Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ ADB ពិចារណា​ផ្តល់​ការគាំទ្រ ជួយ​រៀបចំ​ក្របខ័ណ្ឌ​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​មួយចំនួន នៅ​កម្ពុជា​

(​ភ្នំពេញ​) ៖ លោក​រដ្ឋមន្ត្រី​ស្តីទី នៃ​ក្រសួង​សេដ្ឋកិច្ច បានស្នើ​ឱ្យ ADB ពិចារណា​ផ្តល់​ការគាំទ្រ ជួយ​រៀបចំ​ក្របខ័ណ្ឌ​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា​៖ វិស័យ​ថាមពល​, វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ជំនាញ ដោយ​គិតគូរ​ទាំង​ទិដ្ឋភាព​នៃ​ការអនុវត្ត និង​និន្នាការ​ជាស​កល​, ការតភ្ជាប់​, សុវត្ថិភាព និង​ការ​គ្របដណ្តប់​របស់​វិស័យ​។​

​លោក​ក៏​ស្នើ​ឲ្យ បង្កើន​ទំហំ​ហិរញ្ញប្បទាន ដោយ​ផ្តោតលើ​គម្រោង​ធំៗ ដែល​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​គម្រោង និង​ហានិភ័យ​គម្រោង និង ផ្តល់ជំនួយ​បច្ចេកទេស ដោយ​ផ្តោតលើ​ភាព​រួចរាល់​នៃ​គម្រោង (Project Readiness), កិច្ចលទ្ធកម្ម និង​គោលការណ៍​គាំពារ​សង្គម​។​

​ជាការ​ឆ្លើយតប តំណាង ADB បានផ្តល់​នូវ​ការគាំទ្រ និង​ជួយ​ជំរុញ​ការពិភាក្សា​សំណើ​នេះ​បន្ត នៅក្នុង​ជំនួប​របស់លោក​រដ្ឋមន្ត្រី​ស្តីទី ជាមួយ​ថ្នាក់ដឹកនាំ​របស់ ADB នាឱកាស​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥២ របស់ ADB នាពេល​ខាង​មុ​នេះ​។​

​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Ramesh Subramaniam អគ្គនាយក​ទទួលបន្ទុក​តំបន់​អា​ស៉ី​អាគ្នេយ៍ នៃ​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី (ADB) នៅ​ទីស្តីការក្រសួង អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី ជាពិសេស​អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ​២០១៩-២០២៣​។​

លោក វ​ង្សី វិស្សុត បាន​លើកទឹកចិត្ត និង​ស្វាគមន៍​ដល់ ADB ចូលរួម​ជាមួយ​ធនាគារពិភពលោក ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​ជាមួយ​កម្ពុជា​។​

​ក្រៅពីនេះ​លោក​រដ្ឋមន្ត្រី​ស្តីទី ក៏បាន​ផ្លាស់ប្តូ​រមតិ​ជាមួយ​លោក​អគ្គនាយក ADB អំពី​ភាពចាំបាច់ និង​បន្ទាន់ ក្នុងការ​រៀបចំ​ផែនការ​នគរូបនីយកម្ម ជាពិសេស​ការរៀបចំ​ផែនការមេ​វិនិយោគ​ទីក្រុង ដើម្បី​ចៀសវាង​ធ្វើការ​និ​យោគ​នៅត្រង់​ទីនោះ​ន្តិ​ច នៅត្រង់​ទីនេះ​បន្តិច ដែល​នឹង​ធ្វើឱ្យ​ទទួលរង​ការ​ខាត់​បង់ធំ​ទៅ​ថ្ងៃក្រោយ​។​

​ក្រសួង​សេដ្ឋកិច្ច បានស្នើ​ឱ្យ ADB ពិចារណា​ផ្តល់​ការគាំទ្រ ជួយ​រៀបចំ​ក្របខ័ណ្ឌ​វិនិយោគ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​មួយចំនួន ដូចជា​៖ វិស័យ​ថាមពល​, វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ជំនាញ ដោយ​គិតគូរ​ទាំង​ទិដ្ឋភាព​នៃ​ការអនុវត្ត និង​និន្នាការ​ជាស​កល​, ការតភ្ជាប់​, សុវត្ថិភាព និង​ការ​គ្របដណ្តប់​របស់​វិស័យ​។​

​លោក​ក៏​ស្នើ​ឲ្យ បង្កើន​ទំហំ​ហិរញ្ញប្បទាន ដោយ​ផ្តោតលើ​គម្រោង​ធំៗ ដែល​នឹង​ជួយ​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​គម្រោង និង​ហានិភ័យ​គម្រោង និង ផ្តល់ជំនួយ​បច្ចេកទេស ដោយ​ផ្តោតលើ​ភាព​រួចរាល់​នៃ​គម្រោង (Project Readiness), កិច្ចលទ្ធកម្ម និង​គោលការណ៍​គាំពារ​សង្គម​។​

​ជាការ​ឆ្លើយតប តំណាង ADB បានផ្តល់​នូវ​ការគាំទ្រ និង​ជួយ​ជំរុញ​ការពិភាក្សា​សំណើ​នេះ​បន្ត នៅក្នុង​ជំនួប​របស់លោក​រដ្ឋមន្ត្រី​ស្តីទី ជាមួយ​ថ្នាក់ដឹកនាំ​របស់ ADB នាឱកាស​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៥២ របស់ ADB នាពេល​ខាង​មុ​នេះ​។​

​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៩ បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Ramesh Subramaniam អគ្គនាយក​ទទួលបន្ទុក​តំបន់​អា​ស៉ី​អាគ្នេយ៍ នៃ​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី (ADB) នៅ​ទីស្តីការក្រសួង អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អា​ស៉ី ជាពិសេស​អំពី​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ សម្រាប់​អភិវឌ្ឍន៍​កម្ពុជា ឆ្នាំ​២០១៩-២០២៣​។​

លោក វ​ង្សី វិស្សុត បាន​លើកទឹកចិត្ត និង​ស្វាគមន៍​ដល់ ADB ចូលរួម​ជាមួយ​ធនាគារពិភពលោក ក្នុង​ការរៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​ជាមួយ​កម្ពុជា​។​

​ក្រៅពីនេះ​លោក​រដ្ឋមន្ត្រី​ស្តីទី ក៏បាន​ផ្លាស់ប្តូ​រមតិ​ជាមួយ​លោក​អគ្គនាយក ADB អំពី​ភាពចាំបាច់ និង​បន្ទាន់ ក្នុងការ​រៀបចំ​ផែនការ​នគរូបនីយកម្ម ជាពិសេស​ការរៀបចំ​ផែនការមេ​វិនិយោគ​ទីក្រុង ដើម្បី​ចៀសវាង​ធ្វើការ​និ​យោគ​នៅត្រង់​ទីនោះ​ន្តិ​ច នៅត្រង់​ទីនេះ​បន្តិច ដែល​នឹង​ធ្វើឱ្យ​ទទួលរង​ការ​ខាត់​បង់ធំ​ទៅ​ថ្ងៃក្រោយ​។​

​លោក វ​ង្សី វិស្សុត បាន​ថ្លែង ថា ដើម្បី​បន្ត​ជំរុញ និង​ធានា​ប្រសិទ្ធភាព ការអនុវត្ត​គម្រោង​ហិរញ្ញប្បទាន​ដោយ​ដៃគូ​អភិវឌ្ឍន៍ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​សហការ​ជាមួយ​គ្រប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រា​ដ្ឋា​ភិ​បាល ក្នុងការ​ពង្រឹងសមត្ថភាព​របស់​អង្គភាព​គ្រប់គ្រង​គម្រោង (Project Management Unit – PMU) ជាពិសេស​ការរៀបចំ​ក្របខ័ណ្ឌ​សម្រាប់​ការរៀបចំ​គម្រោង ឲ្យ​រួចរាល់​បាន​មុន (Project Readiness Filter) ដើម្បី​ដាក់​ស្នើសុំ​ការពិនិត្យ និង​សម្រេច​ពី​រាជរដ្ឋាភិបាល​។ ក្របខ័ណ្ឌ​នេះ មិន​ត្រឹមតែ​អាចជួយ​ដោះស្រាយ​បញ្ហា ទាក់ទង​នឹង​ការអនុវត្ត​គម្រោង​យឺតយ៉ាវ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាចជួយ​ធ្វើឱ្យ ការអនុវត្ត​គម្រោង​សម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក ដែល​នឹង​កាន់​តែមាន​ភាពឆ្លើយតប ទៅនឹង​តម្រូវការ​អភិវឌ្ឍ​រប​ស់​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ទទួលផល​ពី​គម្រោង​៕​ ដោយ​៖​កូ​ឡាប​

×