Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសរងគ្រោះទៅឆក់ត្រី ឆក់ខ្លួនឯងស្លាប់ ពេលផឹកស្រារួចជិះទូកទៅឆក់ត្រី​

​កណ្តាល​៖ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​តា​កូវ ស្រុក​ខ្សាច់កណ្តាល នៅ​ថ្ងៃទី​១៨ មេសា ២០១៩ បាន​ឲ្យ​ដឹងថា មាន​ករណី​ឆក់​ត្រី (​ឆក់​ខ្លួនឯង​ស្លាប់​) ដោយ​បុរសម្នាក់ ត្រូវ អ្នកជិតខាងប្រទះឃើញអណ្ដែតទឹក ខណៈដែលបុរសរងគ្រោះទៅឆក់ត្រីឆក់ខ្លួនឯងស្លាប់ ពេលផឹកស្រារួចជិះទូកទៅឆក់ត្រី​។​

​កើតហេតុ​ថ្ងៃ​ព្រហស្បតិ៍ ១៤ កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​១៨.០៤.២០១៩ វេលា​ម៉ោង ៧និង០០ នាទី នៅ​ចំណុច​បឹង​កិច្ច ភូមិ​ព្រែក​ល្វា ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ជនរងគ្រោះ ០១ នាក់ ឈ្មោះ អឿន ចាន់ថន ហៅ ម៉ាប់ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ ព្រែក​ល្វា ឃុំ ព្រែក​តា​កូវ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល និង​មាន​ប្រពន្ធ​ឈ្មោះ ម៉ាឡៃ អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មានកូន ០២ នាក់​ប្រុស ។ វត្ថុតាង​ចាប់យក អាគុយ​ចំនួន ០១ គ្រាប់ កម្លាំង ៤០ អំពែ​​ដុំ​ឆក់​ចំនួន ០១ ដង​ឆក់​ធ្វើ​ពី​ឬ​ស្សី ចំនួន ០១ ។

​នៅ​ថ្ងៃទី ១៧​មេសា​២០១៩ វេលា​ម៉ោង ២១និង០០​នាទី​ជនរងគ្រោះ​បាន​ផឹកស្រា​ជាមួយ​អ្នកជិតខាង ។ រហូតដល់​វេលា​ម៉ោង ២និង០០ នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨​មេសា​២០១៩ ជនរងគ្រោះ​បាន​ទៅយក​ឧបករណ៍​ឆក់​ត្រី​ពីក្នុងផ្ទះ​របស់ខ្លួន ហេ​ី​យ​ជិះទូក​តែម្នាក់ឯង​ឆ្ពោះទៅ​ឆក់​ត្រី នៅ​បឹង​កិច្ច ។

ដល់​វេលា​ម៉ោង ៧និង០០ នាទី ព្រឹក​ថ្ងៃ​ដដែល​ឈ្មោះ​ហម ថា ភេទ ប្រុស អាយុ ៤៥ ឆ្នាំ រួម​និង​ឈ្មោះ​អយ អឿន ឈ្មោះ​កាន គីម បាននាំគ្នា​ទៅ​ហ៊ុម​ស​ម្រះ នៅ​បឹង​កិច្ច​នោះដែរ ។ ពេលទៅដល់​បឹង ឃើញ អាគុយ ដុំ​ឆក់ នៅ​លើ​ទូក និង​ឃើ​ញ​ដង​ឆក់​អណ្តែត​ក្នុង​ទឹក ពេលនោះ​ឈ្មោះ​ហម ថា បាន​ទៅ​មើល​ហើយ​ឃើ​ញ​ឈ្មោះ​អឿន ចាន់ថន ស្លាប់​នៅក្នុង​ទឹកដៃ​កាន់​ដង​ឆក់​ជាប់ ពេលនោះ​ឈ្មោះ​ហម ថា បាន​ប្រាប់​បងប្អូន​របស់​ជន​រងគ្រោះ ព្រមទាំង​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​កូវ ហេ​ី​យ​ក្រុមគ្រួសារ​បាន​ស្រង់​សាកសព​ជនរងគ្រោះ​យកមក​ផ្ទះ ។

បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រែ​កតា​កូវ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និង​ក្រុមគ្រួសារ​សព ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់ ឃើញ​មាន​ស្លាកស្នាម ស្លោក​នៅ​ម្រាមដៃ​ឆ្វេង ក្រៅពីនេះ​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ និង​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ដោយ​៖​កូ​ឡាប​

×