Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​២​រូប ចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ

spot_img

​ព្រះសីហនុ ​៖ ​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចុះ​ពិនិត្យ​ស្ថានភាព​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ជំនាញ ថ្នាក់ដឹកនាំ​អាជ្ញាធរ​ដែនដី និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​

​ដោយសារ​តែមាន​ការហូ​រ​ចូល​នូវ​វិនិយោគ​ចម្រុះ និង​ពហុ​បំណង​តាមរយៈ​ការសាងសង់​អគារ ខុន​ដូរ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន ខេត្ត​ព្រះសីហនុ​បាន និង​កំពុង​អភិវឌ្ឍ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ទន្ទឹមនឹង​ការអភិវឌ្ឍ​នេះ បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​លើសពី​ការរំពឹងទុក​។

​ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជាបន្ទាន់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​អាជ្ញាធរ​ដែនដី បាន​ស្ដារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក​កខ្វក់ និង​សាងសង់​ស្ថានីយ​បូមទឹក​មួយចំនួន​បន្ថែ​ម​ទៀត ដើម្បី​ធានា​ឱ្យបាន​នូវ​បរិស្ថាន​ស្អាត ប្រកបដោយ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ ខណៈ​ផែនការមេ​គ្រប់គ្រង​កាកសំណល់​ទឹក​កខ្វក់​ត្រូវបាន​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន និង​រៀបចំ​តាម​បទដ្ឋាន​អន្តរជាតិ​។​

​សូមបញ្ជាក់ថា​៖ ស្ថានីយ​ប្រព្រឹត្តិកម្ម​តាមបែប​ធម្មជាតិ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​សំណល់​ធំ​ទី​២ បន្ទាប់ពី​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កខ្វក់​តាមបែប​ធម្មជាតិ​ក្រុង​សៀមរាប ខេត្ត​សៀមរ​រាប​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×