រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ បានបញ្ជូនជនជាតិចិន ០៣នាក់ ដែលពាក់ព័ន្ធនឹងការនាំលុយដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិទាំង ០៣នាក់នេះ មាន១.ឈ្មោះ Wang Shiping ភេទប្រុស មុខរបរ មិនពិតប្រាកដ, ២.ឈ្មោះ Wang Lichao ភេទប្រុស មុខរបរ មិនពិតប្រាកដ និង៣.ឈ្មោះ Zhang Jian ភេទប្រុស មុខរបរមិនពិតប្រាកដ ហើយពួកទាំង ០៣នាក់ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បានចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា៕ ដោយ៖កូឡាប