ព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី១៩មេសា២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង រថយន្តសាំយ៉ុងដឹកអ្នកដំណើរពេញ ចុះចំណោត បានបុកបង្គោលភ្លើង បណ្តាលឲ្យដួល និងបង្កឲ្យមានជនរងគ្រោះ២នាក់ស្លាប់ និង ២០នាក់ រងរបួសធ្ងន់-ស្រាល នៅចំណុចអូរ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
បើតាមរបាយការណ៏ពីនគរបាល ករណីរថយន្តតួរីសរត់ឈ្នួលជួបគ្រោះថ្នាក់ចរាចរបណ្តាលអោយមានមនុស្សស្លាប់និងបួសនៅក្រុងព្រះសីហនុ ហេតុការណ៏កើតឡើងនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ លើផ្លូវ បេតុង ត្រង់ចំណុច ជិតរោងចក្រទឹកកកស្ថិតក្នុង ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ កើតឡើង បង្កដោយខ្លួនឯងរថយន្ត ០១គ្រឿងម៉ាក SSANGYON ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ2Q-8694 អ្នកបើកបរឈ្មោះ អិត វិន ភេទប្រុស អាយ ២៩ឆ្នាំ មុខរបរ រត់តាក់ស៊ី មានទីលំនៅ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានអ្នករួមដំណើរចំនួន ២១នាក់ស្រី ០៥នាក់ (អ្នករួមដំណើរទាំងអស់មានទីលំនៅភូមិតាសាល ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មុខរបរ កម្មករសំណង់ ) មានទិសដៅចុះចំណោត លុះមកដល់ចំណុចខាងលើ រថយន្តហ្វ្រាំងមិនស៊ី បានជ្រុលទៅបុកនឹងរបងផ្ទះ ព្រមទាំងបង្គោលភ្លើងរលំ ០១ដើម ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ៖ ស្លាប់មនុស្សចំនួន ០២នាក់ស្រី ០១នាក់ គឺ១-ឈ្មោះ ទូច សុផាន់ ភេទ ប្រុស អាយុ ២១ឆ្នាំ ។២-ឈ្មោះ ឯក ហេន ភេទ ស្រីអាយុ៥៣ឆ្នាំ ។
រងរបួសធ្ងន់មនុស្សចំនួន ០៧នាក់ស្រី ០១នាក់ ។រងរបួសស្រាលមនុស្សចំនួន ១៣នាក់ស្រី ០៣នាក់ ។ (អ្នករងរបួសទាំងអស់បានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យបង្អែកខេត្តចំនួន ១៤នាក់ស្លាប់ ០២នាក់ និង បានបញ្ជូនទៅសង្គ្រោះគ្លីនិកមិត្តភាពឃ្លាំងលើចំនួន ០៨នាក់ប្រុស) ។ រីឯវត្ថុតាង រថយន្ត ០១គ្រឿង សមត្ថកិច្ចយកមករក្សារទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕ ដោយ៖កូឡាប