Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូបភាព​ក្មេងស្រី​អា​ហ្សង់​ទីន​មួយសន្លឹក​នេះ កំពុង​អង្រួន​បេះដូង​មនុស្ស​លើ​ពិភពលោក​

spot_img

​​រូបភាព​ដែល​បង្ក​នូវ​ភាព​តក់ស្លុត​ត្រូវបាន​អ្នកកាសែត​ក្នុង​តំបន់ និង​ជា​សកម្មជន​កិច្ចការ​សង្គម Posadas, Misiones ថត​ជាប់​ខណៈពេល​ដែល​ក្មេងស្រី​សញ្ជាតិ​អា​ហ្សង់​ទីន​ម្នាក់ ឱនក្បាល​ក្រេប​យក​ទឹក​ពី​ថ្លុក​តូច​មួយ​លើ​ថ្នល់ ព្រោះតែ​ការ​ស្រេក​នៅ​អំឡុង​ធាតុអាកាស​ឡើងដល់ 38°C​។​

ក្មេងស្រី​មក​ពី​សហគមន៍​ជនជាតិ Mbya Guarani, អា​ហ្សង់​ទីន ឱន​ផឹកទឹក​ពី​ថ្លុក​ទឹក​ដ៏​កខ្វក់ នៅលើ​ផ្លូវ​

​តាម​អ្នកកាសែត​រូប​នេះ​ឲ្យដឹងថា ក្មេងស្រី​ខាងលើ​គឺជា​ជនជាតិ Guarani ដ៏​ក្រីក្រ ហើយ​ប្រកប​របរ​សុំទាន​រួមទាំង​ក្មេងៗ​ដទៃទៀត នា​ទីក្រុង Posadas​។​

​លោក Rios ដែល​ជា​ម្ចាស់​រូបថត បាន​ពណ៌នា​ពី​រូបថត​នេះ​ថា ៖ “​ក្មេងស្រី​ជនជាតិ Guarani នេះ កំពុង​ប្រឆាំងនឹង​ការ​ស្រេកទឹក ដោយ​ផឹកទឹក​ដ៏​កខ្វក់ ក្នុង​ថ្លុក​តូច​មួយ​លើ​ផ្លូវ​។ ហាក់ដូចជា​យើងទាំងអស់គ្នា ពុំ​ទាន់​ធ្វើ​អ្វីមួយ​ត្រឹមត្រូវ​ក្នុងនាម​ជា​សមាជិក​នៃ​សង្គម​”​។​

​លោក​ឲ្យដឹង​ទៀតថា ក្មេង​ស្រី​នេះ​ក្រោយ​ពី​ផឹកទឹក​ដ៏​កខ្វក់​ត្រូវបាន​ចាប់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​លោក​ចង់​ផ្សព្វផ្សាយ​រូបភាព​នេះ ចង់ឲ្យ​មនុស្ស​ទាំងឡាយ​បាន​ឃើញ​បាន​ដឹង និង​ចែករំលែក​បញ្ហា​សង្គម​ចាក់ស្រេះ​កំពុង​កើតមាន​នៅ​ជុំវិញ​ខ្លួន​យើង​៕​

spot_img
×