មុននេះ ប៉ូលិសបានស្តីបន្ទោសថា facebook ពុំជួយប៉ូលិស Chicago ក្នុងពេល១០ខែ ពួកគេស៊ើបអង្កេតលើបណ្តាញ facebook។
កាសែត Chicago ចុះផ្សាយថ្ងៃ ២២/១២ ឲ្យដឹងថា ប៉ូលិសក្រុង Chicago ទើបចាប់ខ្លួនមនុស្ស ៥០នាក់ ស្ថិតក្នុងខ្សែរយៈជួញដូរអាវុធ និងគ្រឿងញៀន ដោយបង្កើតជាក្រុមសម្ងាត់លើបណ្តាញ facebook។
នាយកប៉ូលិស Eddie Johnson មុននោះបានស្តីបន្ទោសថា បណ្តាញសង្គម facebook ពុំបានជួយពួកគេស៊ើបអង្កេតខ្សែរយៈឧក្រិដ្ឋកម្មបង្កប់ក្នុងបណ្តាញនេះ។ ប៉ុន្តែក្រោយមក facebook ទើបយល់ព្រមសហការសំដៅស៊ើបអង្កេតគ្រប់សកម្មភាពមិនស្របច្បាប់។ តាមនាយប៉ូលិសខាងលើឲ្យដឹងថា ក្នុងចំណោមឧក្រិដ្ឋជនទាំងនេះមានគ្រូបង្រៀបបឋមសិក្សាម្នាក់ត្រូវបានគេរកឃើញថា មានឧបករណ៍សម្រាប់ថ្លឹងគ្រឿងញៀន ហើយក៏បានឲ្យដឹងបន្ថែមថា នៅមានឧក្រិដ្ឋជនពាក់ព័ន្ធ១៨នាក់ទៀត ដែលគេកំពុងតាមរកចាប់ខ្លួន។
ក្នុងសេចក្តីប្រកាសលើកឡើងថ្ងៃ ២២/១២ ហេ្វបុកឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនទើបដឹងអំពីព័ត៌មានចាប់ខ្លួននៅ Chicago នេះ ហើយអះអាងបញ្ជាក់ពីទស្សនៈផ្ទាល់ខ្លួនថា គ្មានការជួញដូរអាវុធ និងគ្រឿងញៀននេះទេ៕