Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ គ្រុប បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​នូវ​ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ជប៉ុន​ដំបូង​គេ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​

spot_img

​រាជធានី​ភ្នំពេញ ៖ ពិធី​បើកសម្ពោធ​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ។​ ដាយ អុិ​ឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ពុធ ទី​24 ខែមេសា ឆ្នាំ​2019 នៅ​ការិយាល័យ កណ្តាល​របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​អគារ Vattanac Capital ក្នុង​រាជធានី​ភ្នំពេញ ​។​

​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ 100% របស់​ក្រុមហ៊ុន​ដាយ អុិឈិ ឡាយ​ហ្វ៍ ហូល​ឌី​ង (“Dai-ichi Life Group”) ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​1902​។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយ​ហ្វ៍ គ្រុប (Dai-ichi Life Group) មាន​ប្រតិបត្តិការ​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​ចំនួន​7 គឺ​នៅ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី វៀតណាម ឥណ្ឌា ឥណ្ឌូនេស៊ី និង​ប្រទេស​ថៃ​។ ការបង្កើត​ក្រុមហ៊ុន​ធានារ៉ាប់រង​ជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ប្រទេស​ទី​8 ដែលមាន​ប្រតិបត្តិការ​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន Dai-ichi Life Group​។​

​ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​របស់​ជប៉ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​បេសកកម្ម​ចូលរួមចំណែក​ក្នុងសង្គម និង​សហគមន៍​កម្ពុជា​តាមរ​យៈ​ការផ្តល់ជូន​នូវ​ការធានារ៉ាប់រង​អាយុជីវិត និង​សេវាកម្ម​ដែល​ពាក់ព័ន្ធ​។ ដាយ អុិឈិ ឡាយ​ហ្វ៍ (​ខេ​ម​បូ​ឌា​) ម​.​ក គឺជា​សមាជិក​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ដាយ អុិឈិ ឡាយ​ហ្វ៍ គ្រុប នឹងមាន​វត្តមាន​នៅក្បែ​រ​ប្រជាជន​កម្ពុជា និង​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​អស់​មួយជីវិត ​៕ ដោយ ៖ សិលា

spot_img
×