Sunday, April 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​សិក្សា​បុរេ​សមិទ្ធិល​ទ្ធភាព នៃ​ការដាក់​តំបន់ដីសើម​បឹង​ស្នេហ៍​ជា​តំបន់ការពារធម្មជាតិ និង​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ និង​មច្ឆា​ជាតិ​

spot_img

ភ្នំពេញ ៖ ​តំបន់​អភិរក្ស​បឹង​ស្នេហ៍ គឺជា​ដី​សាធារណៈ​ដែល​ស្ថិតនៅ​ភូមិ​បឹង​ស្នេហ៍ ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ជា​ប្រភេទ​ដីព្រៃ​ល្បះ​បឹង និង​ព្រៃ​លិច​ទឹក​ដោយ​មាន​ជំនួយ​ពី​អង្កា​រ​woman ក្នុង​ការអភិរក្ស​ការពារ​ធនធាន​ធម្មជាតិ​សម្រាប់​ឲ្យ​សត្វព្រៃ គ្រប់​ប្រភេទ​រស់នៅ​បង្កាត់​ពូជ​ជាពិសេស​គឺ​សត្វ​ស្លាប ជាច្រើន ដូចជា សត្វ កុក សំបក​ត្រពាំង ខ្វែ​ក ក្អែក​ទឹក ត្មោញ ននៀល​ខ្ចង ទុង ក្រ​សា​
ជាដើម ។

ក្រសួង​បរិស្ថាន បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា ឆ្នាំ​២០១៩ នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រៃវែង ចុះ​សិក្សា​បុរេ​សមិទ្ធិល​ទ្ធភាព នៃ​ការដាក់​តំបន់ដីសើម​បឹង​ស្នេហ៍​ជា​តំបន់ការពារធម្មជាតិ​។

​ក្រោយពី​បាន​ពិភាក្សា​ជាមួយ​នាយខ​ណ្ឌ​ជលផល​ខេត្ត​ព្រៃវែង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ព្រៃវែង លោក​មេឃុំ​ធា​យ នៃ​ស្រុក​បាភ្នំ និង​តំណាង​អង្គការ WOMAN ប្រចាំការ​នៅ​ក្នុង​តំបន់ដីសើម​បឹង​ស្នេហ៍ ក្រុមការងារ​ទទួលបាន​នូវ​លទ្ធផល​ជា​បឋម មាន​ដូចខាងក្រោម​៖ ១- តំបន់ដីសើម​បឹង​ស្នេហ៍​មាន​ទំហំ​ប្រមាណ ៥១០០​ហិកតា នា​រដូវវស្សា ដែល​អាច​ស្តុក​ទឹក​បាន​ចំនួន ៨៥​លាន ម៉ែត្រគូប ២- ប្រជា​កសិករ​នៅ​តំបន់ដីសើម​បឹង​ស្នេហ៍​អាច​ធ្វើ​ស្រែប្រាំង​បាន​២-៣ ដង​ក្នុង​មួយឆ្នាំ ៣- តំបន់ដីសើម​បឹង​ស្នេហ៍​មាន​សហគមន៍​នេសាទ​ចំនួន​៤ ដែល​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ៤- ប្រជាជន​ក្នុង​ឃុំ​ធា​យ ចំនួន ៣០០​គ្រួសារ អាស្រ័យ​ផល​ពី​តំបន់ដីសើម​បឹង​ស្នេហ៍ តាមរយៈ​ការនេសាទ ៥- តំបន់ដីសើម​បឹង​ស្នេហ៍​មាន​ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា ៨៣​ហិកតា ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ និង​មច្ឆា​ជាតិ​ ៦- តំបន់ដីសើម​បឹង​ស្នេហ៍​មាន​វត្តមាន​សត្វ​ស្លាប​ទឹក​ជាង ២០​ប្រភេទ ដែល​មាន​ចំនួន​ប្រមាណ​ជាង​៥០០០​ក្បាល ដែល​មក​រស់នៅ រក​ចំណី និង​បន្ត​ពូជ ៧- អង្គការ WOMAN មន្ត្រីជលផល និង​សហគមន៍​នេសាទ បាន​សហការ​គ្នា​ចុះ​ល្បាត ដើម្បី​ទប់ស្កាត់​សកម្មភាព​ល្មើស​ដែល​កើតមាន​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​សកម្មភាព​ល្បាត​នេះ​មិន​បាន​អនុវត្ត​ទៀងទាត់​ជាប្រចាំ​ឡើយ ដោយ​កង្វះខាត​មធ្យោបាយ និង​ថវិកា​គាំទ្រ​និង ៨-​នាយកដ្ឋាន​អភិរក្ស​តំបន់ដីសើម​ទឹកសាប និង​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រៃវែង នឹង​បន្ត​ចុះ​សិក្សា​នៅ​ទីវាល ដើម្បី​ស្រាវជ្រាវ​ពី​ប្រភេទ​ព្រៃ​លិច​ទឹក និង​ប្រភេទ​សត្វព្រៃ ដែល​មាន​វត្តមាន​នៅក្នុង​តំបន់​នេះ​។​

​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​ខាងលើ គ្រប់​ភាគី​ពាក់ព័ន្ធ​បាន​ឯកភាព និង​គាំទ្រ​ក្នុង​ការដាក់​បញ្ចូល​តំបន់ដីសើម​បឹង​ស្នេហ៍​ជា​តំបន់ការពារធម្មជាតិ​។​

​សូមបញ្ជាក់​ថា ក្រុម​ឃ្លាំ​មើល​អភិរក្ស​សត្វ​ព្រៃបឹង​ស្នេហ៍​មានចំនួន​តែ​បីនាក់ តែ​គ្មាន​ប្រាក់ខែ​នោះ ចំណែក​ឧបករណ៍​គឺ​ខ្វះខាត​ច្រើន ទាំងនេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​និង​ការពារ​មិន​សូវ​មាន​ប្រសិទ្ធភាព​ល្អ​ប៉ុន្មាន​នោះទេ ហើយ​ផ្ទៃដី​ធំ ជា​ប្រភេទ​ដីព្រៃ​លិច​ទឹក​និង​ព្រៃ​ល្បះ រីឯ​មនុស្ស​អ្នកការពារ​តិច​។ តំបន់​អភិរក្ស​បឹង​ស្នេហ៍​មាន​ជំនួយ​ពី​ក្រៅ​ប្រទេស​គឺ​អង្កា​រ​WOMAN ហើយក៏​មាន​សហគមន៍​អ្នកស្មគ្រ័ចិត្ត​នៅ​ក្នុង​មូលដ្ឋាន​ជួយ​អភិរក្សផ​ង​ដែរ​។ ដី​នេះ​ជា​ដី​សាធារណៈ ពីមុនមក​មិន​សូវ​មាន​សត្វ​ច្រើន​រស់នៅ​ទេ ទើប​តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ​បាន​សំបូរ​ហ្វូង​សត្វ​បក្សី​ចម្រុះ ប្រភេទ​នៅ​ទួលពាន់​តាឡី​នៅ​បឹង​ស្នេហ៍​នេះ​និង​បង្កាត់​ពូជ​ព្រោះ​មាន​ការអភិរក្ស ធនធានធម្មជាតិ​និង​សត្វ​គ្រប់​ប្រភេទ​។​

តំបន់​បឹង​ស្នេហ៍​ជា​កន្លែង​អភិរក្ស ដែល​បង្កើត​ទៅជា សហគមន៍​អភិរក្ស ដោយមាន​អាជ្ញាធរ​សហការ​ជំនួយ​ពី​ក្រៅ​ប្រទេស​គឺ​អ​ង្កា​WOMAN ដែរ​ហាមឃាត់​មិនឲ្យ​មាន​ការបរបាញ់​សម្លាប់នោះឡើ​យ​។​

បឹង​ស្នេហ៍​មាន​ទីតាំង​ស្ថិតនៅត្រង់​ចំណុចប្រសព្វ​មុខ​រវាង​ឃុំ​ដំរី​ពួន ឃុំ​សំរោង​(​ក្នុង ស្រុក​ស្វាយ​អន្ទរ​)​ឃុំ​ធា​យ​(​ក្នុង​ស្រុក​បាភ្នំ​) ឃុំ​ព្រៃ​កណ្តៀង​(​ក្នុង​ស្រុក​ពាម​រក៍​) និង សង្កាត់​បារាយណ៍​(​ក្នុង​ក្រុង​ព្រៃវែង​)​។​

​បន្ទាប់​ពី​ទទួលបាន​ការថែរក្សា និង​អភិរក្ស​នូវ​ធនធាន​ធម្មជាតិ​ដែល​មាន​ស្រាប់​នៅក្នុង​តំបន់​បឹង​ស្នេហ៍​នេះ​វា​បាន​ធ្វើឲ្យ​ភ្ញៀវ​ទេសច​រមាន​ការចាប់អារម្មណ៍​ផងដែរ និង​បាន​ធ្វើដំណើរ​មក​ទស្សនា​ហ្វូង​សត្វ​ស្លាប​នៅទីនេះ​ជា​ហូរហែ​។ សម្រាប់​ភ្ញៀវទេសចរ​ដែល​បាន​មក​ដល់​បឹង​ស្នេហ៍​គឺ​ពួកគាត់ មាន​ភាព​ជក់ចិត្ត​ដិតអារម្មណ៍​យ៉ាងខ្លាំង​ជាមួយនឹង​សកម្មភាព​របស់​ពពួក​សត្វ​ស្លាប​ចុះ​មក​រក​ចំណី​នៅតាម​មាត់ទឹក និង​ខ្លះទៀត ពង​កូន​នៅតាម​ដើមឈើ​។​

នៅ​បឹង​ស្នេហ៍​នេះដែរ​មាន​ហ្វូង​សត្វ​ស្លាប​បាន​មក​កាច់​សំបុក​ពង​កូន​រស់នៅ​យ៉ាង សុខសាន្ត ជាពិសេស​ហ្វូង​សត្វ​ស្លា ដោយឡែក​សម្រាប់​ភ្ញៀវ​ទេសចរ​វិញ​ពួក គាត់​ក៏​អាច​ជិះ​ទូក​របស់​អ្នកស្រុក​ធ្វើដំណើរ​ទៅកាន់​ទួល​ព័ន្ធ​តាឡី​ដើម្បី​ទស្សនា​ហ្វូង​សត្វ​ស្លាប​ទាំងនោះ​បាន​ផង​ដែរ ជាពិសេស នៅ​ពេល​រសៀល​តែ​ម្តង​ដោយ​យើង​ឃើញ ហ្វូង​សត្វ​កុក​ស​.​ក​វែង និង​ប្រភេទ​សត្វ​ស្លាប ផ្សេងៗ​ទៀត​ទុំ និង​កាច់​សំបុក​នៅ​លើ​ដើម ឈើ និង​ខ្លះ​ទៀត​រក​ចំណី​នៅ​ក្បែរ​មាត់​បឹង​ដែល​មើលទៅ​គួរ​ជាទី​គយគន់​ខ្លាំងណាស់ សម្រាប់​ទឹក​ដី​ខេត្ត​ព្រៃវែង និង​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​បាន​ច្រើន​ជាក់​ជាមិនខាន​ ៕​ ដោយ​ ៖​ កូឡាប​

spot_img
×