ពានរង្វាន់ប្រកួតប្រជែង និងពានរង្វាន់ពិសេសប្រមាណជា ៣៥ នឹងត្រូវប្រកាសនៅក្នុងពិធីពិសារអាហារពេលល្ងាចដ៏ធំអស្ចារ្យតែមួយគត់ នៅរាជធានីភ្នំពេញ ៖
• ពានរង្វាន់ថ្មី សម្រាប់ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត, ការអភិវឌ្ឍរបៀបរស់ក្នុងសហគមន៍ល្អបំផុត, ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យល្អបំផុត, ការអភិវឌ្ឍទីក្រុងល្អបំផុត, ការអភិវឌ្ឍសណ្ឋាគារនិងកាស៊ីណូល្អបំផុត, ការរចនាផែនការមេរបស់ទីប្រជុំជនដើម្បីទទួលស្គាល់ក្នុងចំណែកពិសេសល្អបំផុត ។
• ពិធីជប់លៀងយ៉ាងពិសេសតែមួយគត់ ធ្វើឡើងនៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ ។
• ឯកឧត្តមបណ្ឌិត ប៉ែន សុផល ដែលជារដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាភ្ញៀវកិត្តិយស និងជាវាគ្មិននៅឆ្នាំនេះ ។
ភ្នំពេញ, ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៩
បញ្ជីឈ្មោះចុងក្រោយ សម្រាប់ពានរង្វាន់អចលនទ្រព្យរបស់ PropertyGuru ប្រចាំឆ្នាំលើកទី ៤ ត្រូវបានបញ្ចេញឲ្យដឹង ជាមួយនឹងពានរង្វាន់ប្រភេទប្រកួតប្រជែង និងពានរង្វាន់ពិសេសប្រមាណជាង ៣៥ ដែលនឹងត្រូវបានប្រកាស នៅក្នុងកម្មវិធីពិសារអាហារពេលល្ងាចតែមួយគត់ នាថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
កម្មវិធីនេះនាំមកជូនដោយម៉ាកសញ្ញាជាសកលរបស់ Kohler ដែលជាផលិតផលប្រកួតប្រជែង ដ៏មានកិត្យានុភាព, ទទួលស្គាល់ និងលើកកម្ពស់ឧត្តមភាព រួមជាមួយការរចនា និងការច្នៃប្រឌិត នៅក្នុងវិស័យអភិវឌ្ឍអចលនទ្រព្យ។ អ្នកជាប់នៅក្នុងបញ្ជីឈ្មោះចុងក្រោយ ត្រូវបានជ្រើសរើស ដោយគោរពតាមលក្ខណៈវិនិច្ឆ័យដ៏តឹងរ៉ឹង ដែលត្រូវបានកំណត់ដោយចៅក្រមឯករាជ្យ ក្រោមការគ្រប់គ្រងដោយភាគីទី៣ មកពីក្រុមហ៊ុន BDO ដែលជាក្រុមហ៊ុននៃបណ្តាញគណនេយ្យ និងសវនកម្មធំជាងគេបំផុត នៅលើពិភពលោក។
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាអ្នកឈ្នះពានរង្វាន់ “អ្នកអភិវឌ្ឍល្អបំផុតនៅកម្ពុជា” ៣ដងរួចមកហើយនោះ បាននាំមុខគេក្នុងបញ្ជីរាយឈ្មោះ ដោយមានវត្តមានចំនួន ១៣ ដងក្នុងបញ្ជីបេក្ខភាព ក្នុងនោះរួមមាន ការទទួលស្គាល់ពិសេសសម្រាប់ការសាងសង់សហគមន៍ និងការអភិវឌ្ឈន៍លំនៅដ្ឋានដ៏ល្អបំផុត (រាជធានីភ្នំពេញ) ដែលជាពានមួយ ស្ថិតនៅក្នុងចំណោមពានប្រភេទថ្មីៗជាច្រើនទៀត ដែលត្រូវបានបន្ថែមនៅក្នុងឆ្នាំនេះ។
បញ្ជីរាយនាមជាប់ជាបេក្ខភាព ក៏បានដាក់ឈ្មោះអ្នកដែលត្រូវបានជ្រើសរើស ឱ្យទទួលបានពានរង្វាន់ប្រភេទថ្មី នៅក្នុងការអភិវឌ្ឍសហគមន៍ល្អបំផុត, ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យល្អបំផុត, ការអភិវឌ្ឍកាស៊ីណូល្អបំផុត, ការអភិវឌ្ឍទីក្រុងល្អបំផុត និងការរចនាប្លង់មេល្អបំផុត ដែលសរុបមកមានពានរង្វាន់ប្រកួតប្រជែង និងពានរង្វាន់ពិសេសជាង ៣៥ ប្រភេទដែលនឹងត្រូវបានបង្ហាញ។
កម្មវិធីពានរង្វាន់អចលនទ្រព្យរបស់ PropertyGuru គឺជាព្រឹត្តិការណ៍ធំមួយ ក្នុងចំណោមព្រឹត្តិការណ៍នៅក្នុងវិស័យអចលនទ្រព្យ ដែលស្ថិតនៅក្នុងប្រតិទិនអចលនទ្រព្យ ដែលទទួលបានការយលព្រមនិងគាំទ្រដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សម្រាប់រយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងថ្លែងសុន្ទរកថាបើកជាថ្មីម្តងទៀតនៅឆ្នាំនេះ ហើយនឹងដឹកនាំគណៈប្រតិភូរបស់ក្រសួង ដើម្បីទទួលយកពានរង្វាន់ “ការទទួលស្គាល់ជាពិសេសសម្រាប់ការច្នៃប្រឌិតខាងផ្នែកឌីជីថល” ជំនួសឱ្យក្រុមការងារ ដែលបានបង្កើតកម្មវិធីទូរស័ព្ទឈ្មោះ “‘Cambodia Construction” ។
គណៈកម្មការឯករាជ្យ នៃអ្នកជំនាញសម្រាប់ការកាត់សេចក្តីនៅក្នុងឆ្នាំនេះ ត្រូវបានដឹកនាំដោយលោក សន សៀប ប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Key Real Estate Co. Ltd. គាត់ត្រូវបានចូលរួមផងដែរនៅក្នុងក្រុមរបស់លោក David Littlejohn ជាប្រធានផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុន Comin Khmere, លោក Jovany Antonio ជានាយកគ្រប់គ្រង / ស្ថាបនិក ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម CMS, លោក Michel Cassagnes ជានាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia, លោក Pak Chanlino ជាដៃគូគ្រប់គ្រង និងមេធាវី នៃក្រុមហ៊ុនផ្នែកច្បាប់ Vinaya, លោក Simon Griffiths ជានាយកគ្រប់គ្រងក្រុមហ៊ុន Urban Assets Solutions, លោកបណ្ឌិត Simon Vancliff ជាអនុប្រធានគណៈកម្មាធិការ អចលនទ្រព្យនិងសំណង់ មកពី EuroCham, លោក សុខ ស៊ីផាន់ណា ជាដៃគូគ្រប់គ្រង មកពីក្រុមហ៊ុន Sok Siphana & Associates និងអ្នកនាង អាន ធិតា ជានាយកក្រុមហ៊ុន CBRE Cambodia។ អ្នកគ្រប់គ្រងមកពីក្រុមហ៊ុន BDO ត្រូវបានដឹកនាំដោយ លឹម សេងសួស ជាដៃគូ, សុខ សុជាតា ជាជំនួយការអ្នកគ្រប់គ្រង, នង គឹមនន ជាជំនួយការជាន់ខ្ពស់ និង ផាន់ ដារ៉ាឌី ជាជំនួយការជាន់ខ្ពស់។
ពានរង្វាន់ PropertyGuru Cambodia Property Awards ឆ្នាំ ២០១៩ ត្រូវបានគាំទ្រ ដោយក្រុមហ៊ុន និងស្លាកយីហោ ដែលទទួលបានការគាំទ្របំផុត នៅក្នុងប្រទេសរួមមាន៖ ក្រុមហ៊ុន Kohler អ្នកឧបត្ថម្ភប្រភេទផ្លាទីន។ អ្នកឧបត្ថម្ភប្រភេទមាស គឺ ក្រុមហ៊ុនជណ្តើរយន្ត Hitachi, ក្រុមហ៊ុន CBRE Cambodia និងក្រុមហ៊ុន Panasonic។ អ្នកឧបត្ថម្ភប្រភេទប្រាក់ គឺក្រុមហ៊ុន Jotun។ ក្រុមហ៊ុនអាកាសចរណ៍ Emirates ជាដៃគូអាកាសចរណ៍ផ្លូវការ។ ទស្សនាវដ្តីផ្លូវការ PropertyGuru Property Report។ ដៃគូរផ្សព្វផ្សាយ BizKhmer, ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ, Khmer Times, Master Media Cambodia និងទស្សនាវដ្តី Asia GLOBE។
សមាគមគាំទ្រ៖ សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងអ្នកគ្រប់គ្រងជាផ្លូវការគឺក្រុមហ៊ុន BDO ។
សម្រាប់ព័ត៌មានបន្ថែមសូមអ៊ីម៉ែលមកកាន់ awards@propertyguru.com ឬតាមវេបសាយផ្លូវការ: AsiaPropertyAwards.com ។
បញ្ជីឈ្មោះជាប់បេក្ខភាព សម្រាប់កម្មវិធីពានរង្វាន់អចលនទ្រព្យរបស់ PropertyGuru ប្រចាំឆ្នាំលើកទី ៤ ឆ្នាំ ២០១៩ ពានរង្វាន់ផ្នែកអ្នកអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍ល្អបំផុត ។
• អ្នកឈ្នះនឹងត្រូវប្រកាសនៅក្នុងកម្មវិធីពិសារអាហារពេលល្ងាច នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ។
អ្នកអភិវឌ្ឍន៍ប្រភេទបូទិកល្អបំផុត
• ក្រុមហ៊ុន Max Credit Umbrella Ltd
• ក្រុមហ៊ុន NI Development Co. Ltd.
ពានរង្វាន់ពិសេស
ការទទួលស្គាល់ជាពិសេសខាងផ្នែក CSR
• ក្រុមហ៊ុន ប៉េងហួតគ្រុប
ការទទួលស្គាល់ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព
• ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd.
ការទទួលស្គាល់ជាពិសេសក្នុងការរចនានិងសំណង់
• ក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd.
• ក្រុមហ៊ុន CCP Construction & PP Mega Property
• ក្រុមហ៊ុន Max Credit Pawn Pte Ltd
ការទទួលស្គាល់ជាពិសេសសម្រាប់ការកសាងសហគមន៍
• ក្រុមហ៊ុន ប៉េងហួតគ្រុប
ការទទួលស្គាល់ជាពិសេសខាងច្នៃប្រឌិតផ្នែកឌីជីថល
• កម្មវិធី Cambodia Construction របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ពានរង្វាន់ខាងផ្នែកការអភិវឌ្ឍ
ការអភិវឌ្ឍខុនដូល្អបំផុត (ភ្នំពេញ)
• គម្រោង Ris Residence ដោយក្រុមហ៊ុន Ris Residence
• គម្រោង Urban Village ដោយក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd
ការអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណិត (រាជធានីភ្នំពេញ)
• គម្រោង Borey Angkor Phnom Penh ដោយក្រុមហ៊ុន Angkor Continent Import Export Group Co., Ltd
• គម្រោង Star Platinum Paradigm ដោយក្រុមហ៊ុន Peng Huoth Group
ការអភិវឌ្ឍន៍ផ្ទះសម្បែងល្អបំផុត (ភ្នំពេញ)
• គម្រោង Grand Star Platinum (Complete Stage) ដោយក្រុមហ៊ុន Peng Huoth Group
• គម្រោង Phnom Penh Park ដោយក្រុមហ៊ុន CCP Construction & PP Mega Properties.
• គម្រោង The FLORA ដោយក្រុមហ៊ុន The FLORA
ការអភិវឌ្ឍន៍ទីប្រជុំជនល្អបំផុត
• គម្រោង Grand Star Platinum (Complete Stage) ដោយក្រុមហ៊ុន Peng Huoth Group
• គម្រោង Phnom Penh Park ដោយក្រុមហ៊ុន CCP Construction & PP Mega Properties.
ការអភិវឌ្ឍការិយាល័យល្អបំផុត
• គម្រោង Chief Tower ដោយក្រុមហ៊ុន JS Property International Co., Ltd
• គម្រោង Keystone Building ដោយក្រុមហ៊ុន Keystone Development Co., Ltd.
• គម្រោង Rise Commercial Office ដោយក្រុមហ៊ុន NI Development Co. Ltd
ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យដ៏ល្អបំផុត
• គម្រោង IT Media Hub ដោយក្រុមហ៊ុន Urban Data Centre Co., Ltd
ការអភិវឌ្ឍសណ្ឋាគារកាស៊ីណូល្អបំផុត
• គម្រោង Dynasty Casino and Hotel ដោយក្រុមហ៊ុន NI Development Co. Ltd
• គម្រោង The New Venetian ដោយក្រុមហ៊ុន NI Development Co., Ltd
ការរស់នៅតាមសហគមន៍ល្អបំផុត
• គម្រោង The Point Community Mall ដោយក្រុមហ៊ុន 3DS Property Management Co., Ltd
ការអភិវឌ្ឍន៍ឧស្សាហកម្មល្អបំផុត
• គម្រោង MSQM Park ដោយក្រុមហ៊ុន My Square Metre (KH) Co., Ltd
ការអភិវឌ្ឍន៍ការប្រើប្រាស់ចម្រុះល្អបំផុត
• គម្រោង The Star Diamond ដោយក្រុមហ៊ុន Peng Huoth Group
ការអភិវឌ្ឍន៏នៃការរចនាជាជាសកល
• គម្រោង Keystone Building ដោយក្រុមហ៊ុន Keystone Development Co., Ltd.
ពានរង្វាន់ខាងផ្នែករចនា
ការរចនាស្ថាបត្យកម្ម ខុនដូល្អបំផុត
• គម្រោង Ris Residence ដោយក្រុមហ៊ុន Ris Residence
• គម្រោង The Peninsula Private Residences ដោយក្រុមហ៊ុន CC Peninsula Co., Ltd
• គម្រោង Urban Village ដោយក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd
ការរចនាផ្ទៃខាងក្នុង ខុនដូល្អបំផុត
• គម្រោង Ris Residence ដោយក្រុមហ៊ុន Ris Residence
• គម្រោង The Peninsula Private Residences ដោយក្រុមហ៊ុន CC Peninsula Co., Ltd
• គម្រោង Urban Village ដោយក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd
ការរចនាទេសភាពនៃស្ថាបត្យកម្ម ខុនដូដ៏ល្អបំផុត
• គម្រោង Ris Residence ដោយក្រុមហ៊ុន Ris Residence
• គម្រោង Urban Village ដោយក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd
ការរចនាស្ថាបត្យកម្ម លំនៅដ្ឋានដ៏ប្រណិតបំផុត
• គម្រោង Borey Angkor Phnom Penh ដោយក្រុមហ៊ុន Angkor Continent Import Export Co., Ltd
• គម្រោង Star Platinum Paradign ដោយក្រុមហ៊ុន Peng Huoth Group
ការរចនារចនាផ្ទៃក្នុងគេហដ្ឋាន ដ៏ប្រណិតបំផុត
• គម្រោង Star Platinum Paradign ដោយក្រុមហ៊ុន Peng Huoth Group
ការរចនាស្ថាបត្យកម្ម ផ្ទះល្អបំផុត
• គម្រោង Grand Star Platinum (Complete Stage) ដោយក្រុមហ៊ុន Peng Huoth Group
• គម្រោង Phnom Penh Park ដោយក្រុមហ៊ុន CCP Construction & PP Mega Properties.
•គម្រោង The FLORA ដោយក្រុមហ៊ុន The FLORA
ការរចនាផ្ទៃខាងក្នុងផ្ទះ ដ៏ល្អបំផុត
•គម្រោង Grand Star Platinum (Complete Stage) ដោយក្រុមហ៊ុន Peng Huoth Group
•គម្រោង Phnom Penh Park ដោយក្រុមហ៊ុន CCP Construction & PP Mega Properties.
•គម្រោង The FLORA ដោយក្រុមហ៊ុន The FLORA
ការរចនាស្ថាបត្យកម្មទេសភាពរបស់ផ្ទះ ដ៏ល្អបំផុត
•គម្រោង Borey Angkor Phnom Penh ដោយក្រុមហ៊ុន Angkor Continent Import Export Co., Ltd
•គម្រោង Grand Star Platinum (Complete Stage) ដោយក្រុមហ៊ុន Peng Huoth Group
•គម្រោង Phnom Penh Park ដោយក្រុមហ៊ុន CCP Construction & PP Mega Properties.
•គម្រោង The FLORA ដោយក្រុមហ៊ុន The FLORA
ការរចនាស្ថាបត្យកម្មរបស់បន្ទប់សម្រាប់ជួល ល្អបំផុត
•គម្រោង Lumiere Residence ដោយក្រុមហ៊ុន Max Credit Pawn Pte Ltd
ការរចនាផ្ទៃខាងក្នុងរបស់បន្ទប់សម្រាប់ជួល ល្អបំផុត
•គម្រោង Lumiere Residence ដោយក្រុមហ៊ុន Max Credit Pawn Pte Ltd
•គម្រោង Urban Palace Serviced Apartments ដោយក្រុមហ៊ុន Urban Palace Co., Ltd.
ការរចនាស្ថាបត្យកម្មរបស់ការិយាល័យ ល្អបំផុត
•គម្រោង Rise Commercial Office ដោយក្រុមហ៊ុន NI Development Co. Ltd
•គម្រោង The Point Community Mall ដោយក្រុមហ៊ុន 3DS Property Management Co., Ltd
ការរចនាស្ថាបត្យកម្មរបស់មជ្ឈមណ្ឌលទិន្នន័យ ល្អបំផុត
•គម្រោង IT Media Hub ដោយក្រុមហ៊ុន Urban Data Centre Co., Ltd
ការរចនាស្ថាបត្យកម្មរបស់កន្លែងលក់រាយ ល្អបំផុត
•គម្រោង FURI Times Square ដោយក្រុមហ៊ុន FURI Times Square Mall
•គម្រោង PH Diamond Place ដោយក្រុមហ៊ុន Peng Huoth Group
ការរចនាស្ថាបត្យករបស់រសណ្ឋាគារនិងកាស៊ីណូ ល្អបំផុត
•គម្រោង Dynasty Casino and Hotel ដោយក្រុមហ៊ុន NI Development Co. Ltd
•គម្រោង The New Venetian ដោយក្រុមហ៊ុន NI Development Co. Ltd
ការរចនាផែនការមេរបស់ទីប្រជុំជន ល្អបំផុត
•គម្រោង Grand Star Platinum (Complete Stage) ដោយក្រុមហ៊ុន Peng Huoth Group
•គម្រោង Phnom Penh Park ដោយក្រុមហ៊ុន CCP Construction & PP Mega Properties.
ជម្រើសសម្រាប់អ្នកបោះពុម្ពផ្សាយ
បុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យកម្ពុជាប្រចាំឆ្នាំ
•ឧកញ៉ា Nito H. Lim ដែលជាសហស្ថាបនិកនិងជានាយកគ្រប់គ្រង នៃក្រុមហ៊ុន NI Development Co. Ltd.៕
ដោយ ៖ កូឡាប