Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ប៉ាន សូរ​ស័ក្តិ គាំទ្រ​ការបង្កើត​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម​របស់​ជេ​ត្រូ ជាមួយ​ផ្សារ​ទំនើប​អុីអន ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​ខ្មែរ​

spot_img

(​ភ្នំពេញ​)៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បានបង្ហាញ​ការគាំទ្រ​ចំពោះ​គម្រោង​បង្កើត​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម និង​ជំនួប​ធុរកិច្ច របស់​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) នៅក្នុង​ផ្សារ​ទំនើប​អ៊ីអន (AEON) រាជធានី​ភ្នំពេញ នា​ដើមខែ​តុលា​ខាងមុខ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ផលិតផល​ខ្មែរ និង​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​ប្រទេស​ជប៉ុន​។​

​ការគាំទ្រ​របស់លោករ​ដ្ឋ​មន្ត្រី បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ (Miyao Masahiro) ប្រធាន​អង្គការ JETRO នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​វេលា​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​ប្រតិបត្តិ​សហការ​វិស័យ​ពាណិជ្ជកម្ម រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​។​

​នៅក្នុង​កិច្ចពិភាក្សា លោក​ប៉ាន សូរ​ស័ក្តិ បានស្នើ​ប្រធាន​អង្គការ JETRO ជួយ​សិក្សា​អំពី​លទ្ធភាព​កែច្នៃ និង​អភិវឌ្ឍន៍​ផលិតផល​ខ្មែរ នៅតាម​បណ្តា​រាជធានី​ខេត្ត​ក្នុងប្រទេស​កម្ពុជា និង​ប្រមូល​ផលិតផល​ដែលមាន​សក្តានុពល​ទាំងអស់ ធ្វើការ​ដាក់លក់ និង​បង្ហាញជូន​សាធារណៈជន ក៏ដូចជា​វិនិយោគិន​ជប៉ុន នៅក្នុង​ផ្សារ​ទំនើប AEON ទាំងពីរ​សាខា ដើម្បី​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក​។​

​លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ​អន្តរជាតិ ស្របតាម​និន្នាការ​ពិភពលោក និង​បានស្នើ​ប្រធាន​អង្គការ JETRO ធ្វើការ​សហការ​ជាមួយ​ផ្សារ​ទំនើប AEON ដើម្បី​បង្កើតជា​វេទិកា ឬ​កម្មវិធី​ដោះដូរ​ទំនិញ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ក៏ដូចជា​បញ្ជរ​លក់ និង​ចែកចាយ​ផលិតផល​ខ្មែរ ទៅកាន់​អតិ​ជន​គោលដៅ​ឱ្យបាន​ទូលំទូលាយ​។​

​ជាការ​ឆ្លើយតប លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​បាន​ចែករំលែក​នូវ​ព័ត៌មាន​សំខាន់ៗ និង​បាន​តែង​គាំទ្រ​ប្រតិបត្តិការ​របស់​អង្គការ JETRO នៅ​កម្ពុជា រយៈពេល​ជាង ៩​ឆ្នាំនេះ​។ លោក​ប្រធាន​អង្គការ JETRO រូបនេះ បាន​សន្យា​ដឹកនាំ​និ​យោគិន​ជប៉ុន ចូលរួម​ព្រឹត្តិការណ៍​ភូមិ​១ ផលិតផល​១ របស់​កម្ពុជា និង​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ធុរកិច្ច នៅ​ផ្សារ​ទំនើប AEON ដើម្បី​ស្វែងយល់​អំពី​សក្តានុពល​ផលិតផល​ខ្មែរ និង​ឱកាស​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។​

​បន្ថែម​លើ​នេះ លោក មី​យ៉ាវ ម៉ាសា​ហ៊ី​រូ ក៏បាន​ស្នើសុំ លោក​រដ្ឋមន្ត្រី ធ្វើ​វិសោធនកម្ម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) រវាង​អង្គការ JETRO និង​ក្រសួងពាណិជ្ជកម្ម​ឡើងវិញ ដោយ​បញ្ចូល​បន្ថែម​នូវ​ផែនការអាជីវកម្ម​ថ្មីៗ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំងពីរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×