Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​មិនមែន​រដ្ឋាភិបាល មាន​សកម្មភាព​ក្នុង​សុច្ឆន្ទៈ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក​រហូតដល់​ប​ច្ចុ​ប្បន្ន

spot_img

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កោតសរសើរ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ​-​អន្តរជាតិ ដៃគូ​អភិវឌ្ឍ និង​ប្រទេស​ជា​មិត្ត​ទាំងអស់ ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ក្នុង​ការកសាង​សមិទ្ធផល​នានា​ប្រកបដោយ​ដោយ​ផ្លៃ​ផ្កា ជាពិសេស​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍ​សហគមន៍​ជនបទ និង​ការកាត់បន្ថយ​ភាពក្រីក្រ​ដែល​សម្រេចបាន​នូវ​លទ្ធផល​គួរ​ជាទី​មោទនៈ​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងមកនេះ​។

ក្រសួង​រំពឹង​យ៉ាង​មុតមាំ ទៅលើ​ស្មារតី​មនុស្សធម៌​ជា​ប្រពៃណី​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលជា​ដៃគូ​ដ៏​រឹងមាំ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ក្នុងការ​រួមគ្នា​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកបដោយ​ចីរភាព ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​០៤ ដើម្បី​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​ដែល​រៀបចំខ្លួន​បាន​ទាន់ពេលវេលា និង​សមស្រប​ដើម្បី​ទទួលបាន​ផ្លែផ្កា​ពី​យុគសម័យ​ឌីជីថល​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាល​ទី​៤ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​រសៀល​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​២០ របស់​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​។

​ជា​កិច្ច​ចាប់ផ្តើម លោកស្រី​កែវ គៀង ប្រធាន​អង្គការ​ហេ​ហ្វឺ​ប្រចាំ​កម្ពុជា​បាន​មានមតិ​ស្វាគមន៍ និង​រាយ​ការ​ណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​សមិទ្ធផល​ដែល​អង្គការ​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក បញ្ហា​ប្រឈម សំណូមពរ និង​ផែនការ​សំខាន់ៗ​ជា​ចាំបាច់​ដែល​អង្គការ​ត្រូវអនុវត្ត​បន្ត​នាពេល​អនាគត​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​សមភាព​យេនឌ័រ អាហារូបត្ថម្ភ និង​ថែរក្សា​បរិស្ថាន​រួចមក លោក​បណ្ឌិត Mahendra Lohani ប្រធាន​កម្មវិធី​ជាន់ខ្ពស់​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី និង​លោក Bob Bloom អនុប្រធាន​ប្រតិបត្តិ​នៃ​អង្គការ​ហេ​ហ្វឺ​អន្តរជាតិ​ប្រចាំ​សហរដ្ឋអាមេរិក​បាន​ក៏បាន​ឡើង​ថ្លែង​មតិ​ស្វាគមន៍ និង​ចំណាប់អារម្មណ៍​យ៉ាង​មាន​អត្ថន័យ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រប់​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់​ដែល​កំពុងមាន​សកម្មភាព​ក្នុង​សុច្ឆន្ទៈ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ចាប់តាំងពី​គ្រាក្រ​លំបាក​រហូតដល់​ប​ច្ចុ​ប្បន្ន ក្នុងនោះ​អង្គការ​ហេ​ហ្វឺ​ក៏បាន​ចូលរួម​បំពេញភារកិច្ច​របស់ខ្លួន​ចាប់តាំងពី​ឆ្នាំ​១៩៨៤ រហូតមកទល់​បច្ចុប្បន្ន​ក្នុង​គោលដៅ​លើកកម្ពស់​ផលិតភាព​កសិកម្ម បង្កើន​ប្រាក់ចំណូល និង​អាហារូបត្ថម្ភ​តាមរយៈ​ការផ្តល់​សិទ្ធិអំណាច​ដល់ សហគមន៍ ជាពិសេស​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​រស់នៅ​តំបន់​ជនបទ​ដែល​ប្រកបមុខរបរ​កសិកម្ម​ជា​ចម្បង​។​

​ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​អង្គពិធី​ថា ចក្ខុវិស័យ​និង​ទិសដៅ​របស់​ក្រសួង​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម​គឺត្រូវធ្វើ​យ៉ាងណា​ចួ​ល​រួម​ប្រែក្លាយ “​កសិកម្ម​កម្ពុជា​ឱ្យទៅជា​កសិកម្ម​ទំនើប មាន​លក្ខណៈ​ប្រកួតប្រជែង បរិ​យា​ប័ន្ន ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្តរភាព ដែល​នាំ​ដល់​ការកើនឡើង​ប្រាក់ចំណូល​គ្រួសារ​កសិករ ប្រកបដោយ​វិបុលភាព និង​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា​” ក្នុង​ក្របខ័ណ្ឌ​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ដើម្បី​រួមចំណែក​កសាង និង​អភិវឌ្ឍន៍​កម្ពុជា​ឱ្យសម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ ក្នុងនោះ​ក្រសួង​បានដាក់​ចេញ​នូវ​យន្តការ​សំខាន់ៗ​សម្រាប់​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​រួមមាន​៖

១. ជំរុញ​កំណើន​ផលិតកម្ម​គ្រប់មុខ​ដំណាំ​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​ដែលមាន​សក្តានុពល និង​បង្កើន​ការនាំចេញ​ផលិតផល​ដំណាំ​កសិកម្ម ដោយ​ពង្រីក​ទំនើបកម្ម​កសិកម្ម ដើម្បី​បង្កើន​ផលិតភាព និង​ការប្រកួតប្រជែង​ទីផ្សារ​ខ្ពស់​ដោយ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ឆ្លាត​វៃ និង​កា​រប​ន្ស៉ាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​។

២. ជំរុញ​កំណើន​ផលិតកម្ម​សត្វ ដោយ​ត្រូវ​បង្កើន​ផលិតផល​សាច់ និង​ការចិញ្ចឹម​ជា​លក្ខណៈ​ពាណិជ្ជកម្ម ព្រមទាំង​ជំរុញ​ការចិញ្ចឹម​គោ​ពូជ​កូនកាត់​ល្អៗ និង​កំពុងមាន​ទីផ្សារ​។

៣. បង្កើន​ការគ្រប់គ្រង​ធនធាន​ជលផល​ឱ្យមាន​ប្រសិទ្ធភាព​និង​និរន្តរភាព ដោយ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ជលផល រក្សា​ស្ថិរភាព​នៃ​ការចាប់​ផល​នេសាទ​ពី​ធម្មជាតិ​ក្នុង​រង្វង់​៦០០​ពាន់​តោន​ក្នុង​មួយឆ្នាំ បង្កើន​ផល​វារីវប្បកម្ម​ឱ្យបាន​២០%​ក្នុង​មួយឆ្នាំៗ​នឹង​ធ្វើឱ្យ​សហគមន៍​នេសាទ​មាន​កម្រិតជីវភាព​កាន់តែ​ប្រសើរឡើង​។

៤.​បន្ត​គ្រប់គ្រង​ធនធាន​ព្រៃឈើ​និង​សត្វព្រៃ​ប្រកបដោយ​ចីរភាព ចូលរួម​ជំរុញ​ការថែរក្សា​គម្រប​ព្រៃឈើ​ឱ្យបាន​ល្អប្រសើរ ព្រមទាំង​បង្កើន​ចំណូល​របស់​សហគមន៍​ព្រៃឈើ​ឱ្យ​កើន​២០%​ក្នុង​មួយឆ្នាំ តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម និង​ជំរុញ​ការស្តារ​ព្រៃឈើ​ឡើងវិញ ព្រមទាំង​បន្ត​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា ដើម្បី​ចូលរួមចំណែក​ធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​មាន​ចីរភាព​៕​ ដោយ​៖​កូ​ឡាប

spot_img
×