខាន់ៗ ក្នុងការកសាងសន្តិភាព សកម្មភាពដោះមីន ការអភិវឌ្ឍដោយចីរភាព និងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។ លោកជំទាវក៏បានថ្លែងអំណរគុណដល់បណ្តាទីភ្នាក់ងារ អ.ស.ប. ដែលបានគាំទ្រសកម្មភាពដោះស្រាយបញ្ហា និងសម្រាលទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ផងដែរ។

លោកជំទាវ វ្លាដាំងកា អាន់ឌ្រេវ៉ា បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពគ្រប់វិស័យនៅកម្ពុជា និងបាន
ប្តេជ្ញាចិត្តពង្រឹងសហប្រតិបត្តិការរវាង អ.ស.ប. ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×