Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត 5G នេះ​គឺ​ពិតជា​ល្អ​បំផុត​

​ប៉េកាំង ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ហួវ៉ៃ ថេក​ណូ​ឡូជី​(Huawei Technology) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នៅក្នុង​កិច្ចពិភាក្សា​នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ប្រសិនបើ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​បច្ចេកវិទ្យា​អ៊ីនធឺណិត 5G នេះ​គឺ​ពិតជា​ល្អ​បំផុត ព្រោះ​អ៊ិន​ធឺ​ណេត​ដើ​រលឿន​។​

​សម្តេច​អគ្គ​មហា​សេន​ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជាណាចក្រ​កម្ពុជា​នៅ ព្រឹក​ថ្ងៃ​ទី ២៨ ខែ​មេសា​ឆ្នាំ ២០១៩​នេះ បានអនុញ្ញាត​ឲ្យ​លោក វ៉ុ វ៉ៃ​តាវ ប្រធាន​ក្រុមហ៊ុន ហួ​វ៉ៃ ថេក​ណូ​ឡូ​ជីប្រចាំ​តំបន់​អាស៊ីអាគ្នេ​យ៍ ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។​

​នៅក្នុង​ឱកាស​នេះ​ខាង​ប្រធាន​ក្រុមហ៊ុន​ហួវ៉ៃ ថេក​ណូ​ឡូ​ជីប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៏ ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​អនុញ្ញាត​ឲ្យ​គាត់​ក៏​ដូចជា​ប្រតិភូ​របស់​គាត់​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ​។ លោក​ប្រធាន​ក្រុមហ៊ុន​ហួវ៉ៃ ថេក​ណូ​ឡូ​ជីប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៏ បាន​ជម្រាបជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា កន្លងមក​ក្រុមហ៊ុន​របស់​លោក​ក៏​បាន​បើក​ការិយាល័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ 1998 មក​ម្លេះ ឥឡូវនេះ​មាន​រយៈពេល 20 ឆ្នាំ​ហើយ ហើយ​រហូត​ដល់​ពេល​នេះ​បានធ្វើការ​វិនិយោគ​បាន​ជោគជ័យ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការសហការ​ជាមួយនឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​។​

​នៅក្នុង​ជំនួប​នេះ​លោក ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា​កាលពី​ឆ្នាំ​កន្លងទៅនេះ​ក្រុមហ៊ុន​របស់​គាត់​មាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ក៏ដូចជា​ទូទាំង​ពិភពលោក​ផង​ដែរ ដោយសារ​ក្រុមហ៊ុន​មាន​ឯកទេស​គ្រប់គ្រាន់​ក្នុង​ការបម្រើ​សេវាកម្ម​ដែល​ធ្វើអោយ​ក្រុមហ៊ុន huawei ជា​ក្រុមហ៊ុន​មួយ​ឈាន​មុខ​គេ​ក្នុង​វិស័យ​ទូ​រគ​នាគ​មន៍ ដូចជា​ការផ្ដល់​បច្ចេក​វិទ្យា​នេះ​លោក​ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​បន្ថែមថា បច្ចុប្បន្ន​ក្រុមហ៊ុន huawei បាន​ចុះហត្ថលេខា​ជាមួយ​បណ្ដា​ប្រទេស​ប្រមាណ​ជា ៤០ ប្រទេស​ហើយ​។​

​លោក​ប្រធាន​ក្រុមហ៊ុន​ហួវ៉ៃ ថេក​ណូ​ឡូ​ជីប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៏ ក៏​បាន​ជម្រាបជូន​សម្តេច​តេ​ជោថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​មួយ​ហើយ​នៅក្នុង​តំបន់​អាស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​ទៅ​លើ​បច្ចេកវិទ្យា​ថ្មី​គឺ​5G លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​មានប្រសាសន៍​ផង​ដែរ​ថា វិស័យ​ឌីជីថល​នេះ​គឺ​ពិតជា​អាច​ជួយ​ដល់​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រៅពីនេះ​លោក​ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ថា ក្រុមហ៊ុន​នឹង​សហការ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត​ព្រមទាំង​បន្ត​ពង្រឹង​បន្ថែម​ជាមួយនឹង​ក្រសួង​ស្ថាប័ន​នានា​ទៅ​លើ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​។

​ក្នុង​ឱកាស​នេះ​ក្រុមហ៊ុន huawei ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ​ដែល​បាន​គាំទ្រ​កន្លងម​ក បាន​ផ្ដល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​មាន​លទ្ធភាព​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​បាន​យ៉ាង​ជោគជ័យ​។ នៅក្នុង​ឱកាស​នេះ​ផង​ដែរ​សម្ដេច​តេជោ​មន្ត្រីក៏​បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ការខិតខំ​ប្រឹងប្រែង​ជា​បន្ត​ទៀត​ក្នុង​ការសហការ​ជាមួយនឹង​កម្ពុជា សម្ដេច​ក៏​បាន​គូសបញ្ជាក់​ផងដែរ​ថា សម្ដេច​ចង់​ឲ្យ​ក្រុមហ៊ុន huawei ជួយ​កសាង​សមត្ថភាព​ជា​ពិសេស​ទៅ​វិស័យ​បច្ចេកវិទ្យា បង្កើន​សេវា​ល្បឿន​លឿន​៕​ ដោយ​ ៖ ​កូឡាប​

×