Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាលម្នាក់ស្លាប់ ក្រោយជួបគ្រោះចរាចរណ៍ជិះម៉ូតូរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ទៅក្រោមស្ពាន

ភ្នំពេញ ៖ មន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្មម្នាក់ បានទទួលមរណភាព ក្រោយបើកម៉ូតូបុកបង្កាន់ដៃស្ពានព្រែកប្រា បណ្តាលឲ្យធ្លាក់ទៅក្រោមស្ពាន នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលម្នាក់បានស្លាប់ បន្ទាប់ជិះម៉ូតូ ០១គ្រឿងម៉ាក YAMAHA PG-1 ពាក់ផ្លាកលេខ ភ្នំពេញ 1LV-4563 រ៉េចង្កូតទៅបុកបង្កាន់ដៃស្ពាន ។

សពជនរងគ្រោះ លោកវរសេនីយ៍ទោ ថោង រតនា អាយុ៤១ឆ្នាំ ជាមន្រ្តីនគរបាលនៅនាយកដ្ឋានអត្តសញ្ញាណកម្ម (នាយរងការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) សក្តិ៤កន្លះ ស្នាក់នៅ ភូមិតាង៉ូវក្រោម សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌច្បារអំពៅ បានធ្វេីលិខិតប្រគល់សពអោយសាច់ញាតិយកទៅធ្វេីបុណ្យ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×