ដានជើងមនុស្សមានអាយុកាល ១៥.៦០០ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងប្រទេសឈឺលីភាគខាងត្បូង ហើយវាត្រូវបានគេជឿជាក់ថា ជាដានជើងដ៏ចំណាស់បំផុតនៅក្នុងទ្វីបអាមេរិច ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវ។
ដានជើងនោះត្រូវបានគេរកឃើញដំបូងក្នុងឆ្នាំ ២០១០ ដោយនិស្សិតម្នាក់មកពីសកលវិទ្យាល័យ Universidad Austral ប្រទេសឈឺលី។ បន្ទាប់មក អ្នកវិទ្យាសាស្ត្របានធ្វើការងារជាច្រើនឆ្នាំ ដើម្បីកំណត់ថា ដានជើងនោះអាចជារបស់ពូជសត្វមួយចំនួន និងកំណត់អាយុរបស់ហ្វូស៊ីលនោះ។
លោកស្រី Karen Moreno ហ្វូស៊ីលវិទូ មកពីសកលវិទ្យាល័យ Universidad Austral ដែលជាអ្នកគ្រប់គ្រងលើការសិក្សានោះ បាននិយាយថា អ្នកស្រាវជ្រាវក៍បានរកឃើញឆ្អឹងសត្វជាច្រើននៅក្បែរដាននោះផងដែរ រួមមានឆ្អឹងដំរីបុរាណ ប៉ុន្តែបានកំណត់ថា ដានជើងនោះវាគឺជាភស្ថុតាងពីវត្តមានរបស់មនុស្ស។
អ្នកស្រីបន្ថែមទៀតថា វាគឺជាភស្ថុតាងដំបូងនៃវត្តមានរបស់មនុស្សនៅក្នុងទ្វីបអាមេរិច ដែលមានអាយុកាលលើពី ១២.០០០ឆ្នាំ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia