Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ចិន ឆ្លើយតប ទៅកាន់​អាមេរិក តើ​សហរដ្ឋអាមេរិក​បាន​ជួយ​ធ្វើ​អ្វីខ្លះ​ដល់​កម្ពុជា ហើយ​អាមេរិក​កំពុង​លើកយក​ឱនភាព​ពាណិជ្ជកម្ម​មក​អុជអាល​រឿង​ទៀតហើយ​!

spot_img

(​ភ្នំពេញ​) ៖ ​បន្ទាប់​ពី​ស្ថានទូត​​អាមេរិក​ចេញ​សារ​ឌឺដង​ដាក់​ប្រទេស​ចិន​មក​នោះ ឥឡូវនេះ ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ឆ្លើយតប ទៅកាន់ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​វិញ យ៉ាង​ក្តៅៗ ដោយ​បាន​អះអាង​ថា សហរដ្ឋអាមេរិក​កំពុងតែ​បង្ក​បញ្ហា​អុជអាល សារជាថ្មី​ម្តងទៀត ពាក់ព័ន្ធ​នឹង​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម ព្រមទាំង​លើកឡើងថា ទំនាក់ទំនង​រវាង​កម្ពុជា​និងចិន មិនមែន​ត្រឹមតែ​ដើម្បី ពាណិជ្ជកម្ម​នោះ​ឡើយ ចិន​បាន​ជួយ​កសាង ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ជាច្រើន​ដល់​កម្ពុជា ក្នុងនោះ​កសាង​ផ្លូវ Highways ចំនួន​៣១​ខ្សែ និង​ស្ពាន​ចំនួន​៨ ដែល​មាន​ប្រវែង​សរុប​ជាង​៣០០០​គីឡូម៉ែត្រ និង​ស្ថានីយ​វា​រី អគ្គិសនី​ជា​ច្រើន​ទៀត​។​

​លើស​ពី​នោះ​ទៅ​ទៀត ស្ថានទូត​មហាអំណាច​ចិន​បាន​អះអាង​បន្ថែមថា ប្រទេស​កម្ពុជា​បាន​នាំចូល​នូវ​វត្ថុធាតុដើម​វាយនភ័ណ្ឌ និង​គ្រឿង​ម៉ាស៊ីន​វាយនភ័ណ្ឌ​យ៉ាងច្រើន​ពី​ប្រទេស​ចិន សម្រាប់​បម្រើ​វិស័យ​កាត់ដេរ ខណៈ​ដែល​ខ្លួន​បាន​នាំ​ចេញ​ផលិតផល​សម្រេច ទៅកាន់​គ្រប់​ទីកន្លែង​ទូទាំង​សកលលោក ក្នុងនោះ​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង​ដែរ​។​

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ហ្វេ​សប៊ុក នៅ​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩​នេះ​បាន​ឆ្លើយតប​ទៅ​កាន់​ស្ថានទូតសហរដ្ឋ​អាមេរិក ជាមួយ​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា​៖ ប្រ​​ទេស​កម្ពុជា​ប្រុងប្រយ័ត្ន អាមេរិក​កំពុង​លើកយក​ឱនភាព​ពាណិជ្ជកម្ម​មក​អុជអាល​រឿង​ទៀតហើយ​!(https://m.facebook.com/story.phpstory_fbid=10156316819443224&substory_index=0&id=79770243223)​។ អ្នកណាៗ​ក៏​ដឹង​ដែរ​ថា នៅក្នុង​សម័យ​សកលភាវូបនីយកម្ម​នេះ ទំនាក់ទំនង​ពាណិជ្ជកម្ម​មិន​ត្រឹម​ជា​រឿង​រវាង​ប្រទេស​ពីរ​នោះទេ ប្រទេស​កម្ពុជា​នាំ​ចូល​វត្ថុធាតុដើម និង​ម៉ាស៊ីន​បរិក្ខា​វាយ​ណ​ភណ្ឌ​ពី​ប្រទេស​ចិន ហើយ​ឆ្លងកាត់​ដៃ​ទាំង​គូ​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​កម្មករ​កម្មការិនី​កម្ពុជា ផលិត​បាន​ជា​សម្លៀកបំពាក់​ជាច្រើន​សម្រាប់​ការនាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា​លើ​ពិភពលោក​។ ម្យ៉ាងវិញទៀត ទំនាក់ទំនង​រវាង​ប្រទេស​មួយ និង​ប្រទេស​មួយ​មិនមែន​មាន​ត្រឹមតែ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នោះទេ​។ សូម​សួរ​ថា ប្រទេស​ចិន​បាន​ជួយ​ប្រទេស​កម្ពុជា​សាងសង់​ជួសជុល​ផ្លូវ​ចំនួន ៣១ ខ្សែ និង​ស្ពាន​ចំនួន ៨ សរុប​ប្រវែង​ប្រមាណ ៣០០០​គីឡូម៉ែត្រ​ជាង​, តើ​ប្រទេស​អាមេរិក​សាងសង់​និង​ជួសជុល​បាន​ប៉ុន្មាន​? ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​កម្ពុជា​ទាំងអស់​សុទ្ធ​ត្រូវបាន​សាងសង់​ឡើង​ដោយ​ចិន តើ​ប្រទេស​អាមេរិក​បាន​សាងសង់​ចំនួន​ប៉ុន្មាន​ដែរ​? ។​

​សូម​ជំរាប​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានលើកឡើង ទៅ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន​។ ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​ប្រទេស​កម្ពុជា តែ​ទំនាក់ទំនង​នេះ​ចំណេញ​ខ្លាំង​ទៅ​ខាង​ប្រទេស​ចិន​។ ប្រហែល ៨៧% នៃ​ទំនិញ​ដោះដូរ​គ្នា​គឺជា​ទំនិញ​នាំចូល​មកពី​ប្រទេស​ចិន ដែល​មិន​ជួយ​ដល់​ការធ្វើឱ្យ​មាន​ការងារ ឬ​ជួយ​ដល់​ឧស្សាហកម្ម​ដូច​ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា ជាមួយ​សហរដ្ឋអាមេរិក ឬ​សហភាព​អឺរ៉ុប​នោះទេ​។ នេះ​គ្រាន់តែ​ជា​ផ្លូវ​មួយទៀត​ដែល​ប្រទេស​កម្ពុជា បាន​ងាក​ចេញ​ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​តុល្យភាព និង​លក្ខណៈ​ចម្រុះ​ច្រើន ទៅ​រក​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច ដែល​មាន​ការពឹងផ្អែក​ច្រើន​ទៅលើ​ប្រទេស​ចិន​៕​ ដោយ​ ៖​ កូឡាប​

spot_img
×