Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​ម្នាក់​ទៀត​ហើយ​ ដោយ​សារ​សត្វ​ឆ្មា​ខាំ​រយៈពេល​តែ​មួយ​អាទិត្យ​ នៅ​ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង​

​ខេត្ត​ស្វាយរៀង ​៖ ​យោង​តាម​អា​ខោ​ន ​facebook​ ដែល​មានឈ្មោះ sor sineth​ បាន​សរសេរ​ថា​បងប្អូន​អើយ​បុរស​ម្នាក់​បាន​ស្លាប់​ដោយ​សារ​សត្វ​ឆ្មា​ខាំ​(​រយៈពេល​មួយអាទិត្យ​)​នៅ​ភូមិ ត្រពាំង​ស្គន់​ថ្មី ឃុំ ត្រពាំង​ស្តៅ ស្រុក រមាស​ហែក ខេត្ត ស្វាយរៀង​។​គាត់​មាន​អាកា​រះ​ក្តៅខ្លួន​មួយ​យប់ លុះ​ព្រឹក​ឡើង​យក​ទៅ​ពេទ្យ​ក៏​ស្លាប់​នៅមុខ​ផ្ទះ​ខ្ញុំ​ថ្ងៃទី​១៧​ខែ​មេសា​ឆ្នាំ​២០១៩​នេះ​។​

​នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែ​មេសា ​ឆ្នាំ​២០១៩​នេះ ​ក្រុមការងារ​អ្នក​សារព័ត៍​ចុះយក​ព័ត៌មាន​ដល់​លំនៅ​ដ្ឋា​ន​សព​រងគ្រោះ​ដើម្បី​អោយ​ដឹង​ការពិត​ថា​វា​ជា​រឿង​ពិត​ឬ​មួយ​យ៉ាងណា​នោះ​។​

​បើ​តាម​លោក​ស្រី​ឈ្មោះ ហែម សុីនួន អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ ត្រពាំង​ស្គន់​ថ្មី ឃុំ ត្រពាំង​ស្តៅ ស្រុក រមាស​ហែក ខេត្ត​ស្វាយរៀង​ត្រូវ​ជា​ប្រពន្ធ​បាន​ប្រាប់ឱ្យដឹង​ថាៈ​ថា​៖​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៩​ប្តី​របស់​គាត់​ត្រូវបាន​សត្វ​ឆ្មា​ខាំ​ចំ​ដៃ​ខ​ណះ​ដែល​ទៅ​លេង​ផ្ទះ​ម្តាយ​គាត់​ហើយ​ក្រុមគ្រួសារ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ជម្រុញ​ឲ្យ​គាត់​ទៅ​ជួប​ក្រុម​គ្រូពេទ្យ​ពិគ្រោះ​យោបល់ ប៉ុន្តែ​គាត់​ពុំ​ព្រម​ទៅ​ជួប​ពេទ្យ​នោះ​ទេ​សូម​បញ្ជាក់​ផងដែរ​ថា ករណី​ខាងលើ​នេះ​មាន​ជួយ​ចេញ​ថ្លៃ​សេវា​ព្យាបាល តែ​គាត់​នៅតែ​ពុំ​ព្រម​ទៅ​ជួប​គ្រួ​ពេទ្យ​។​

​បុរស​រងគ្រោះ​មាន​ឈ្មោះ ពៅ មល់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ស្គន់​ថ្មី ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

យោង​តាម​លោក ស៊ូ មុល អភិបាលរង​ស្រុក​រមាស​ហែក​បាន​ឱ្យដឹងថាៈ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ មាន​ករណី​ឆ្មា​ខាំ​ក្មេងស្រី​ម្នាក់ទៀត ឈ្មោះ សំ រស្មី ភេទ​ស្រី​អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈ្នាង ឃុំ​ត្រពាំង​ស្តៅ ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ករណី​ខាងលើ​នេះ​លោក ស៊ូ ម៉ុល បាន​ឲ្យ​អាណាព្យាបាលយក​ទៅ​ពេទ្យ​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់ និង​ចាក់​ថ្នាំ​បង្ការ ។​បច្ចុប្បន្ន​ក្មេងស្រី​ខាងលើ មិនទាន់​មាន​អាការៈ​អ្វី​នោះទេ លេខ​ទូរស័ព្ទ​គ្រួសារ ក្មេងស្រី ០៨៨ ៤៣២៥៩៧៧ ៕ ដោយ ៖ វ៉ៃកូ​

 

×